សម្តេចតេជោ ហ៊ុន សែន រំលឹកដល់កីឡាករកីឡាការិនីថាការឈ្នះចាញ់គឺជាមេរៀននិងបទពិសោធន៍
ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានក្រើនរំលឹកដល់កីឡាករ កីឡាការិនី ថា ការឈ្នះចាញ់ពីការប្រ កួតកីឡាគឺជាមេរៀននិងបទពិសោធន៍សម្រាប់កីឡាករ កីឡាការិនីម្នាក់ៗក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈកីឡាបន្ថែមទៀត ។ សម្តេចតេជោសង្កត់ធ្ងន់ថាផ្ទុយទៅវិញការអាក់អន់ចិត្តឬការបាក់ទឹកចិត្តដោយសារការចាញ់ក្នុងការប្រកួ តអាចធ្វើឱ្យបាត់បង់នូវការតស៊ូនិងការខិតខំប្រឹងប្រែងបន្តដើម្បី យកឈ្នះក្នុងការប្រកួតនៅពេលអនាគត ។ សម្តេចអគ្គមហាសេនាបតីតេជោ...