Day: January 18, 2023

នាយករដ្ឋមន្រ្តីហូឡង់បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសលោកមានផែនការចូលរួមជាមួយអាម៉េរិកនិងអាល្លឺម៉ង់ក្នុងការបង្ហាត់និងបំពាក់អោយកងកម្លាំងអ៊ុយក្រែននូវប្រព័ន្ធកាំជ្រួចស្ទាក់កំទេច Patriot។

អាម៉េរិកអោយសញ្ញាថាខ្លួនត្រៀមបង្កើនជំនួយយោធាដល់អ៊ុយក្រែន នៅពេលអង់គ្លេសនិងអាម៉េរិកប្តេជ្ញាថានឹងបន្តការគាំទ្ររបស់គេសំរាប់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

ចំនួនមនុស្សស្លាប់ពីការវាយប្រហារដោយកាំជ្រួចលើអាគារមនុស្សរស់នៅក្នុងទីក្រុងដ្នីប្រូនៅអ៊ុយក្រែនភាគកណ្តាលកាលពីថ្ងៃសៅរ៍បានកើនដល់៤៥នាក់ និង២០នាក់ទៀតកំពុងបាត់ខ្លួន។

សម្ពោធទីលាន និងសាលាតម្រង់ទិសបាល់ទាត់

ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញ: ទីលាន និងសាលាតម្រង់ទិសបាល់ទាត់ ២៥ រាជធានី ខេត្តត្រូវបានសម្ពោធដាក់ឲ្យដំណើរការ ដែលពិធីសម្ពោធនេះ ធ្វើឡើងជានិម្មិតរូប ក្នុងបរិវេណវិទ្យាល័យអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី ១៧...

ជំងឺ​ហើម​សួត​:​តើ​អ្នក​អាច​សម្គាល់​បាន​របៀប​ណា​?

ដោយៈ health.com.kh ការ​ហើម​សួត​សំដៅ​ទៅលើ​ជាតិ​ទឹក​នៅ​ក្នុង​សរសៃឈាម​លេច​ចេញ​ទៅ​ខាងក្រៅ រួច​ចូលទៅក្នុង​ជាលិការ​សាច់​សួត ទើប​ធ្វើអោយ​សួត​ទៅ​ជា​ហើម​។ ករណី​បែប​នេះ​អាច​កើតឡើង​បាន​ដោយសារ​តែ​សម្ពាធ​ក្នុង​សរសៃ​ឡើង​ខ្ពស់​ពេក ឬ​មិន​មាន​ប្រូតេអ៊ីន​គ្រប់គ្រាន់​ក្នុង​ចរន្តឈាម​ដើម្បី​ទាញ​ទឹក​ចេញ​ពី កោសិការ​ចូល​ក្នុង​សរសៃឈាម​បាន​។ ថង់​សួត​តូចៗ​ដែល​មានឈ្មោះ​ថា Alveoli គឺជា​កន្លែង​សម្រាប់​ប្តូរ​អុកស៊ីសែន​តាមរយៈ​ការដក ដង្ហើម​ចូល និង​នាំ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ចេញពី​ក្នុង ឈាម​ទៅ​ក្រៅ​វិញ​តាមរយៈ​ការដក​ដង្ហើមចេញ​។ ជាធម្មតា​ថង់​សួត...

រដ្ឋមន្រ្តីក្រសួងបរិស្ថានដឹកនាំកិច្ចពិភាក្សាលើកិច្ចសហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល

ដោយ៖ដេប៉ូ/ភ្នំពេញ៖លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដឹកនាំកិច្ចពិភាក្សាលើកិច្ចសហការជាមួយមន្រ្តីនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីបច្ចេកទេសនៃក្រសួងបរិស្ថាន និងក្រុមការងារGGGI ជាច្រើនរូប។កិច្ចពិភាក្សាបានប្រព្រឹត្តិទៅកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន។ ប្រភពក្រសួងបរិស្ថានបានឱ្យដឹងថា...

លោក សាយ សំអាល់ ជួបពិភាក្សាការងារជាមួយអ្នកសម្របសម្រួលនៃ អង្គការសហប្រជាជាតិប្រចាំកម្ពុជា

ដោយ៖ដេប៉ូ/ភ្នំពេញ៖លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួប សំណេះសំណាល និងពិភាក្សាការងារជាមួយលោក Joseph Scheuer អ្នកសម្រប សម្រួលនៃ អង្គការសហប្រជាជាតិប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមករា...

អក្សរសាស្ត្រ​៖ ឥដ្ឋារម្មណ៍ , កញ្ជះ , កណ្ហាជិនា , ក្រនៀវកែវ , ក្រាល់​

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​ ​ឥដ្ឋារម្មណ៍​ (​អ៊ិត​-​ឋា​រ៉​ម់​) ​នាមសព្ទ​ ( បា​. ឥដ្ឋារម្មណ​; សំ​. ឥ​ស្ដារ​ម្មណ​, ឥ​ស្ដា​ល​ម្ព​ល ) អារម្មណ៍​ដែល​គួរ​ប្រាថ្នា​,...