Day: January 18, 2023

កំណើនអត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី ១៨ ខែមករា

ដោយៈបូព៌ព្រឹក្ស/ភ្នំពេញ៖របាយការណ៍សង្ខេបដែលរៀបចំដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក១៩)បានបង្ហាញកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជាគិតពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១ដល់ថ្ងៃទី១៨ខែមករាឆ្នាំ២០២៣។លទ្ធផលមានដូចតទៅ៖ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ -លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,២៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨...

សម្តេចតេជោឆ្លៀតហាត់ប្រាណដើម្បីបន្ថយទម្ងន់

ដោយៈតារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅល្ងាចថ្ងៃទី ១៨ ខែមករាឆ្នាំ២០២៣នេះបានបង្ហោះរូបភាពហាត់ប្រាណដោយលេងវាយកូនគោ លដើម្បីបន្ថយទម្ងន់បន្ទាប់ពីមានភាពមមា ញឹកខ្លាំងជាមួយការងារទាំងក្នុងនិងក្រៅ ប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបលេងកូនគោលអមដោយការសរសេរថា «ការងារនៅផ្ទះឆ្លៀតហាត់ប្រាណដោយវាយកូនគោល។ កន្លងទៅការងារច្រើន...

ពលរដ្ឋ៨គ្រួសារ បានទទួលអំណោយសម្តេចទាំងទ្វេ ក្រោយផ្ទះពួកគាត់ នៅជាប់សណ្តរស្ទឹងព្រែកត្នោត បានបាក់ចូលទឹកស្ទឹង

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក លី ឆេង...

រថយន្តបុកសិស្សសាលាម្នាក់ នៅផ្លូវបំបែកជាតិលេខ៥បណ្តាលឱ្យស្លាប់

ដោយៈទេពកង្រី/កំពង់ឆ្នាំង៖ក្មេងស្រីជាសិស្សសាលាម្នាក់បានបាត់បង់ជីវីត ខណៈកំពុងធ្វើដំណើរតាមកង់អាគុយមកដល់ចំណុចផ្លូវ បំបែកជាបួនហើយត្រូវរថយន្តបើកក្នុងល្បឿនលឿនបុក។ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជាង១២ថ្ងៃទី១៨ ខែមករានៅចំណុចភូមិត្រោកលិច.ឃុំស្រែថ្មីស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងលើកំណាត់ផ្កូវជាតិលេខ៥និងផ្លូវប្រសប់លេខ៥៣ ចន្លោះបង្គោលគីឡូ ម៉ែត្រលេខ៨៦.៨៧។កន្លងែងកើតហេតុជាចំណុចផ្លូវវាងក្រុងកំពង់ឆ្នាំងដែលកំពុងស្ថាបនា។រថយន្តបង្កម៉ាកតូយូតាហាយឡែនឌរ័ពណ៌ទឹកមាសពាក់ស្លាកលេខ.ពោធិ៍សាត់.1B.7606បើកបរក្នុងទិសដៅពីខាងត្បូងទៅខាងជើង។ នគបាលស្រុករលាប្អៀរដែលបានចុះដល់កន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុរថយន្តបានបើកបរក្នុងល្បឿនលឿន។លុះ មកដល់ចំណុចផ្លូវបំបែកជាបួនបានបុកក្មេងស្រីដែលជិះកង់អាគុយទៅរៀនបណ្តាលឱ្យស្លាប់ភ្លាមៗ។ក្មេងរងគ្រោះឈ្មោះ វ៉ាត ភាណាន់ អាយុ១៤ឆ្នាំរស់នៅភូមិគល់គុក ឃុំស្រែថ្មី ស្រុករលាបៀរ។ក្រោយកើតហេតុអ្នកបើកឡានបានរត់គេចខ្លួន ដោយបន្សល់ទុករថយន្ត។ប៉ុន្តែត្រូវបានសមត្ថកិច្ចនិងប្រជាជនប្រដេញចាប់ខ្លួនបាន។ ប៉ូលិសកំពុងចាត់ការតាមនីតិវិធី។...

អភិបាលខេត្តកំពង់ឆ្នាំង ចុះដោះស្រាយបញ្ចប់វិវាទដីធ្លី រវាងអ្នកភូមិស្រះកែវ ១០ គ្រួសារ និងលោក យូរ ប៉ាសិទ្ធិ

ដោយៈ សុក្ខារិន / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នេះ អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ រួមដំណើរដោយមន្ត្រីជាច្រើនរូប រួមនឹងអ្នកពាក់ព័ន្ធផងដែរ បានចុះដោះស្រាយវិវាទដីធ្លី...

រដ្ឋមន្ត្រីក្រសួងផែនការ ៖ “ការអនុវត្តជំរឿនសេដ្ឋកិច្ច នៅកម្ពុជាឆ្នាំ២០២២ គឺជាការងារដ៏សំខាន់លើកទីពីរ និងជាប្រវត្តិសាស្រ្ត”

ដោយៈ មុនីរ័ត្ន/ភ្នំពេញ៖ “ការអនុវត្តជំរឿនសេដ្ឋកិច្ចនៅព្រះរាជា​ណា​ចក្រកម្ពុជាឆ្នាំ២០២២ គឺជាការងារដ៏សំខាន់លើកទីពីរជាប្រវត្តិសាស្រ្ត ដែលគាំទ្រថវិកាទាំងស្រុងពីរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីជំរឿន​សេដ្ឋកិច្ច​ត្រូវបានធ្វើលើកទី១ នៅឆ្នាំ២០១១ ដែលគាំទ្រដោយ​ទីភ្នាក់​ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(ចៃកា,JICA)។ របាយការណ៍លទ្ធផលបឋមនៃជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ ត្រូវបាន​រៀបចំទ្បើងយ៉ាងយកចិត្តទុកដាក់ដោយផ្អែកលើការប្រមូលទិន្នន័យកំណត់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ជាកាលបរិច្ឆេទយោងនៃជំរឿន​សេដ្ឋកិច្ច...

កម្មករ​ចិន​រាប់លាន​នាក់​កំពុង​ធ្វើដំណើរ​ទៅ​ស្រុក​នៅ​មុន​ការ​សម្រុក​ធ្វើដំណើរ​​ធំបំផុត​នៅ​ថ្ងៃ​សុក្រ

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ កម្មករ​ចិន​រាប់លាន​នាក់​នៅ​តាម​ទីក្រុង​កំពុងធ្វើដំណើរ​នៅ​ទូទាំង​ប្រទេស​ចិន​កាលពី​ថ្ងៃ​ពុធ​នៅមុន​ការធ្វើដំណើរ​ច្រើន​បំផុត​នា​ថ្ងៃ​សុក្រ​សំ​រាប់ការ​វិល​ទៅ​ជួបជុំ​ក្រុម​​គ្រួសារ​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ថ្មី​នៅ​ពេល​ក្រុម​មេដឹកនាំ​ចិន​ដកចេញ​រាល់​ការ​រឹតត្បិត​ការធ្វើដំណើរ​ដើម្បី​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ​។​ ​ពួកកម្មករ​បាននាំគ្នា​ទៅកាន់​ស្ថានីយ​រថភ្លើង​និង​អាកាសយានដ្ឋាន​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ទី​ប្រជុំជន​និង​ផ្ទះ​នៅតាម​ទីជនបទ​ដែលនាំអោយ​មាន​ការព្រួយបារម្ភ​អំពី​ការពង្រីក​ការឆ្លង​ជំងឺ​កូវី​ដ​១៩​កាន់​​តែ​ធំ​។​ ​ពួក​អ្នកសេដ្ឋកិច្ច​ក៏​កំពុង​តាមដាន​មើល​រដូវ​ឈប់សម្រាក​នេះ ដែល​គេ​ស្គាល់​ថា​បុណ្យ​និទាឃ​រដូវ អំពី​ការ​រើប​រើ​ឡើងវិញ​ការប្រើប្រាស់​នៅ​ទូទាំង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​នេះ បន្ទាប់​ពី​ទិន្នន័យ​​បញ្ចេញ​កាលពី​ថ្ងៃ​អង្គារ​បង្ហាញថា សេដ្ឋកិច្ច​ធ្លាក់​ចុះ​ខ្លាំង​នៅ​ចិន​។​ ​នៅ​ពេល​ពួក​អ្នកវិភាគ​មើលឃើញ​ការ​រើប​រើ​នៅ​ចិន​ទំនងជា​យឺត ឧបនាយក​រដ្ឋមន្ត្រី​ចិន​លោក លីវ ហ៊ី​( Liu He)​បាន​ប្រកាស​នៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ស្វីស​កាល​ពី​ម្សិលមិញ​ថា ចិន​បើកទ្វារ​​ទៅកាន់​ពិភពលោក​ក្រោយ​ការ​ដាក់ខ្លួន​នៅ​ដាច់​ពី​គេ​អស់​បី​ឆ្នាំ​ដោយសារកូ​វីដ​១៩​។​...

យន្តហោះ​ធំ​បំផុត​លើ​ពិភពលោក​បំពេញ​ការហោះ​ហើរ​សាកល្បង​៦​ម៉ោង​ដោយ​ជោគជ័យ​(វីដេអូ)

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ យន្តហោះ​ធំ​បំផុត​របស់​ពិភពលោក​ដែល​មាន​ស្លាប​ប្រវែង ៣៨៣ ហ្វីត (​ប្រហែល​១១៧​ម៉ែត្រ​) ថ្មីៗ​នេះ​បាន​ហោះ​លើ​ផ្ទៃមេឃ​នៅ​វាល​ខ្សាច់​ម៉ូ​ចេវ (Mojave)​ក្នុង​​រដ្ឋ​កាលីហ្វ័​រញ៉ា ដើម្បី​បំពេញ​ការហោះហើរ​សាកល្បង​រយៈពេល ៦ ម៉ោង​សម្រាប់​កំណត់ត្រា​ថ្មី​។​ ​យន្តហោះ​ដឹក​អ្នកដំណើរ...

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​អ៊ុយ​ក្រែ​ន​និង​មន្ត្រីជាន់ខ្ពស់​ជា​ច្រើន​ទៀត​ស្ថិតក្នុង​ចំណោម​មនុស្ស​១៦​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគច្រក្បែរទីក្រុងគៀវនៅថ្ងៃពុធនេះ។

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​អ៊ុយ​ក្រែ​ន​និង​មន្ត្រីជាន់ខ្ពស់​ជា​ច្រើន​ទៀត​ស្ថិតក្នុង​ចំណោម​មនុស្ស​១៦​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ មេ​ប៉ូលិស​ជាតិ​អ៊ុយ​ក្រែន​បាន​និយាយថា មនុស្ស ១៦ នាក់ រួម​ទាំង​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​អ៊ុ​យក្រែន និង​មន្ត្រីជាន់ខ្ពស់​ក្រសួង​ផ្សេង​ទៀត​ត្រូវបាន​សម្លាប់​​នៅ​ថ្ងៃ​ពុធ​នេះ នៅពេល​ដែល​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​បាន​ធ្លាក់​នៅ​ក្រៅ​ទីក្រុង​គៀវ គឺ​ក្នុង​ទីប្រជុំជន​ប្រូ​វ៉ារី (Brovary)​។​ ​អភិបាល​នៃ​តំបន់​ទីក្រុង​គៀវ​បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា...