រដ្ឋាភិបាលទីក្រុងគៀវស្វះស្វែងរកសព្វាវុធបន្ថែម នៅពេលផ្ទុះការប្រយុទ្ធគ្នាខ្លាំងនៅអ៊ុយក្រែនខាងកើត
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ រុស្ស៊ីបង្កើនការវាយប្រហារទម្លុះខ្សែការពារអ៊ុយក្រែន ក្នុងពេលមានសេចក្តីរាយការណ៍អំពីការវប្រយុទ្ធគ្នាដ៏ខ្លាំងនៅភាគខាងកើតប្រទេសដែលទាមទារអោយរដ្ឋាភិបាលទីក្រុងគៀវស្វះស្វែងរកសព្វាវុធបន្ថែមពីលោកខាងលិច។ យោធាអ៊ុយក្រែនបាននិយាយនៅថ្ងៃសុក្រនេះថា ការប្រយុទ្ធគ្នាដ៏ខ្លាំងកំពុងកើតមាននៅមួយថ្ងៃក្រោយពីរុស្ស៊ីវាយប្រហារដោយកាំជ្រួចនិងដ្រូនមួយប្រាវធំដែលបានសម្លាប់មនុស្ស១១នាក់ក្នុងអ្វីដែលទំនងជាការសងសឹកការដែលបណ្តាប្រទេសលោកខាងលិចសន្យាផ្គត់ផ្គង់រថក្រោះដល់អ៊ុយក្រែន។ សូមបញ្ជាក់ថាក្រោយពីរងសម្ពាធពីសម្ពន្ធមិត្ត អាល្លឺម៉ង់និងអាម៉េរិកបានសន្យាប្រគល់រថក្រោះទំនើបរាប់សិបគ្រឿងដើម្បីអោយអ៊ុយក្រែនវាយបណ្តេញទាហានរុស្ស៊ី និងក៏បើកផ្លូវអោយប្រទេសកាណាដា ប៉ូឡូញ ហ្វាំងឡង់ ស៊ុយអែត និងប្រទេសផ្សេងទៀតធ្វើតាម។ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានអរគុណសម្ពន្ធមិត្ត...