Day: January 18, 2023

អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ឆ្នាំថោះ​នាំ​លាភ​សំណាង នៅ​ណាហ្គា​វើ​លដ៍​

​ភ្នំពេញ ៖ ទទួល​ស្វាគមន៍​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន ឆ្នាំថោះ ឆ្នាំ​នៃ​លាភ​សំណាង សុភមង្គល និង​សិរី​សួស្តី​នៅ​ណាហ្គា​វើ​លដ៍​។​សូម​អញ្ជើញ​ទៅ​កម្សាន្ត និង​ទទួលយក​បទពិសោធន៍​ដ៏​អស្ចារ្យ​ជាមួយ​ការផ្តល់ជូន​ម្ហូប​នាំ​សំណាង នំ​ប្រពៃណី​ចិន ការតុបតែង​លម្អ​ដ៏​ទាក់ទាញ​និង​ការផ្តល់​ជូ​ជាច្រើន​ទៀត រៀងរាល់ថ្ងៃ ពី​ឥឡូវនេះ​រហូតដល់​ថ្ងៃទី​៥ ខែកុម្ភៈ​។ ​ក្រុម​មេ​ចុងភៅ​ដ៏​ចំណាន​ប្រចាំ​ភោជនីយដ្ឋាន​ចិន​ឈ្នះ​ពានរង្វាន់ Fortune...

រដូវ​សែន​ចិន​ឆ្នាំនេះ ហាងឆេងផ្កា​អង្គារសីល៍​និង​ដើម​ក្រូច​ឡើងថ្លៃ ខណៈ​​ផ្កាស្បៃរឿង​រក្សា​ថ្លៃ​ដដែល​

​ដោយ​:​ពៅ​និមល​/​ភ្នំពេញៈ ខណៈ​ពិធី​សែន​ចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន​-​វៀតណាម នឹង​ឈានដល់​នា​ចុង​សប្តាហ៍​នេះ ក្រុមអាជីវករ​លក់​ផ្កា​ក្នុង​ទីក្រុង​ភ្នំពេញ បាន​និយាយថា តម្លៃ​លក់រាយ​របស់​ផ្កាស្បៃរឿង​រក្សា​នៅ​ដដែល ប៉ុន្តែ​សម្រាប់​ផ្កា​អង្គារសីល៍ និង​ដើម​ក្រូច មានការ​តម្លើងថ្លៃ ដោយសារ​តម្លៃ​ខ្ពស់​ពី​ការ​នាំចូល​ស្រាប់ និង​មិនសូវ​សម្បូរ​ដូច​ឆ្នាំមុនៗ​។​ ​លោក មករា អា​ជីក​រលក់​ដើម​ផ្កា​នៅ​ខណ្ឌ​សែន​សុខ បាន​ឲ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៨...

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព»

ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៣ ស្អែក នេះនឹងអញ្ជើញពិនិ ត្យមើលវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព»ដែលមានទីតាំងស្ថិតនៅសង្កាត់គោករកាខណ្ឌព្រែកព្នៅរាជធានីភ្នំពេញព្រមទាំងសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះប្រមាណ ១,២០០ នាក់។ អគារ«មន្ទីរពេទ្យជាតិតេជោសន្ដិភាព»មានចំនួន១១ អគារដែលមានអគារព្យាបាលនិងសង្គ្រោះបន្ទាន់(E)មានទំហំ ៧,៤៨០...

រញ្ជួយ​ដី​កំលាំង​៧,១​រិ​ច្ឆ​ទ័រ​វាយប្រហារ​ឥណ្ឌូនេស៊ី​នាំ​អោយមាន​ការព្រមាន​អំពី​រលក​ស៊ូ​ណា​មី​

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ រញ្ជួយ​ដី​កំលាំង​៧,១​រិ​ច្ឆ​ទ័រ​កើតមាន​នៅក្នុង​សមុទ្រ​ក្បែរ​កោះ​ម៉ា​លូ​គូ​របស់​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ពុធ​ជាហេតុ​នាំ​អោយ​មាន​ការព្រមាន​អំពី​រលក​ស៊ូ​ណា​មី​។​ ​ទីភ្នាក់ងារ​ឧតុនិយម​ឥណ្ឌូនេស៊ី​បាន​ព្រមាន​អំពី​ការរញ្ជួយ​តូចៗ​តាម​ក្រោយ តែ​មិន​បាន​ចេញ​ការព្រមាន​អំពី​រលក​ស៊ូ​ណា​មី​ទេ​។​ ​រញ្ជួយ​ដីនេះ​បាន​កើត​ឡើង​នៅ​ជំរៅ​៦៤​គីឡូ​ក្រោម​បាតសមុទ្រ នៅ​ឯនាយ​ឆ្នេរ​ទីក្រុង ម៉ា​ណា​ដូ​(Manado)​នៅក្នុង​ខេត្ត​ស៊ូ​ឡា​វ៉េ​ស៊ី​ខាងជើង​។​ ​សូមបញ្ជាក់​ថា រញ្ជួយ​កំលាំង​៦​រិ​ច្ឆ​ទ័របាន​វាយប្រហា​រស៊ូ​ឡា​វ៉េ​ស៊ី​កាលពី​ពេលមុន​នេះ​ក្នុង​ថ្ងៃ​ដដែល និង​រញ្ជួយ​កំលាំង​៦,២​រិ​ច្ឆ​ទ័របាន​វាយប្រហារឯ​នាយ​ឆ្នេ​រកោះ​ស៊ូ​ម៉ា​ត្រា​កាល​ពី​ថ្ងៃ​ចន្ទ​តែមិនមានសេចក្តីរាយការណ៍ពីការស្លាប់ឬរបួសមនុស្សនិងការខូចខាតទ្រព្យសម្បត្តិទេ៕ ​រញ្ជួយ​ដី​កម្លាំង​៧​រិ​ច្ឆ​ទ័រវា​ប្រហារ​ក្នុង​សមុទ្រ​ក្បែរ​ក្រុង​ម៉ា​ណា​ដូ​កាលពី​ថ្ងៃ​ចន្ទ​ ​

ក្រសួងទេសចរណ៍ បង្កើតក្រុមបាល់ទាត់យុវជន រួមចំណែកលើកស្ទួយ វិស័យកីឡាបាល់ទាត់របស់កម្ពុជា

ដោយៈ សុផល / ភ្នំពេញ៖ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងយុវជន តាមក្រសួង-ស្ថាប័នរដ្ឋ និងចូលរួមចំណែកលើកស្ទួយវិស័យ​កីឡាបាល់ទាត់ របស់កម្ពុជា ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងសុខភាព ក្រសួងទេសចរណ៍ បានចេញសេចក្តីសម្រេច...

តើ​ការធ្លាក់ចុះ​ចំនួន​ប្រជាជន​ចិន​មាន​ន័យ​យ៉ាងណា​ចំពោះ​អនាគត​របស់​ប្រទេស​នេះ​?

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ សូមមេត្តា​យក​កូន​បន្ថែម​។ នោះ​គឺជា​សារ​របស់​ចិន​សម្រាប់​គូ​ស្វាមីភរិយា​បន្ទាប់ពី​ការកំណត់​ឱ្យ​គ្រួសារ​ភាគច្រើន​មាន​កូន​ត្រឹម​តែ​ម្នាក់​អស់​រាប់​ទសវត្សរ៍​។ ហេតុអ្វី​បានជា​ប្តូរ​របត់​? ​ហេតុផល​គឺថា អត្រាកំណើត​បាន​ធ្លាក់ចុះ​ប្រាំមួយ​ឆ្នាំ​ជាប់ៗ​គ្នា ដែល​នាំ​ឱ្យ​ចំនួន​ប្រជាជន​ធ្លាក់ចុះ​កាលពី​ឆ្នាំ​មុន​ជា​លើកដំបូង ចាប់​តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៦០​។​ ​សូម្បី​មុនពេល​ការធ្លាក់​ចុះ​អត្រាកំណើត​ជា​ប្រវត្តិសាស្ត្រ​នេះ ក៏​ចំនួន​ប្រជាជន​ដែល​មាន​អាយុ​ធ្វើការ​បាន​ធ្លាក់ចុះ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ​ដែរ...

ផ្ទាំងបដា ៣៥០ ផ្ទាំង នឹងត្រូវចង-ដាក់តាំង តាមបណ្តារាជធានី-ខេត្ត ដើម្បីក្រើនរំលឹក ដល់អ្នកប្រើប្រាស់ផ្លូវ ក្នុងបុណ្យចូលឆ្នាំចិន ខាងមុខនេះ

ដោយៈ សុផល / ភ្នំពេញ៖ ផ្ទាំងបដាចំនួន ៣៥០ ផ្ទាំង នឹងត្រូវចង ឬដាក់តាំង តាមបណ្តារាជធានី-ខេត្ត ដើម្បីក្រើនរំលឹក ដល់អ្នកប្រើប្រាស់ផ្លូវ ក្នុងបុណ្យចូលឆ្នាំ ចិន ខាងមុខនេះ។...

រដ្ឋបាលស្រុកសន្ទុក ដាំកូនឈើព្រៃលិចទឹក ប្រភេទរំដេញរាំង​នៅតាមដងស្ទឹង តាំងក្រសាំង

ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលស្រុក សន្ទុក និងមន្រ្តីជំនាញ ដឹកនាំដោយលោក ឡង គីសឹង អភិបាលស្រុកសន្ទុក ព្រមទាំងមានការចូលរួម...

ទស្សនៈអ្នកអាន៖ «ច្បាប់នៅលើលោកនេះគ្មានការអត់ឱនចំពោះអ្នកដែលចេញសែកស្អុយ ដើម្បីសងលុយជំពាក់គេទេ»!

ភ្នំពេញ៖ លោក ថាច់ សេដ្ឋា គឺជាអ្នកនយោបាយ ។ប៉ុន្តែរឿងរ៉ាវដែលកើតឡើងចំពោះគាត់ពេលនេះ គឺជារឿងផ្ទាល់ខ្លួន មិនមែនជារឿងនយោបាយនោះឡើយ។ អ្នកចូលចិត្តលេងល្បែងហើយជំពាក់លុយគេ មិនមែនជារឿងចម្លែក ចំណែកអ្នកចេញសែកស្អុយ(សែកគ្មានលុយ)ដើម្បីសងថ្លៃជំពាក់គេហើយត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលាការក៏មិនមែនជារឿងថ្មីថ្មោងនោះដែរ។ មិនថាតែនៅកម្ពុជាទេ សូម្បីតែប្រទេសផ្សេងណាក៏ដោយ ក៏គេត្រូវចាត់វិធានការបែបនេះ ដោយមិនលើកលែងឡើយចំពោះជនបោកប្រាស់ដែលចេញសែកស្អុយដើម្បីសងលុយជំពាក់...

សំណុំរឿងក្តីព្រហ្មទណ្ឌ៖តុលាការផ្តន្ទាទោស គឹម សុខ ដាក់ ពន្ធនាគារ១៨ខែ

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ លោកគឹម សុខ ត្រូវបានតុលាការ ប្រកាសសាលក្រមកំបាំងមុខផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ១៨ខែ និងពិន័យជាប្រាក់ចំនួន ៨ លានរៀល សម្រាប់ដាក់ចូល ក្នុងថវិកាជាតិ។ ការប្រកាសសាលក្រមនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ។...