Month: November 2022

សមត្ថកិច្ចចម្រុះ ចុះបង្ក្រាបទីតាំងលួចតម្លើងអង់តែន ឧបករណ៍លក់ចែកចាយ អ៊ិនធឺណេត ខុសច្បាប់ នៅព្រំដែនកម្ពុជា-ថៃ

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត កម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោក៩១១ បានសហការជាមួយក្រុមការងារ អគ្គាធិការដ្ឋាន នៃក្រសួងប្រៃសណីយ៍...

អតីត​ប្រធានាធិបតី​ចិន ជាង ហ្សេ​មីន ទទួលមរណភាព​

​ប្រែ​សម្រួលៈ​បំណង​(​វ៉េ​អិន​អ៊ិច​ស្ព្រេ​ស​)៖​អតីត​ប្រធានាធិបតី​ចិន​លោក ជាង ហ្សេ​មីន​(Jiang Zemin)​បាន​ទទួល​មរណភាព​ក្នុង​អាយុ​៩៦​ឆ្នាំ​កាល​ពី​ថ្ងៃ​ពុធ នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​ចិន​។​ ​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​បាន​និយាយថា លោក​ជាង បាន​ទទួល​មរណភាព​ដោយ​រោគ​កោសិកា​ស​និង​ការ​ខូច​សរីរាង្គ​ខាងក្នុង​ជាច្រើន​នៅ​ក្រុង​សៀង​ហៃ​នៅ​ម៉ោង​១២​និង​១៣​រសៀល​។​ ​លោក​ត្រូវ​បាន​ឃើញ​ជា​សាធារណៈ​លើកចុងក្រោយ​កាលពី​ថ្ងៃ​០១ តុលា​ឆ្នាំ​២០១៩ ក្នុងចំណោម​ព្រឹទ្ធាចារ្យ​បក្ស​ជាច្រើន​រូប​ដែល​ត្រូវបាន​អញ្ជើញ​អោយ​ចូលរួម​ខួប​ទី​៧០​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​​ចិន​និង​ការ​ដង្ហែ​ក្បួន​យោធា​មួយ​ដើម្បី​អបអរ​ឳ​កាស​នេះ​។​ ​លោក​ជាង បាន​ធ្វើ​ជា​អគ្គលេខា​បក្ស​ចាប់ពី​ឆ្នាំ​១៩៨៩​ដល់​២០០២៕ ​លោក​ប្រធានាធិបតី​ជាង ហ្សេ​មីន...

ក្រសួងសុខាភិបាលប្រកាសថាផលិតផលបំប៉នសុខភាព ផលិតផលគ្រឿងសម្អាងនិងឱសថចំនួនបួនប្រភេទគ្មាន លេខប្រវេទន៍និងលេខបញ្ជិការទទួលស្គាល់ពីក្រសួងនោះឡើយ

ដោយៈម៉េងឆៃ/ភ្នំពេញ៖ក្រសួងសុខាភិបាលជូនដំណឹងថា មានផលិតផលបំប៉នសុខភាព ផលិតផលគ្រឿងសម្អាង និងឱសថចំនួនបួនប្រភេទគ្មានលេខប្រវេទន៍ និងលេខបញ្ជិការទទួលស្គាល់ពីក្រសួងនោះឡើយ។ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថាក្រសួងបានហាមឃាត់ការផ្សព្វផ្សាយលក់ ផលិតផលបំប៉នសុខភាព L.G.K, ឱសថឈ្មោះ MIRACLES, ឱសថឈ្មោះ KAMIN CHUN និងគ្រឿងសម្អាងឈ្មោះ I...

សកម្មភាព​រោងចក្រ​និង​សេវាកម្ម​ក្នុង​ខែវិច្ឆិកា​របស់​ចិន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​ក្នុង​រយៈពេល​៧​ខែ ដោយសារតែ​ការទប់ស្កាត់​កូវី​ដ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​វ៉េអិនអិចស្រ្ពេស) ៖ ការស្ទង់មតិ​ផ្លូវការ​មួយ​បាន​បង្ហាញ​កាលពី​ថ្ងៃ​ពុធ​ថា សកម្មភាព​រោងចក្ររ​បស់​ចិន​បាន​ធ្លាក់ចុះ​ក្នុង​ល្បឿន​លឿន​ជាង​មុន​ក្នុង​ខែវិច្ឆិកា​ដោយសារតែ​ការទប់ស្កាត់​កូវី​ដ​​និង​តម្រូវការ​ខ្សោយ​លើ​ពិភពលោក ដោយ​គូសបញ្ជាក់​ពី​ការកើនឡើង​សម្ពាធ​ដែល​ប្រទេស​សេដ្ឋកិច្ច​ធំ​ទី​ពីរ​របស់​ពិភពលោក​មួយ​នេះ​កំពុង​ប្រឈមមុខ​។​ ​យោង​តាម​ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​ជាតិ (NBS)​បានឱ្យដឹងថា ស​ន្ទ​ស្សន៍​អ្នកគ្រប់គ្រង​ការទិញ​ផ្លូវការ (PMI)​ឈរ​នៅ​កម្រិត ៤៨,០ ធៀប​នឹង ៤៩,២...

រកឃើញ​ជើងឯក​មេដាយមាស កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣

​ដោយ​៖​សុផល​/​ភ្នំពេញ​៖ ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ នឹងមាន​កីឡា​ចំនួន ៣៨​ប្រភេទ ៣៥៦​វិញ្ញាសា ដែល​ក្នុងនោះ​ក៏មាន ០៩​វិញ្ញាសា ជា​ប្រភេទ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ​នឹងត្រូវ​ប្រកួត​រក​ជើងឯក ដែលមាន​កីឡាករ​កីឡាការិនី​ប្រមាណ ៥០​នាក់​ចូលរួម​ប្រកួតប្រជែង​ទាំង ០៩​វិញ្ញាសា​។ ​បន្ទាប់ពី​ការប្រកួត​បញ្ចេញ​សមត្ថភាព​ដើម្បី​បង្ហាញ​សាច់ដុំ​ធំៗ ស្រស់​សង្ហារ ទាំង​កីឡាករ...

កូរ៉េខាងត្បូង​បញ្ជេញ​យន្តហោះ​ប្រដេញ​នៅពេល​យន្តហោះ​ចិន​និង​រុស្ស៊ី​ហោះចូល​តំបន់​ក្បែរ​ដែនអាកាស​របស់ខ្លួន​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ យោធា​កូរ៉េខាងត្បូង​បាន​និយាយថា យន្តហោះ​ប្រដេញ​របស់ខ្លួន​បាន​រួសរាន់​ទៅ​ស្ទាក់​ផ្លូវ​យន្តហោះ​ចិន​ចំនួន​ពីរ​និង​យន្តហោះ​រុស្ស៊ី​ចំនួន​ប្រាំ​មួយគ្រឿង​ដែល​បាន​ហោះ​ចូលក្នុង​​អ្វី​ដែល​កូរ៉េខាងត្បូង​អះអាងថា​ជា​តំបន់​បញ្ជាក់​អត្តសញ្ញាណ​ដែន​អាកាស​(KADIZ)​របស់ខ្លួន​កាលពី​ថ្ងៃ​ពុធ​។​ ​នាយសេនាធិការ​កងទ័ព​ចំរុះ​កូរ៉េខាងត្បូង បាន​និយាយថា​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន​H-6​របស់​ចិន បាន​ចូល​ក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​កូរ៉េ​នៅ​ឯនាយ​ឆ្នេរ​ខាងត្បូង​និង​​ឦសាន​របស់​កូរ៉េ​ខាងត្បូង ចាប់ពី​ម៉ោង​៥​និង​៥០​នាទី​ព្រឹក​មុន​ចាកចេញ​ទៅ​វិញ​។​ពួក​វា​បាន​ចូល​ក្នុង​តំបន់​ដដែល​នេះ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ដោយ​ចេញពី​សមុទ្រ​ជប៉ុន ឬ​សមុទ្រ​ខាងកើត តែ​ម្តងនេះ​​ជាមួយ​យន្តហោះ​ចម្បាំង​រុស្ស៊ី រួម​មាន​យន្តហោះ​ទម្លាក់​គ្រាប់បែក TU-95​និង​យន្តហោះ​SU-35​ហើយ​បាន​ចេញ​ទៅ​វិញ​ក្រោម​ហោះចូល​តំបន់​នេះ​អស់​១៨​នាទី​។​ ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន​H-6​របស់​ចិន និងយន្តហោះ​ទម្លាក់​គ្រាប់បែក TU-95​និង​យន្តហោះ​SU-35​របស់រុស្ស៊ី ​នាយក​សេនាធិការ​កងទ័ព​ចំរុះ​បាន​និយាយទៀតថា...

បុរសជនជាតិអង់គ្លេសម្នាក់ស្លាប់ក្នុងផ្ទះជួល

ដោយ:ភ្នំខៀវ/បាត់ដំបង៖ បុរសជនជាតិអង់គ្លេសមានភរិយាខ្មែរម្នាក់បានស្លាប់ក្នុងបន្ទប់ផ្ទះជួលនៅភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី៣០ខែវិច្ឆិកា២០២២។ អ្នកស្រី វ៉ាន់ កញ្ចនា អាយុ ៣៩ឆ្នាំ ដែលត្រូវជាប្រពន្ធបានបញ្ជាក់ថា ប្តីរបស់អ្នកស្រីឈ្មោះ Stock Jonathan អាយុ...

ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញ លើកទី៤២ អាណត្តិទី៣

ដោយៈ​ ទេពកង្រី / កំពង់ឆ្នាំងៈ កិច្ចប្រជុំក្រុមប្រឹក្សាខេត្ត លើកទី៤២ អាណត្តិទី៣ ត្រូវបានប្រារព្វធ្វើឡើង កាលពីថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ឡុង ឈុនឡៃ...