យានគោចរឋានព្រះចន្ទរបស់កូរ៉េខាងត្បូងបញ្ជូនរូបផែនដីនិងព្រះចន្ទ
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ មជ្ឈមណ្ឌលអវកាសជាតិកូរ៉េបាននិយាយកាលពីថ្ងៃអង្គារថា យានគោចរព្រះចន្ទលើកដំបូងរបស់កូរ៉េខាងត្បូង ឈ្មោះដានូរី( Danuri)បានបញ្ជូនរូបថតសខ្មៅអំពីផ្ទៃព្រះចន្ទនិងផែនដី។ Danuriត្រូវបានបាញ់បង្ហោះតាមរ៉ុក្កែត SpaceXចេញពីអាម៉េរិកកាលពីខែសីហា ២០២២ និងបានចូលក្នុងគន្លងព្រះចន្ទកាលពីខែមុន។ រូបភាពរបស់វា ដែលត្រូវបានថតចន្លោះថ្ងៃ២៤ធ្នូ និង១មករា បង្ហាញផ្ទៃព្រះចន្ទនិងផែនដីនិងត្រូវបានថតពីលើព្រះចន្ទយ៉ាងតិចចម្ងាយ១២០គីឡូម៉ែត្រ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់វិទ្យាស្ថានសិក្សាស្រាវជ្រាវអវកាសកូរ៉េ(KARI)។វាបានបន្ថែមថា រូបភាពនិងវីដេអូ...