សម្តេចតេជោផ្តល់អនុសាសន៍៨ចំណុចដល់អ្នកសារព័ត៌កម្ពុជា
ដោយៈតារារិទ្ធ(ភ្នំពេញ)ក្នុងឱកាសជួបសំ ណេះសំណាលជាមួយអ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី១៤មករា២០២៣សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់អនុសាសន៍ចំនួន៨ចំណុចសម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្ដ។ ទី១៖ក្រសួងព័ត៌មានត្រូវជំរុញឲ្យមានសេច ក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានបានចេញនូវអាណត្ដិទី៧និងត្រៀមរៀបចំដាក់ឲ្យដំណើរការថ្នាលទូរទស្សន៍ឌីជីថលកម្ពុ ជានៅដើមឆ្នាំ២០២៣ខាងមុខនេះនិងត្រូវ បិទការផ្សាយទូរទស្សន៍អាណាឡូកនៅឆ្នាំ ២០២៥តាមផែនការដែលបានគ្រោងទុក ។ បើសិនបើអនុវត្ដមិនបានយើងនឹងត្រូវខាត បង់ច្រើនណាស់គឺយើងដើរមិនទាន់ការវិវត្ដ ន៍បច្ចេកវិទ្យានៅក្នុងតំបន់អាស៊ានដែលគេ...