Day: November 23, 2022

រដ្ឋសភាកម្ពុជានិងរដ្ឋសភាអាស៊ែបៃហ្សង់ បានចុះអនុស្សរណ:ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគីនិងអន្តរជាតិ

ដោយ:សុផល/ភ្នំពេញ:សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី សាហ៊ីបា កាហ្វារ៉ូវ៉ា (Sahiba Gafarova) ប្រធានរដ្ឋសភាសាធារណរដ្ឋអាស៊ែបៃហ្សង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ស្តីពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែទូលំទូលាយឡើង ទំាងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី។ ពិធីចុះហត្ថលេខានេះបានប្រារព្ធធ្វើឡើង...

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលអំណោយរថយន្តគិលានសង្គ្រោះ ចំនួន ប្រាំគ្រឿងពីសប្បុរសជន

ដោយៈ​មុនីរ័ត្ន/ភ្នំពេញៈ​ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បានទទួលជួបសប្បុរសជន ក្នុងឱកាសប្រគល់-ទទួលរថយន្តគិលានសង្គ្រោះ ចំនួន ០៥គ្រឿង ដែលជាអំណោយពីសប្បុរសជនកម្ពុជា និងជប៉ុន​ ផ្តល់ជូនអង្គភាព...

ប្រធានគណកម្មការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិកកោតសរសើរសម្តេចតេជោថាមានភាពជាអ្នកដឹកនាំដែលអ្នកដទៃទៀតពិបាកធ្វើដូច

ដោយ៖តារារិទ្ធ(ភ្នំពេញ)លោក Gregory Meeks ប្រធានគណកម្មការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិកថាលោកសង្កេតឃើញកម្ពុជាបានដឹកនាំកិច្ចប្រជុំកំពូលជាច្រើន ដូចជាកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលពាក់ព័ន្ធ និង កិច្ចប្រជុំអាយប៉ា បានយ៉ាងជោគជ័យជាពិសេសខណៈពេលដែលពិភពលោកកំពុងមានបញ្ហាតានតឹងខាងភូមិ សាស្រ្តនយោបាយ ក៏ប៉ុន្តែកម្ពុជាបានដឹកនាំកិច្ចប្រជុំខាងលើយ៉ាងជោគជ័យដែលសបញ្ជាក់នូវភាពជាអ្នកដឹកនាំដែលអ្នកដទៃទៀតពិបាកធ្វើដូច ។ លោក Gregory Meeks...

សម្តេចតេជោ ហ៊ុន សែន ប្រាប់ប្រធានរដ្ឋសភាម៉ារ៉ុកថាដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាអាចចាប់ផ្តើមពីទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជម្រាបជូនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រម៉ា រ៉ុកដែលមានបំណង ចង់ពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានិងជាមួយតំបន់អាស៊ានថា៖ជំហានបន្តម៉ារ៉ុកអាចប្រឹងប្រែងធ្វើយ៉ាងណាដើម្បីក្លាយខ្លួនជាដៃគូសន្ទនាតាមវិស័យជាមួយអាស៊ាន ។ ដោយឡែកជាមួយកម្ពុជាម៉ារ៉ុកអាចជម្រុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាដែលជាមូលដ្ឋាននាំទៅដល់ដំណើរការទំនាក់ទំនងល្អទាំងវិស័យនយោបាយនិងវិស័យដទៃទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងជំនួបជាមួយលោក រ៉ាឆីត តាប្លី អេល...

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានគណកម្មការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក

ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទ ទួលជួបពិភាក្សាការ ងារជាមួយលោក Gregory W. Meeks ប្រធានគណកម្មការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក នាល្ងាចថ្ងៃទី២៣ខែវិច្ឆិកានេះនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបប្រធានរដ្ឋសភានៃព្រះរាជាណាចក្រម៉ារ៉ុក

ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទទួលជួបពិភាក្សាការ ងារជាមួយលោក រ៉ាឆីត តាប្លី អេល អាឡាមី( Rachid Talbi EL Alami)ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រម៉ារ៉ុក នាល្ងាចថ្ងៃទី២៣ ខែវិច្ឆិកានេះនៅវិមានសន្តិភាព...

ក្រសួងវប្បធម៌បើកសិក្ខាសាលាអន្តរជាតិស្តីពី «សមុច្ច័យបុរាណវត្ថុ និងការអភិរក្សប្រកបដោយចីរភាព»

ដោយៈ ជា សីហៈ/ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានសហការជាមួយអង្គការ ICCROM រៀបចំកម្មវិធីបើកសិក្ខាសាលាអន្តរជាតិស្តីពី «សមុច្ច័យបុរាណវត្ថុ និងការអភិរក្សប្រកបដោយចីរភាព» នៅអភិរក្សដ្ឋានអង្គរ ខេត្តសៀមរាបកាលពីពេលថ្មីៗនេះ ។ សិក្ខាសាលានេះរៀបចំឡើងដោយ ក្រោមអធិបតីភាព លោក...

សមត្ថកិច្ចចម្រុះចាប់មេខ្លោងដែលជួលមនុស្សឱ្យមកកាប់ព្រៃនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងយកមកអប់រំនិងធ្វើកិច្ចសន្យា

ដោយៈទេពកង្រី/កំពង់ឆ្នាំង៖មន្ត្រីបរិស្ថានខេត្តដែលគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំកង្រីនិងភ្នំទូកមាស ក្នុងស្រុកកំពង់លែង កាលពីល្ងាចថ្ងៃទី២២ខែវិច្ឆិកាបានឱ្យដឹងថាកាលពីថ្ងៃទី២១ខែវិច្ឆិកាសមត្ថកិច្ចចម្រុះស្រុកកំពង់លែងបានសហការជាមួយមន្ត្រីបរិស្ថានចុះឃាត់ខ្លួនស្ត្រីមួយក្រុមមានគ្នីគ្នាជាង១០នាក់ក្នុងនោះមានស្ត្រីបីនាក់ជាមេខ្លោងដែលបានលួចទន្ទ្រានកាប់ព្រៃឈើក្នុងដែនបរិស្ថានតំបន់ប្រើប្រាស់ច្រើនយ៉ាង ភ្នំនាងកង្រី និងភ្នំទូកមាស ឋិតនៅចំណុចខាងលិចភ្នំត្រុម ក្នុងភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែងអស់ប្រាំហិកតា ក្នុងនោះ១,៥០ហិកតាជាដីបរិស្ថាន និង៣,៥០ហិកតាជាដីគម្របព្រៃគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ។សកម្មភាពទន្រ្ទាននេះដើម្បីយកធ្វើ ជាកម្មសិទ្ធ។ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា នៅក្នុងករណីនេះមានស្ត្រីបីនាក់ជាមេខ្លោង។ក្នុងនោះមាន៖១. ឈ្មោះ...

កសិដ្ឋាន​ចិញ្ចឹម​ពូជ​សេះ និង​គោ នាំ​មកពី​បរទេសមួយ​មានបំណង​ឈានទៅ​ជួយ​វិស័យ​ទេសចរណ៍​

ដោយ​:​បូកគោ​/​កែប​: កសិដ្ឋាន​មួយ​ស្ថិតនៅ​ភូមិ​ចំការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ​បាន​នាំ​ពូជ​គោ និង​សេះ​រាប់សិប​ក្បាល​មក​ចិញ្ចឹម​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ខេត្ត​កែប​។ ក្រៅពី​ប្រយោជន៍​ក្នុង​ផ្នែក​កសិកម្ម ម្ចាស់​កសិដ្ឋាន​នឹង​រិះរក​វិធី​ទាក់ទាញ​ភ្ញៀវ​ឱ្យចូល​កម្សាន្ត ក៏ដូចជា​ស្វែងយល់​អំពី​របៀប​ចិញ្ចឹម​ថែទាំ​ពូជ​សត្វ​នាំ​មកពី​បរទេស​បំណង​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅ​តំបន់ភ្នំ​វ​ល្លិ៍​ឲ្យ​កាន់តែ​រស់​រវើក​។​ ​សហ​ស្ថាបនិក​កសិដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹងថា គោលបំណង និង​ចក្ខុវិស័យ​ក្នុងការ​បង្កើត​កសិដ្ឋាន​លើ​ផ្ទៃដី​ជាង​២០​ហិកតា​នៅ​តំបន់ភ្នំ​វ​ល្លិ៍​ដោយ​នាំយក​ពូជ​គោ​ប្រា​ម៉ាន់ និង​សេះ​ប្រណាំង​ពី​បរទេស​មក​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​នេះ​ព្រោះតែ​ពួកលោក​យល់ឃើញថា​តំបន់ភ្នំ​វ​ល្លិ៍​មាន​សក្តានុពល​ខ្លាំង ពិសេស​វិស័យ​ទេសចរណ៍​។ ក្រុមការងារ​លោក​នឹងធ្វើ​ឲ្យ​កសិដ្ឋាន​ចិញ្ចឹម​សេះ និង​គោ​ប្រា​ម៉ាន់​ក្លាយជា​តំបន់​ក​សិ​-​ទេសចរណ៍​ថ្មី​មួយ​បន្ថែមទៀត​សម្រាប់​ខេត្ត​កែប​។...

ក្រសួង​អប់រំ​បង្ហាញ​ពី ក្រុមការងារ​សុខភាព​ត្រូវអនុវត្ត​ស្តង់ដារ​អនាម័យ​ក្នុងពេល​ប្រឡង​បាក់​ឌុប​នៅ​ថ្ងៃ​ខាងមុខ​

​ដោយ​៖ ដេប៉ូ​/​ភ្នំពេញ​៖ ស្រប​ពេលដែល​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) សម័យ​ប្រឡង ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២២ ខាងមុខនេះ ក្រសួង​អប់រំ យុវជន និង កីឡា​បានបង្ហាញ​ពីមុន​ដំណើរការ​សំណេរ​ដែល ក្រុមការងារ​សុខភាព​ត្រូវអនុវត្ត​ស្តង់ដារ​អនាម័យ ដើម្បី​រក្សាបាន​នូវ​សុវត្ថិភាព​ដល់​បេក្ខជន​។​...