Day: November 14, 2022

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង១.០០០គ្រួសារបានទទួលស្បៀងនិងគ្រាប់ពូជបន្លែ

ដោយ សៅវ៉ាន់ឌី/ព្រះវិហារ៖កាលពីថ្ងៃទី១៤ ខែវិច្ឆិកាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់កន្លងមកចំនួន១.១៨៦គ្រួសារ នៅឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានទទួលស្បៀងនិងគ្រាប់ពូជបន្លែ ជាអំណោយពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ អំណោយទាំងនោះតាមរយៈនាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស...

ក្រសួងប្រៃសណីយ៍ដាក់កំហិតបន្ទាន់មួយ ដែលតម្រូវឲ្យម្ចាស់បុរី និងអគារសហកម្មសិទ្ធិមួយចំនួនចូលរួមសហការ

ដោយ:ពៅនិមល/ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានស្នើម្ចាស់បុរី និងអគារសហកម្មសិទ្ធិមួយចំនួន ត្រូវបញ្ឈប់ការលំបាកដល់ក្រុមហ៊ុនអ៊ីនធឺណិត ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។ យោងតាមសេចក្តីអំពាវនាវរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញផ្សាយនៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានលើកឡើងថា បន្ទាប់ពីក្រុមការងារលើកកម្ពស់គុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញចំនួន ៨ក្រុម...

“រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងផ្តល់ ការគាំទ្រចាំបាច់គ្រប់បែបយ៉ាង ដើម្បីជំរុញឱ្យ ការវិនិយោគ នៅកម្ពុជា កាន់តែមានភាពងាយស្រួល ប្រកបដោយភាព អំណោយផលល្អ និង ជោគជ័យ។ ក្នុងនេះ កម្ពុជា បានដាក់ចេញនូវច្បាប់ ស្តីពីវិនិយោគថ្មី ដើម្បីផ្តល់នូវការលើកទឹកចិត្តជាច្រើន ប្រកបដោយភាពជាក់លាក់, បត់បែន និង ទាក់ទាញជាងមុន ជាពិសេស ការលើកលែងសារពើពន្ធ និងការការពារដល់វិនិយោគិន ។ ទន្ទឹមនឹងក្របខ័ណ្ឌច្បាប់ ប្រកបដោយភាពអំណោយផល, តំបន់សេដ្ឋកិច្ចពិសេសនានា នៅកម្ពុជា ក៏ជាយន្តការឈានមុខ នៅក្នុងការស្រូបយកវិនិយោគ និងជំរុញការតភ្ជាប់ ខ្សែសង្វាក់ផលិតកម្ម នៃរចនាសម្ព័ន្ធ ឧស្សាហកម្មរបស់កម្ពុជា ផងដែរ”។ នេះជាការបញ្ជាក់របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅក្នុងពិធីសម្ពោធ ជាផ្លូវការរោងចក្រផលិត កេសកាតុង អូជី ភែកឃិជីង (ខេមបូឌា) ឯ.ក នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលបាននិងកំពុងផ្តល់ ការគាំទ្រចាំបាច់គ្រប់បែបយ៉ាង ដើម្បីជំរុញឱ្យការវិនិយោគ នៅកម្ពុជា ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ “រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងផ្តល់ ការគាំទ្រចាំបាច់គ្រប់បែបយ៉ាង ដើម្បីជំរុញឱ្យ...

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលបាននិងកំពុងផ្តល់ ការគាំទ្រចាំបាច់គ្រប់បែបយ៉ាង ដើម្បីជំរុញឱ្យការវិនិយោគ នៅកម្ពុជា

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ “រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងផ្តល់ ការគាំទ្រចាំបាច់គ្រប់បែបយ៉ាង ដើម្បីជំរុញឱ្យ ការវិនិយោគ នៅកម្ពុជា កាន់តែមានភាពងាយស្រួល ប្រកប ដោយភាព អំណោយផលល្អ និងជោគជ័យ។ ក្នុងនេះ...

បៃ​ដិន និង​ស៊ី ស្វាគមន៍​គ្នា​យ៉ាង​កក់ក្តៅ នៅ​ពេល​ពួក​លោក​ជួប​គ្នា​មុន​ជំនួប​G20

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង និង​សម​ភាគី​អាម៉េរិក ចូ បៃ​ដិន បាន​ជួបគ្នា​កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​វិច្ឆិកា សំរាប់​កិច្ចពិភាក្សា​ដែល​គេ​ទន្ទឹង​រង់ចាំ​ដ៏​យូរ នៅពេល​ទំនាក់​​ទំនង​រវាង​ប្រទេស​មហាអំណាច​ទាំង​ពីរ​ធ្លាក់​ដល់​កំរិត​ទាប​បំផុត​នៅ​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ ដោយសារ​បញ្ហា​ចាប់ពី​កោះ​តៃវ៉ាន់​រហូតដល់​ពាណិជ្ជកម្ម​។​ ​មេដឹកនាំ​ទាំង​ពីរ ដែល​បាន​ជួប​ទល់មុខ​គ្នា​ជា​លើកដំបូង​ចាប់តាំងពី​លោកបៃ​ដិន​ក្លាយ​ជា​ប្រធានាធិបតី បាន​ស្វាគមន៍​គ្នា​យ៉ាង​កក់ក្តៅ​នៅ​កោះ​បាលី​របស់​ឥណ្ឌូនេស៊ី នៅ​មួយ​ថ្ងៃមុន​ជំនួប​កំពូល​ក្រុម​​ប្រទេស​មាន​ឧស្សាហកម្ម​នាំមុខ​គេ​ទាំង​ម្ភៃ​(G20)​នា​ថ្ងៃ​អង្គារ​។...

សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដល់កោះបាលីប្រទេសឥណ្ឌូនេស៊ីដោយសុវត្ថិភាព

ដោយៈតារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាដល់កោះបាលីនៃប្រទេសឥណ្ឌូនេស៊ីប្រកបដោយសុវត្តិភាពនៅវេលាម៉ោង៦ៈ ៤០នាទីល្ងាច (ម៉ោងនៅកោះបាលី) ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

ប្រធានាធិបតីចិន ស៊ី ជីនភីង និងសមភាគីអាម៉េរិក ចូ បៃដិន បានជួបគ្នាកាលពីថ្ងៃចន្ទទី១៤វិច្ឆិកា សំរាប់កិច្ចពិភាក្សាដែលគេទន្ទឹងរង់ចាំដ៏យូរ នៅពេលទំនាក់ ទំនងរវាងប្រទេសមហាអំណាចទាំងពីរធ្លាក់ដល់កំរិតទាបបំផុតនៅរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ដោយសារបញ្ហាចាប់ពីកោះតៃវ៉ាន់រហូតដល់ពាណិជ្ជកម្ម។

រុស្ស៊ី​ចាត់ទុក​ព័ត៌មាន​ដែល​ថា រដ្ឋមន្ត្រីការបរទេស​ សឺ​ហ្គេ ឡាវ​រ៉ូវ ចូល​ពេទ្យ​នៅ​កោះ​បាលី​ជា​«​ព័ត៌មាន​ក្លែងក្លាយ​»

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​,​ស្ពុ​ត​និច​)៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក​សឺ​ហ្គេ ឡាវ​រ៉ូវ ត្រូវបាន​នាំ​ចូល​ពេទ្យ​ក្រោម​មាន​បញ្ហា​សុខភាព​បន្ទាប់ពី​លោក​បាន​ទៅ​ដល់​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​​អាទិត្យ​ទី​១៣​វិច្ឆិកា​ដើម្បី​ចូលរួម​ជំនួប​កំពូល​G20 នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​អាជ្ញាធរ​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ចន្ទ​។​ សារព័ត៌មាន​PA Mediaបានរាយការណ៍ថា មន្ត្រី​រដ្ឋាភិបាល​និង​ពេទ្យ​បាន​និយាយថា លោក​ឡាវ​រ៉ូវ បាន​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​សាង​ឡះ​(Sanglah)​ក្នុង​ទីក្រុង​ដេន​ប៉ា​សា​(Denpasar)​។​ប្រភព​ព័ត៌មាន​បាន​អោយ​ដឹងទៀតថា​លោក​ឡាវ​រ៉ូវ​​ត្រូវបាន​ព្យាបាល​បេះដូង នៅពេល​មន្ទីរពេទ្យ​នៅ​មិន​ទាន់​ចេញ​សេចក្តីថ្លែងការណ៍​ឬ ជូន​ដំណឹង​ថា​ប្រមុខ​ការទូត​រុស្ស៊ី​រូប​នេះ​មាន​ជំងឺ​អ្វី​ទេ​។​ ​តែ​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​លោកស្រី​ម៉ា​រី​យ៉ា ហ្សា​ខា​រ៉ូ​វ៉ា...

ប្រកាសចូលកាន់មុខតំណែង មន្ត្រីរាជការ និងសំណេះសំណាលជាមួយ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្តស្វាយរៀង

ដោយៈ វ៉ៃកូ / ស្វាយរៀងៈ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងអនុវត្តតាមប្រព័ន្ធវិមជ្ឈការ និងវិសហមជ្ឈការ ថ្នាក់ក្រោមជាតិ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត រដ្ឋបាលខេត្ត ស្វាយរៀង បានធ្វើពិធីប្រកាសចូលកាន់មុខតំណែង មន្ត្រីរាជការ និងសំណេះសំណាល ជាមួយ...