Day: November 20, 2022

ជនវាយប្រហារបានបើកការបាញ់ប្រហារលើក្លឹបរាត្រីរបស់ពួកខ្ទើយមួយនៅទីក្រុងColorado Springs ក្នុងរដ្ឋខូរ៉ូរ៉ាដូ សហរដ្ឋអាម៉េរិកកាលពីយប់ថ្ងៃសៅរ៍ ដោយសម្លាប់មនុស្ស៥នាក់និងរបួស ១៨នាក់ ។

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងឱកាសបើកមហាសន្និបាតអាយប៉ាលើកទី៤៣

ដោយ៖តារារិទ្ធ(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២២ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញថ្លែ ងសុន្ទរកថាគន្លឹះក្នុងឱកាសបើកមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ដែលរៀបចំដោយរដ្ឋសភាកម្ពុជានៅសណ្ឋាគារសុខាភ្នំពេញ ។ ពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាននឹងចាប់ផ្តើមដោយព្រះរាជសុន្ទរកថាស្វាគមន៍របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា។...

ជំនួប​កំពូល​អង្គការសហប្រជាជាតិ COP27​ប្រកាស​ចេញ​កិច្ចព្រមព្រៀង​ស្តី​ពី​អាកាសធាតុ​

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ជំនួប​កំពូល​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​អាកាសធាតុ​នៅ​ប្រទេស​អេ​ហ្សី​ប​ហៅថា​COP27 បាន​សំរេច​កិច្ចព្រមព្រៀង​មួយ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​២០​វិច្ឆិកា ដោយ​​វា​អំពាវនាវ​អោយ​កាត់បន្ថយ​ការបញ្ចេញចោល​ឧស្ម័ន​បំពុលបរិស្ថាន​នៅក្នុង​កិច្ច​ខិតខំ​រួមគ្នា​មួយ​ដើម្បី​ពន្យឺតការ​ឡើង​កំដៅ​ផែនដី​។​ ​ប្រធាន​កិច្ចប្រជុំ COP27 លោក​សាម៉េះ សូគ្រី​(Sameh Shoukry)​បាន​គោះ​ញញួរ​សំគាល់​ការអនុម័ត​ឯកសារ​នៃ​កិច្ចព្រមព្រៀង ក្រោយ​កិច្ចពិភាក្សា​អូសបន្លាយ​ពេល​រហូតដល់​ពេល​យប់​ថ្ងៃ​សៅរ៍​នៅពេល​​បណ្តា​ប្រទេស​អ្នកមាន​សុំអោយ​មាន​ការប្រើ​ភាសា​ខ្លាំងៗ​ឡើង​ស្តីពី​ការបញ្ចេញចោល​និង​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។​ ​មាត្រា​មួយ​នៃ​កិច្ចព្រមព្រៀង​តំរូវអោយ​បង្កើត​មូលនិធិ​«​បាត់បង់​និង​ខូចខាត​» ដើម្បី​ជួយ​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែល​រងគ្រោះ​និង​ជួប​ការបាត់បង់​ខូចខាត​ភ្លាមៗ​បណ្តាល​មក​ពី​ព្រឹត្តិការណ៍​អាកា​​ស​ធាតុ ដូចជា​ព្យុះ​និង​ទឹកជំនន់ តែ​វា​រុញ​ការសំរេចចិត្ត​ចម្រូងចម្រាស​ជាច្រើន​អំពី​មូលនិធិ​នេះ​ទៅ​កាន់​កិច្ចប្រជុំ​នៅ​ឆ្នាំ​ក្រោយ​នៅ​ពេល​«​គណៈកម្មាធិការ​អន្តរកាល​»​មួយ​នឹង​ផ្តល់​អនុសាសន៍​សំរាប់​កំពូល​​អាកាសធាតុ​COP28​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០២៣​។​ ​ការអំពាវនាវ​ពី​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​អោយ​បង្កើត​មូលនិធិ​ដូច្នេះ​បាន​គ្រប់​ដណ្តប់​លើ​កិច្ចប្រជុំ​ពីរ​សប្តាហ៍​មក​នេះ...

ក្រុមបាល់ទាត់​ប៉ូឡូញ​ធ្វើដំណើរ​ទៅ​ប្រកួត​World Cup​នៅ​កាតា​សុទ្ធតែ​អម​ការពារ​ដោយ F-16

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ក្រុមបាល់ទាត់​ជំរើសជាតិ​ប៉ូឡូញ​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​កាតា​សំរាប់​ចូលរួម​ប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់​ពិភពលោក​(World Cup)​ក្រោម​ការ​អម​ការពារ​​ដោយ​យន្តហោះ​ចម្បាំង​F-16 បន្ទាប់​ពី​កាំជ្រួច​មួយ​ហោះចូល​ភូមិ​ប៉ូឡូញ​នៅក្បែរ​ព្រំដែន​អ៊ុយ​ក្រែន​សម្លាប់​មនុស្ស​ពីរ​នាក់​កាលពី​ថ្ងៃ​អង្គារ​។​ ​អាជ្ញាធរ​កំពុងបើក​ការស៊ើបអង្កេត​ដើម្បី​កំណត់​ថា​តើ​កាំជ្រួច​នោះ​ត្រូវ​បាន​បាញ់​ចេញ​ដោយ​ទាហាន​រុស្ស៊ី​ឬ​ដោយ​កងកម្លាំង​អ៊ុ​យក្រែន តែ​មាន​ការសន្និដ្ឋាន​ជំហាន​ដំបូង​ថា​វា​ជា​កាំជ្រួច​នៃ​ប្រព័ន្ធ​ការពារ​​ដែនអាកាស​ដែល​ទាហាន​អ៊ុយ​ក្រែន​បាញ់ស្កា​ត់​កាំជ្រួច​រុស្ស៊ី​និង​រាល​ចូល​ប៉ូឡូញ​ដោយ​ចៃដន្យ​ ​ក្នុង​ការបង្ហាញ​សញ្ញា​មួយ​ថា​ប៉ូឡូញ​មិន​ចង់អោយ​ក្រុមកីឡា​របស់​ខ្លួន​ប្រឈម​នឹង​គ្រោះថ្នាក់​មើលមិនឃើញ ប្រទេស​សមាជិក​អង្គការ​ណា​តូ​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានបង្ហាញ​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​​ដែល​ដឹក​ក្រុម​ជំរើសជាតិ​ប៉ូឡូញ ក្រោម​ការ​អម​ការពារ​ដោយ​យន្តហោះ F-16​មួយគូ​។​ ​ក្រុម​ជំរើសជាតិ​បាន​សរសេរ​បង្ហោះ​ក្នុង​ទ្វី​ត​ធឺ​ថា​« យើង​ត្រូវ​បាន​អម​ការពារ​ទៅកាន់​ព្រំដែន​ខាងត្បូង​ប៉ូឡូញ​ដោយ​យន្តហោះ​F16​។​អរគុណ​និង​ស្វាគមន៍​អាកាសយានិក​!»​។​ ​ក្រុម​ជំរើសជាតិ​ប៉ូឡូញ​ត្រូវបាន​ការពារ​ដោយ​យន្តហោះ​F16​ទៅកាន់​ព្រំដែន​ប៉ូឡូញ​ខាងត្បូង​ក្នុងពេល​ជិះ​យន្តហោះ​ស៊ីវិល​ទៅកាន់​កាតា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​អក្សរ​«​សាធារណរដ្ឋ​ប៉ូឡូញ​»​ត្រូវ​បាន​សរសេរ​លើ​យន្តហោះ ខណៈ​កន្ទុយ​របស់​វា​មាន​ដាក់​រូប​មេដឹកនាំ​ប៉ូឡូញ​ចាប់ពី​ឆ្នាំ​១៩១៨​ដល់​២០១៨​។​ ​វីដេអូ​ក៏​បាន​បង្ហាញ​ក្រុម​ជំរើសជាតិ​ថត​ជាមួយ​បុគ្គលិក​មុន​ឡើង​ជិះ​យន្តហោះ​...

សម្តេចតេជោ ហ៊ុន សែន អរគុណចិនដែលបានផ្តល់ជំនួយដល់កម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្សនិងការអភិវឌ្ឍនៅកម្ពុជា

ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងអំណរគុណចំពោះមិត្តចិនដែលបានរួមចំណែកជួយ ដល់កម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និង ការអភិវឌ្ឍប្រទេសកម្ពុជាផង ។ ការថ្លែងអំណរគុណនេះធ្វើឡើងនៅក្នុងជំនួបសំដែងការគួររបស់លោក Wei Fenghe រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសចិនជាមួយសម្តេចតេជោហ៊ុនសែនកាលពីល្ងាច ថ្ងៃទី ២០ ខែ...

សាឡង់ដឹកខ្សាច់មួយគ្រឿងបានបុកស្ពានបាឡេ នៅមុននេះបន្តិច

ដោយ៖តារារិទ្ធ(ភ្នំពេញ)សាឡង់ដឹកខ្សាច់មួយគ្រឿង ប្រហែលដឹកលើសចំណុះ បើកកាត់ក្រោមស្ពានបាឡេទៅមុខមិនរួច បណ្ដាលឲ្យក្រឡាប់ គាបជាប់នឹងសសរស្ពានបាឡេ នៅមុននេះបន្តិច កាលពីវេលាម៉ោងប្រហែល ៥ល្ងាច ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ...

សត្វ​ខ្មុល នៅ​ខេត្តកំពង់ធំ កំពុង​ត្រូវប៉ាន់ ប៉ុន្តែ​អ្នកលក់​សត្វ​ខ្មុល ត្អូញត្អែរ​ពី​តម្លៃ​ទាប ជាង​ឆ្នាំមុនៗ​

​ដោយ​៖ ភ្នំ​សន្ទុក / កំពង់ធំ​៖ ខ្មុល ជា​សត្វ​មួយ​ប្រភេទ ដែល​កំពុងតែ​ពេញនិយម ពី​សំណាក់ អ្នកនេសាទ រស់នៅក្នុង​ខេត្តកំពង់ធំ ដោយ​ពួកគេ បាននាំគ្នា​ទិញយក​ទៅធ្វើ​នុយ​ដាក់​សន្ទូច ដើម្បី​យក​ត្រី​ប្រភេទ​ល្អៗ ដូចជា ត្រី​ខ្មាន់...

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យរដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសចិនចូលជួបសំដែងការគួរសម

ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក Wei Fenghe រដ្ឋ មន្រ្តីក្រសួងការពារជាតិនៃប្រទេសចិនចូលជួបសម្តែងការគួរសមនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី នាល្ងាចថ្ងៃទី ២០ ខែ វិច្ឆិកា ២០២២ នេះ ៕

មន្ត្រី​ជំនាញ បង្ហាញ​មោទនភាព បន្ទាប់ពី​ចុះមក​សិក្សា​ផ្ទាល់ ផូស៊ីល​ឆ្អឺ​ង​ដាយ​ណូ​ស័​រ ដែល​រកឃើញ​ដំបូង​បំផុត នៅ​កម្ពុជា ក្នុង​ទឹកដី​ខេត្តកោះកុង​

ដោយ​៖ ដេប៉ូ / កោះកុង​៖ បន្ទាប់ពី​ចុះ​ដល់ទី​កន្លែង​ដោយផ្ទាល់ នៃ​ទីតាំង​ផូស៊ីល​ដាយ​ណូ​ស័​រ ក្រុមមន្ត្រី​ជំនាញ បានបង្ហាញ​ក្តី​មោទនភាព ពី​ការដែល​ប្រទេស​កម្ពុជា បាន​រកឃើញ​សត្វ​សម័យ ដ៏​យូរលង់​មួយ​ប្រភេទ​នេះ ដែល​ស​ង្ឈឹ​ម​ថា នឹង​ផ្តល់​ផលប្រយោជន៍​ជាច្រើន ដល់​ពលរដ្ឋ​កម្ពុជា ក្នុងនេះ...

បន្ទាប់ពី​ចុះ​ដល់ទី​កន្លែង​ដោយផ្ទាល់ នៃ​ទីតាំង​ផូស៊ីល​ដាយ​ណូ​ស័​រ ក្រុមមន្ត្រី​ជំនាញ បានបង្ហាញ​ក្តី​មោទនភាព ពី​ការដែល​ប្រទេស​កម្ពុជា បាន​រកឃើញ​សត្វ​សម័យ ដ៏​យូរលង់​មួយ​ប្រភេទ​នេះ ដែល​ស​ង្ឈឹ​ម​ថា នឹង​ផ្តល់​ផលប្រយោជន៍​ជាច្រើន ដល់​ពលរដ្ឋ​កម្ពុជា ក្នុងនេះ មាន​ទាំង​ការសិក្សា​ស្រាវជ្រាវ និង​ពិសេស អាច​ទាញ​រក​ចំណូល​ទៅលើ វិស័យ​ទេសចរណ៍​ទៀតផង​។​

មន្ត្រី​ជំនាញ បង្ហាញ​មោទនភាព បន្ទាប់ពី​ចុះមក​សិក្សា​ផ្ទាល់ ផូស៊ីល​ឆ្អឺ​ង​ដាយ​ណូ​ស័​រ ដែល​រកឃើញ​ដំបូង​បំផុត នៅ​កម្ពុជា ក្នុង​ទឹកដី​ខេត្តកោះកុង​ ​ដោយ​៖ ដេប៉ូ / កោះកុង​៖ បន្ទាប់ពី​ចុះ​ដល់ទី​កន្លែង​ដោយផ្ទាល់ នៃ​ទីតាំង​ផូស៊ីល​ដាយ​ណូ​ស័​រ ក្រុមមន្ត្រី​ជំនាញ បានបង្ហាញ​ក្តី​មោទនភាព...