កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះវេទិការជាតិកេសរកូលើកទី ៣នៅខែមីនាខាងមុខ
ដោយៈដេប៉ូ/សៀមរាប៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំវេទិការជាតិកេសរកូល(ផ្កាអ័រគីដេ)លើកទី៣នៅខែមីនាខាងមុខនេះ។ ថ្លែងប្រាប់បណ្តាញសារព័ត៌មាននៅរសៀលថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២៣ លោក នេត្ក្រភក្ក្រា បានឱ្យដឹងថាកម្ពុជា ទទួលបានជោគជ័យក្នុងការរៀបចំវេទិកានេះរយៈពេលពីរឆ្នាំរួចមកហើយ។សម្រាប់ឆ្នាំនេះដែរក្រសួងបរិស្ថាននឹងរៀបចំវេទិកាកេសរកូលលើកទី៣នៅខែមីនាខាងមុខ។លោកបានរំលឹកថាកាលវេទិកាលើកទី១និងទី២មានការចូលរួមពីយ៉ាងច្រើនពីប្រជាពលរដ្ឋដែល ជាអាជីវករដែលជាអ្នកលក់ផ្កាដែលពួកគេនាំយកផ្កាគ្រប់ប្រភេទផ្សេងៗនិងជាកេសរកូលថ្មី...