ជនសង្ស័យដែលបាញ់បោះក្នុងក្រុងបាត់ដំបងបណ្តាលឱ្យភាគីជម្លោះស្លាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់
ដោយៈភ្នំខៀវ/បាត់ដំបង៖ ជនសង្ស័យដែលបាញ់កណ្តាលក្រុងបាត់ដំបងបណ្តាលឱ្យភាគីជម្លោះស្លាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់។ នគរបាលស្នងការខេត្តបាត់ដំបងបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យដែលបាញ់លើក្រុមជនរងគ្រោះកាលពីព្រឹកព្រហាម ថ្ងៃទី ៨ ខែធ្នូ នេះត្រូវបានកម្លាំងជំនាញស្នងការនគរបាលខេត្តបាត់ដំបងសហការជាមួយកម្លាំងបង្ក្រាបរបស់ស្នងការខេត្តបន្ទាយមានជ័យកំណត់មុខសញ្ញាឃាត់ខ្លួនបានម្នាក់ហើយនៅរសៀលថ្ងៃដដែល ។បច្ចុប្បន្នចំពោះមុខកម្លាំងការិយាល័យជំនាញកំពុងសាកសួរ។ រីឯបក្ខពួកឯទៀតសមត្ថកិច្ចកំពុងបន្តនីតិវិធីតាមចាប់ខ្លួន។ ជនសង្ស័យមានឈ្មោះក្នុងបណ្តាញសង្គម តុង តុង ។ចំណែកឯជនរងគ្រោះស្លាប់ឈ្មោះរឿង សារ៉ង...