សម្ដេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ជាំង ជីមីន អតីតប្រធានាធិបតីចិន
ដោយៈតារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំប្រតិ ភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ជាំង ជីមីន អតីតប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននៅស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី៥ខែធ្នូ ឆ្នាំ ២០២២។ នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធជាផ្លូវការនោះសម្តេចតេជោនាយករដ្ឋមន្រ្តីបានអញ្ជើញសរសេរនិងចុះហត្ថលេខាលើសៀវភៅរំលែកទុក្ខដែលមានខ្លឹមសារជាអាទិ៍ថា៖«ខ្ញុំមានសេចក្ដីទុក្ខសោកយ៉ាងក្រៀមក្រំដែលបានទទួលនូវដំណឹងមរណភាពរបស់ឯក ឧត្ដម ជាំង ជីមីន...