Month: November 2022

ភ្ញៀវ​បួន​ម៉ឺន​នាក់​ចូលរួម​ទស្សនា​ក្នុង​ពិធីបុណ្យ​អុំទូក​ថ្ងៃ​បញ្ចប់​នៅ​បន្ទាយមានជ័យ​

ដោយ​: ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ក្នុង​ពិធីបុណ្យ​អុំទូក​ថ្ងៃ​បញ្ចប់​នា​រសៀល​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២២ មាន​ភ្ញៀវ​បួន​ម៉ឺន​នាក់​ទស្សនា និង​កំសាន្ត​សប្បាយ និង​តាំង​បង្ហាញ​ផលិតផល​ភូមិ​មួយ​ផលិតផល​មួយ ខេត្តបន្ទាយមានជ័យ ដែល​រៀបចំ​នៅ​ស្ទឹង​សិរីសោភ័ណ ក្រោយ​សាកលវិទ្យាល័យ​ជាតិ​មានជ័យ នា​សង្កាត់​ទឹកថ្លា និង​សួន​មានជ័យ...

គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​បាវិត ប្រកាស​បញ្ចូល​សមាជិក​ថ្មី​ចំនួន​បួន​នាក់​មកពី​គណបក្ស​ភ្លើងទៀន​

ដោយៈ វ៉ៃ​កូ​/​ស្វាយរៀងៈ លោក អ៊ុយ ថន ប្រធាន​គណៈ​ប្រចាំការ​គណបក្ស​ខេត្ត​តំណាង​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​អញ្ជើញ​ប្រកាស​បញ្ចូល​សមាជិក​បក្ស​ថ្មី​ចំនួន​បូ​ន​នាក់​មកពី​គណបក្ស​ភ្លើងទៀន ក្នុងនោះ​មាន​ម្នាក់​ដែលជា​​អនុប្រធាន​គណបក្ស​ភ្លើងទៀន​ប្រចាំ​ក្រុង​បាវិត​ផងដែរ ដើម្បី...

រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ប្រារព្ធ​ខួប​លើក​ទី​៦៩ នៃ​ទិវា​បុណ្យ​ឯករាជ​ជាតិ និង ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ នៅ​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២២ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​បានរៀបចំ​ប្រារព្ធ​ខួប​លើក​ទី​៦៩ នៃ​ទិវា​បុណ្យ​ឯករាជ​ជាតិ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២២ និង ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ...

ទំនាស់ក្នុងគ្រួសារប្ដីចាក់សម្លាប់ប្រពន្ធរួចចាក់សម្លាប់ខ្លួនឯង

ដោយៈចាន់តូ/ភ្នំពេញ៖  បុរសជាប្តីម្នាក់បានចាប់ក្រៀកប្រពន្ធរួចចាក់ជាច្រើនកាំបិត បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ។បន្ទាប់មកបុរសនោះក៏ចាក់សម្លាប់ខ្លួនឯងតាមក្រោយ ។ហេតុការណ៍នេះកើតឡើងបន្ទាប់ពីមានទំនាស់គ្នាក្នុងគ្រួសារ។ប៉ុន្តែបុរសជាប្តីមិនស្លាប់ទេគ្រាន់តែរបួសធ្ងន់ប៉ុណ្ណោះ។ ឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីជាប្រពន្ធឈ្មោះផេង...

ហោរាសាស្រ្ត ប្រចាំថ្ងៃ អាទិត្យ ទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២២

​ឆ្នាំជូត​   ​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ងាយ​ផុយស្រួយ​ជម្លោះ​វិវាទ​ណាស់ ម្ល៉ោះហើយ​បើ​មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ដាច់ខាត​មិន​ត្រូវយក​កំហឹង​ទល់​កំហល់​បានទេ បើ​មិន​ដូច្នេះ​អាច​ជួប​បញ្ហា​អាក្រក់ៗ​កើតឡើង​នាំ​រែកពន់​ផល​លំបាក​នា​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ការប្រកប​ការងារ ចំពោះ​ស្ត្រី​ចូរ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​ជាន់​លើ​ស៊យ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​តែបើ​ចង់​ធ្វើ​ជំនួញ​ធំៗ​នោះ​ឃើញថា​មិនសូវ​សម​ដូច​ប្រកប​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕   ​ឆ្នាំឆ្លូវ​   ​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​អំឡុង​ពេលនេះ​លោកអ្នក​តែង​ជួប​បញ្ហា​រកាំចិត្ត​ខ្លះៗ​កើតឡើង ម្ល៉ោះហើយ​គប្បី​ចេះ​ទប់ចិត្ត​សង្កត់​អារម្មណ៍​ទើប​គ្មាន​បញ្ហា​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​។​ការបំពេញ​ការងារ​ឃើញថា​មានការ​ជឿនលឿន​តិចតួច ហើយ​ក្រុមមនុស្ស​ក៏​តែង​យាយី​ចង់​ធ្វើបាប​ដោយ​ដាក់​កំហុស​ទុកឱ្យ​នោះ​ក៏មាន​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ការធ្វើ​ជំនួញ​ឆ្ងាយ​ជិត​មានការ​រីកលូតលាស់​ជា​សន្សឹមៗ​ទៅមុខ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​ហុច​ផ្លែផ្កា​មកវិញ​ខ្លះៗ​គួរ​ជាទី​ពេញចិត្ត​។​ សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​កុំ​គប្បី​មានការ​ប្រកែប្រកាន់​ច្រើន​នាំ​តែ​កើត​ជម្លោះ​វិវាទ​ឥតឈប់ឈរ​ប៉ុណ្ណោះ​៕...

ការ​ដាច់​អគ្គិសនី​វាយប្រហារ​អ៊ុយ​ក្រែន​ចំ​ពេល​រុស្ស៊ី​បាញ់​ផ្លោង​ដាក់​ជា​ខ្លាំង​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ក្រុមហ៊ុន​អគ្គិសនី​រដ្ឋ​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​សៅរ៍​បានប្រកា​ស​ការ​ដាច់​ចរន្តអគ្គិសនី​នៅ​ទីក្រុង​គៀវ​និង​តំបន់​ចំនួន​ប្រាំពីរ​ទៀត​នៃ​ប្រទេស​ក្រោយ​ការវាយប្រហារ​ដ៏​ហិនហោច​​របស់​រុស្ស៊ី​លើ​ហេដ្ឋារចនាសម្ពន្ធ​ថា​ម​ពល​​អ៊ុយ​ក្រែន។​ ​រុស្ស៊ី​បាន​បន្ត​វាយប្រហារ​ទីក្រុង​និង​ភូមិ​អ៊ុយ​ក្រែន​ដោយ​ប្រើ​កាំជ្រួ​ចនិង​ដ្រូ​ន ដោយ​បង្ក​ការខូចខាត​លើ​រោងចក្រ​ថាមពល កន្លែង​ផលិត​ទឹកស្អាត​និង​គោលដៅ​ស៊ីវិល​ដទៃទៀត នៅក្នុង​សង្គ្រាម​ចំណាស់​ប្រាំ​​បួន​ខែ​របស់​ខ្លួន​។​ ​អ៊ុយ​ក្រែន​បាន​ជួប​ការដាច់​ភ្លើង​និង​ការផ្គត់ផ្គង់​ទឹក​ចាប់តាំងពី​ពេល​រុស្ស៊ី​ចាប់ផ្តើម​បាញ់​កាំជ្រួច​ស្រោច​និង​វាយប្រហារ​ដោយ​ដ្រូ​ន​លើ​ហេដ្ឋារចនាសម្ពន្ធ​រប​ស់អ៊ុយ​ក្រែន​កាលពី​ខែ​មុន​។​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​​និយាយថា ខ្លួន​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​របស់​អ៊ុយ​ក្រែន​លើ​ស្ពាន​សំខាន់​មួយ​នៅគ្រីម៉េ តែ​អ៊ុយ​ក្រែន​បាន​បដិសេធមិនបានពាក់ព័ន្ធទេ​។​ ​យោង​តាម​ការិយាល័យ​ប្រធានាធិបតី​ យ៉ាងហោច​ណាស់​ជន​ស៊ីវិល​បី​នាក់​ត្រូវបាន​សម្លាប់​និង​ប្រាំ​នាក់​ទៀត​រងរបួស​នៅ​២៤​មោង​កន្លង​ទៅ​ដោយ​ការបាញ់​ផ្លោង​របស់​រុស្ស៊ី​និង​ប្រើ​ដ្រូ​ន​លើ​តំបន់​អ៊ុ​យក្រែន​​ចំនួន​ប្រាំបួន​។​ ​នៅ​តំបន់​ឃើ​សុន ការប្រយុទ្ធ​គ្នា​ធំ​នៅ​មិន​ទាន់​កើត​មាន​ទេ​ដោយ​ភាគី​ទាំងពីរ​នៅ​បន្ត​បាញ់​ផ្លោង​ដាក់​គ្នា​ខណៈ​អាជ្ញាធរ​បន្តុប​ឡើង​ដោយ​រុស្ស៊ី​បន្ត​ជម្លៀស​ជន​ស៊ីវិល​ចេញ​។​កងកម្លាំង​រុស្ស៊ី​ក៏​បាញ់​ផ្លោង​ដាក់​​តំបន់​ហ្សា​ប៉ូរីស​ហ្ស៊ី​យ៉ា ភាគ​ខាងត្បូង​ដែល​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បាន​កាត់ចូល​ក្នុងទឹកដី​រុស្ស៊ី​។​ ​រុស្ស៊ី​ជម្លៀស​ជន​ស៊ីវិល​ពីឃើ​សុន​ទៅកាន់​គ្រី​ម៉េ​...

ព្រឹត្តិការណ៍ជាតិសំខាន់ៗ ប្រចាំសប្តាហ៍

ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ នៅក្នុងសប្តាហ៍ទី១ នៃខែវិច្ឆិកានេះ មានព្រឹត្តិការណ៍ជាតិជាច្រើនបានកើតឡើង ក្នុងនោះរួមមានការប្រារព្ធខួប ១០០ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋរួមទាំងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធរួមទាំងព័ត៌មានសំខាន់ៗ ជាច្រើនទៀត។ ១-ព្រះរាជពិធី ១០០ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិប្រារព្ធនៅមុខព្រះបរមរតនកោដ្ឋ ព្រះរាជពិធី ១០០ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិ ត្រូវបានប្រារព្ធធ្វើឡើង...

អក្សរសាស្ត្រ​៖ ចិត្ត , ច្យុតិ , ជិវ្ហាបសាទ , ញ , ដួង​

ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​ ​ចិត្ត​ ​នាមសព្ទ​ (​សំ​. បា​.) ធម្មជាត​សម្រាប់​សន្សំ​អារម្មណ៍​, សម្រាប់​គិត គឺ​វិញ្ញាណ​ ​ចិត្តត្រង់​, ចិត្តវៀច​; ចិត្តល្អ​, ចិត្តអាក្រក់...