កូនដើមកោងកាងចំនួនបីពាន់ដើមត្រូវបានដាំនៅក្នុងទិវាអនាម័យបរិស្ថានជាតិ
ដោយ៖ដេប៉ូ/កែប៖ កូនដើមកោងកាងចំនួនបីពាន់ដើមត្រូវបានដាំកាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងទិវាអនាម័យបរិស្ថានជាតិនៅក្នុងខេត្តកែប។ការដាំកូនដើមកោងកាងនេះ ដើម្បីចូលរួមពង្រឹងប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងបង្កើនជម្រកសម្រាប់ជីវៈចម្រុះសមុទ្រគ្រប់ប្រភេទ និងបង្កើនសោភ័ណភាពឆ្នេរសមុទ្រ។ ថ្លែងក្នុងពិធីនេះរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យដឹងថាដើមកោងកាងផ្តល់សារៈសំខាន់យ៉ាងច្រើនដល់បរិស្ថានសមុទ្រក្នុងនោះមានជួយបង្កើតសុខភាពប្រព័ន្ធអេកូឡូស៊ីសមុទ្រ។ ព្រៃកោងកាងជារបៀងយុទ្ធសាស្ត្រតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក...