ករណីឧត្តមសេនីយ៍ទោ យិន លីម ស្រវឹងបើកឡានឡើងលើសួនច្បារវិមានឯករាជ្យ បុកមនុស្សបីនាក់របួស ដោះស្រាយចប់
ដោយៈមុនីរ័ត្ន/ភ្នំពេញៈ ឧត្តមសេនីយ៍ទោ យិន លីម ដែលបើកបររថយន្តទំនើបក្នុងស្ថានភាពស្រវឹងឡើងលើសួនច្បារជិតព្រះបរមរូបសម្តេចព្រះបរមរតនកោដ្ឋ (វិមានឯករាជ្យ) កាលពីយប់ថ្ងៃទី២៤ ខែមករាបង្កឱ្យមនុស្សបីនាក់រងរបួសស្រាលនោះ សំណុំរឿងនេះមិនបានបញ្ជូនជនបង្កទៅតុលាការនោះទេ។ ការមិនបញ្ជូនទៅតុលាការដោយសារជនរងគ្រោះ បានទទួលយកសំណងពីក្រុមគ្រួសារជនបង្ក ហើយសមត្ថកិច្ចក៏បានផាកពិន័យជនបង្កចំនួនពីរលានរៀលដែរ។ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា...