សភាវៀតណាមអនុម័តការសុំលាឈប់របស់ប្រធានាធិបតីង្វៀន សួន ហ្វ៊ុក
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ សភាវៀតណាមកាលពីថ្ងៃពុធបានអនុម័តការសុំលាឈប់របស់ប្រធានាធិបតី ង្វៀន សួន ហ្វ៊ុក(Nguyen Xuan Phuc)នៅមួយថ្ងៃបន្ទាប់ពីលោកបានសុំចុះចេញពីមុខតំណែងយ៉ាងតក់ក្រហល់នៅចំពោះមុខការស្តីបន្ទោសរបស់បក្ស នៅពេលគណបក្សបន្តយុទ្ធនាការប្រឆាំងអំពើពុករលួយ។ ការចាកចេញភ្លាមៗគ្មានការរំពឹងទុករបស់លោកកើតឡើងចំពេលវៀតណាមជួបចលាចលនយោបាយដ៏សំខាន់មួយនៅពេលគណបក្សកំពុងធ្វើការជម្រុះចោលមន្ត្រីអសកម្មពុករលួយ និងជម្លោះជាបក្ខជាក្រុមបាននាំដល់ការបណ្តេញចេញរដ្ឋមន្ត្រីនិងឧបនាយករដ្ឋមន្ត្រីជាច្រើននាក់។ វៀតណាមគ្រប់គ្រងដោយបក្សតែមួយ ដែលជាផ្លូវការដឹកនាំដោយលេខាបក្ស ប្រធានាធិបតី នាយករដ្ឋមន្ត្រីនិងប្រធានសភា ។ដោយមិនទាន់មានការតែងតាំងនរណាម្នាក់ជំនួស...