Day: February 5, 2023

អ្នកវិភាគចៅចាក់ស្មុក៖ កម្ពុជាគឺជាជនរងគ្រោះនៃការចេញរបាយការណ៍លាបពណ៌របស់អង្គការសង្គមស៊ីវិលស៊ីឈ្នួល បរទេស, គ្មានការបង្កាច់បង្ខូច គ្មានប្រាក់ជំនួយសម្រាប់ពួកគេ

ភ្នំពេញ៖ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ បើមិនធ្វើរបាយការណ៍អាក្រក់ពីកម្ពុជា ពួកគេនឹងមិនទទួលបាន​ជំនួយហិរញ្ញវត្ថុ ដើម្បីបើកប្រាក់ខែ និងដំណើរការអង្គការរបស់ខ្លួនឡើយ ហើយក៏នឹងមិនទទួលបានការធានាសិទ្ធិ​ទៅ​រស់នៅប្រទេសទីបីឡើយ ករណិពួកគេបំពានច្បាប់ធ្ងន់ធ្ងរ។ ដូច្នេះដើម្បីអង្គការខ្លួន អាចបន្តរស់ និងបក្ខពួក​ខ្លួនអាច​បានប្រាក់ខែចិញ្ចឹមជីវិតបន្តទៀត ពួកគេត្រូវតែផលិតរបាយការណ៍ផ្សេងៗអំពីកម្ពុជា តម្រូវចិត្តម្ចាស់​ជំនួយបរទេស​របស់ពួកគេ និងតម្រូវតាមទឹកប្រាក់ដែលគេដាក់លក្ខខណ្ឌឱ្យប្រើ។ របាយការណ៍ដែលពួកគេតែងតែចេញនៅអំឡុងពីខែធ្នូ ដល់ខែកុម្ភៈនៃឆ្នាំនីមួយៗ...

អភិបាលរាជធានីភ្នំពេញ ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកស្រី ប៊ុន សុថា

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងប្រតិភូរដ្ឋបាល រាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកស្រី ប៊ុន...

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីតម្រាយផ្លូវ ដង្ហែសពរបស់លោកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ទៅកាន់វត្តបទុមវតី នាព្រឹកថ្ងៃទី៧ កុម្ភៈ

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសជូនដំណឹង ស្ដីពីតម្រាយផ្លូវនៃការដង្ហែសព​របស់លោកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង...

ក្រសួងការពារជាតិបន្តគ្រងតំណែងជើងឯកនៃការប្រកួតកីឡាការ៉ាតេជើងឯក២០២២ ខណៈ ក្រសួងមហាផ្ទៃដណ្តើមបួនគ្រឿង

ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯក ប្រចាំ ឆ្នាំ ២០២២” នៅសាលប្រជុំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រសួងការពារ ជាតិ នៅតែរក្សាជើងឯករបស់ខ្លួនរាល់រៀងឆ្នាំ បន្ទាប់ពីក្រសួងដណ្តើម មេដាយ ១៩ គ្រឿង ខណៈក្រសួងមហាផ្ទៃដណ្តើម ១៤ គ្រឿងឈរចំណាត់...

គ្រោងដំឡើងកម្រិតសាលាបឋមសិក្សាព្រៃទទឹងទៅជាសាលាមានស្តង់ដារគំរូ

ដោយៈ គង់ហេង/ កំពង់ចាម៖ បន្ទាប់ពីអគារសិក្សានៃសាលាបឋម សិក្សា ព្រៃ ទទឹង ក្នុងស្រុកព្រៃឈរសាងសង់រួច រដ្ឋបាលខេត្ត គ្រោងនឹងដំឡើងសាលា កម្រិតមូលដ្ឋានមួយនេះ ឱ្យក្លាយជាសាលាមានស្តង់ដារគំរូ។ពោល គឺ សាលាទាំងអស់ត្រូវដើរតួនាទី«ជាសិស្សល្អ ជាកូនល្អ...

អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​ដោះដូរ​ឈ្លើយសឹក​ជិត​២០០​នាក់​និង​ប្រគល់​សាកសព​អ្នកស្ម័គ្រចិត្ត​អង់គ្លេស​

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ រុស្ស៊ី​និង​អ៊ុយ​ក្រែន​បាន​ធ្វើ​ការដោះដូរ​ឈ្លើយសឹក​ជិត​២០០​នាក់​កាលពី​ថ្ងៃ​សៅរ៍ ហើយ​សាកសព​អ្នកស្ម័គ្រចិត្ត​ជនជាតិ​អង់គ្លេស​ពីរ​នាក់​ក៏​ត្រូវ​បាន​រុស្ស៊ី​ប្រគល់​​អោយ​អ៊ុយ​ក្រែន​ផងដែរ​។​ ​នាយសេនាធិការ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក អ៊ែន​ឌ្រី​យ យើ​ម៉ាក​(Andriy Yermak)​បាន​និយាយថា ជនជាតិ​អ៊ុ​យក្រែន​១១៦​នាក់​ត្រូវបាន​ប្រគល់​មក​អោយ​ភាគី​អ៊ុ​យក្រែន នៅពេល​បណ្តា​​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី​បាន​និយាយថា ឈ្លើយសឹក​រុស្ស៊ី​៦៣​នាក់​ត្រូវបាន​ដោះលែង​។​ ​លោក​យើ​ម៉ាក​បាន​សរសេរ​បង្ហោះ​ក្នុងតេឡេ​ក្រាម​ថា «​យើង​បាន​ទទួល​មនុស្ស​របស់​យើង​១១៦​នាក់ ជា​យុទ្ធជន​នៅ​ទីក្រុង​ម៉ា​រី​យូ​ប៉ូល (Mariupol)​ទាហាន​មក​ពី​ក្រុង​ឃើ​សុន​(Kherson)​ពួក​អ្នក​លប​​ពួន​បាញ់​មក​ពី​ក្រុង​បា​ឃ្មុត​(Bakhmut)​និង​វីរបុរស​ផ្សេង​ទៀត​របស់​យើង​»​។​ ​លោក​ក៏​បាន​និយាយថា...

រុស្ស៊ីនិងអ៊ុយក្រែនបានធ្វើការដោះដូរឈ្លើយសឹកជិត២០០នាក់កាលពីថ្ងៃសៅរ៍ ហើយសាកសពអ្នកស្ម័គ្រចិត្តជនជាតិអង់គ្លេសពីរនាក់ក៏ត្រូវបានរុស្ស៊ីប្រគល់អោយអ៊ុយក្រែនផងដែរ។

រុស្ស៊ី​ព្រមាន​ថា អ៊ុយ​ក្រែន​ទាំងមូល​នឹង​ឆេះ​ហើយ​អាវុធ​ប្រភេទ​ណា​ក៏​អាច​យកមកប្រើ​អាស្រ័យ​លើ​លក្ខណៈ​នៃ​ការ​គំរាម​មកលើ​រុស្ស៊ី​

​ប្រែ​សម្រួលៈ​បំណង​(​ស្ពុ​ត​និច​)៖ អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​រុស្ស៊ី​លោក ឌី​មី​ទ្រី ម៉េដ​វ៉េ​ដេ​វ​(Dmitry Medvedev)​កាលពី​ថ្ងៃ​សៅរ៍​បាន​ព្រមាន​ថា «​អ៊ុយ​ក្រែន​ទាំងមូល​នឹង​ឆេះ​ដោយសារតែ​ការ​​សន្យា​ផ្តល់​គ្រឿង​សព្វាវុធ​កាន់តែ​ទំនើបៗ​ឡើង​ពី​លោកខាងលិច​ដល់​កងកម្លាំង​អ៊ុ​យក្រែន​»​។​ ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន អាម៉េរិក​ប្រកាស​ផ្តល់​ជំនួយ​មួយកញ្ចប់​ធំ​តំលៃ​២,២​ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែន​រួម​មានគ្រាប់​រ៉ុក្កែ​តដែល​បង្កើន​ចម្ងា​យ​វាយប្រហារ​ពីរដង​លើ​គ្រាប់​រ៉ុក្កែត​ដែល​ខ្លួន​បានផ្តល់​​អោយ​រដ្ឋាភិបាល​ទីក្រុង​គៀវ​កាលពីមុន​។​ ​គ្រាប់បែក​GLSDB​ដែល​អាម៉េរិក​សន្យា​ជួយ​នឹង​អនុញ្ញាត​យោធា​អ៊ុយ​ក្រែន​វាយប្រហារ​គោលដៅ​នានា​ចម្ងាយ​ពី​រដង​ឆ្ងាយ​ជា​គ្រាប់​រ៉ុក្កែត​ហាយ​ម៉ាស​(Himars)​ដែល​កងកម្លាំង​អ៊ុយ​ក្រែន​កំពុងប្រើ​។​បញ្ហា​នៅ​​ត្រង់​ថា តាមរយៈ​គ្រាប់បែក​នេះ​អ៊ុយ​ក្រែន​អាច​វាយប្រហា​រចូល​ជ្រៅ​ក្នុង​ទឹកដី​ដែល​រុស្ស៊ី​កាន់កាប់​ដូចជា​តំបន់​គ្រី​ម៉េ​។​ ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​និយម​វិមាន​ក្រឹម​ឡាំង​RBC លោក​ម៉េដ​វ៉េ​ដេ​វ បាន​និយាយថា ការវាយប្រហារ​បន្ថែម​ណា​មួយ​នឹង​បង្ខំ​អោយ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​ឆ្លើយតប​។​ ​នៅពេល​និយាយ​អំពី​លទ្ធភាព​ប្រើ​សព្វាវុធ​នុយក្លេអ៊ែរ...

អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីលោក ឌីមីទ្រី ម៉េដវ៉េដេវ(Dmitry Medvedev)កាលពីថ្ងៃសៅរ៍បានព្រមានថា «អ៊ុយក្រែនទាំងមូលនឹងឆេះដោយសារតែការ សន្យាផ្តល់គ្រឿងសព្វាវុធកាន់តែទំនើបៗឡើងពីលោកខាងលិចដល់កងកម្លាំងអ៊ុយក្រែន»។

ហោរាសាស្រ្ត ប្រចាំថ្ងៃ អាទិត្យ ទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៣

ឆ្នាំជូត     ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកតែងលេចនូវបាតុភាពរកាំរកូស ឯរាល់កិច្ចការតូចធំតែងជួបប្រទះបញ្ហារាំងស្ទះច្រើនយាយី ។ -កិច្ចការងារ៖ការប្រកបការងារក្រុមមនុស្សងាយរកាំចិត្តដាក់ណាស់គប្បីអត់ធ្មត់បន្តិច។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទោះទីជិតឆ្ងាយមានភាពសុខដុមល្អ តែទោះធ្វើអ្វីៗលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់ឱ្យបានត្រឹមត្រូវទើបគ្មានរឿងរាវចម្រូងចម្រាស់ជាមួយអ្នកដទៃ។ –បញ្ហាស្នេហា៖រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមានការជឿនលឿនទៅមុខ និងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕   ឆ្នាំឆ្លូវ  ...