Day: November 22, 2022

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅសៀមរាប

ដោយ៖តារារិទ្ធ(សៀមរាប)នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២២សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាស៊ាននឹងអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូកមួយចំនួនទៀតនៅសណ្ឋា គារសុខាខេត្តសៀមរាប។ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូកជាផ្លូវការដែល គូសរំលេចពីបញ្ហាសន្តិសុខនៅក្នុងតំបន់ និងពិភពលោកក៏ដូចជាបញ្ហាប្រឈមមួយចំនួនទៀត។ គួរបញ្ជាក់ជូនថាកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបានចាប់ផ្តើមនៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា...

ក្រសួងការបរទេសបង្ហាញលទ្ធផលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី​លើកទី១៨

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ​នៃ​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំ​គណៈប្រតិភូ​ធ្វើដំណើរទៅកោះDjerbaប្រទេសទុយនីស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់​កូហ្វូនី​លើកទី១៨ ពីថ្ងៃ​ទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២២ ក្រោមប្រធានបទ...

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាម៉ារ៉ុក

ដោយ:សុផល/ភ្នំពេញ:សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក រ៉ាឈីត តាលប៊ី អាឡាមី ប្រធានរដ្ឋសភាប្រទេសម៉ារ៉ុក នាល្ងាចថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ ២០២២...

អនុប្រធានទី២ព្រឹទ្ធសភាជួបពិភាក្សាការងារទ្វេភាគីជាមួយអនុប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្សី

ដោយ:សុផល/ភ្នំពេញ:នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Konstantin Kosachev អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្សី ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូអញ្ជើញមកចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣...

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភានេប៉ាល់

ដោយ:សុផល/ភ្នំពេញ:សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក ហ្កាណែស ប្រាសាដ ទីមីលស៊ីណា ប្រធានសហភាពសភានេប៉ាល់ នាល្ងាចថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅវិមានរដ្ឋសភា។...

ភាពមិនប្រក្រតីតែងតាំងអភិបាលរងស្រុកសង្កែ ៖ នាយករដ្ឋបាលសាលាស្រុកសង្កែសុំលាលែងពីតួនាទីមុខតំណែង

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ដោយសារតែការតែងតាំងអភិបាលរងស្រុកសង្កែ មានភាពមិនប្រក្រតី និងមានភាពអយុត្តិធម៌ បានធ្វើលោក គង់ សុគុណ្ណា នាយករដ្ឋបាលសាលាស្រុកសង្កែ នៃខេត្តបាត់ដំបង ដាក់ពាក្យសុំលាលែងពីតួនាទីមុខតំណែងនាយករដ្ឋបាលសាលាស្រុកសង្កែ ។ ការលាលែងពីតំណែងនេះ ត្រូវបានលោក គង់ សុគុណ្ណា...

ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សក ស័ក្តិសម ចេញលិខិតជូនដំណឹងមកឈ្មោះ Narasimhan Srikanth ដើម្បីឲ្យចូលមកយកសាលដីការដ្ឋប្បវេណីលេខ ៤៥ ក្រ III “យ” ចុះថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២០ របស់សាលាឧទ្ធរណ៍ភ្នំពេញ

ភ្នំពេញ៖ លិខិតជូនដំណឹងអំពីការបញ្ជូនសាលដីកាតាមការផ្សាយជាសាធារណៈ របស់លោក សក ស័ក្តិសម ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ Narasimhan Srikanth ភេទប្រុស កាន់លិខិតឆ្លងដែនសញ្ជាតិឥណ្ឌាលេខ Z១៥៩៣២៧៧ ចុះថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០០៧...

រឿងឆបោកលុយរាប់លានដុល្លារ ! ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនស្ត្រីអ្នកជំនួញល្បីឈ្មោះ ពេជ្រ ស្រីមុំ

ដោយៈ ឫទ្ធិស័ក្តិ/ភ្នំពេញៈ នៅទីបំផុតចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាឃុំខ្លួនស្ត្រីអ្នកជំនួញល្បីឈ្មោះ ពេជ្រ ស្រីមុំ ដាក់ពន្ធនាគារភ្នំពេញ (PJ) ជាបណ្តោះអាសន្ននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ពាក់ករណីឆបោកលុយរាប់លានដុល្លារ។ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី...

កម្ពុជា កូរ៉េ សហការ​ការពង្រឹង​សុវត្ថិភាព​ចរាចរណ៍ និង​ការកែលម្អ​បរិក្ខារ​សុវត្ថិភាព នៅ​តំបន់​សាលារៀន​

​ដោយៈ​សុផល​/​ភ្នំពេញ​៖​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​និង​សម្ព័ន្ធ​សាកលវិទ្យាល័យ GACHON នៃ​សាធារណរដ្ឋ​កូរ៉េ កាលពី​ថ្ងៃទី​២១​ខែវិច្ឆិកា បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ស្តីពី “​ការពង្រឹង​សុវត្ថិភាព​ចរាចរណ៍ និង​ការកែលម្អ​បរិក្ខារ​សុវត្ថិភាព​នៅ​តំបន់​សាលារៀន​ក្នុងប្រទេស​កម្ពុជា​”​។ ​អនុស្សរណៈ​នៃ​ការយោគយល់​នេះ ធ្វើឡើង​ក្នុង​គោលបំណង​អនុវត្ត​សកម្មភាព​នានា ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់ ចំនួន​អ្នកស្លាប់ និង​របួសធ្ងន់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ និង​ជំរុញ​ការយល់ដឹង​ជា​បន្តបន្ទាប់​ដល់​អ្នកជំនាញ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ការយល់ដឹង​ពី បរិយាកាស​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​ហើយ​អនុស្សរណៈ​នៃ​ការយោគយល់​នេះ​មាន​សុពល...

ពីរវិធីសាស្រ្តដែលក្រសួងត្រូវប្រើដើម្បីដោះស្រាយបញ្ហាទីផ្សារកសិផល

ដោយ:បូកគោ/កែប៖ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថាទីផ្សារផលិតផលកសិកម្ម មិនមានស្ថិរភាពទេនៅពេលប្រមូលផលបានច្រើន។ តម្លៃទីផ្សារតែងធ្លាក់ចុះ ដូចករណីបញ្ហាស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យជាដើម។ ជាដំណោះស្រាយចំពោះបញ្ហានេះ ក្រសួងបាន និងកំពុងប្រើប្រាស់វិធីសាស្ត្រពីរគឺវិធានការសរុប និងកំណែទម្រង់ក្នុងវិស័យកសិកម្ម។ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២...