Day: February 9, 2023

ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ត្រូវបានជួយសង្រ្គោះចេញពីគំនរបាក់បែកនៃអាគាររលំបាក់មួយនៅក្នុងទីក្រុងអាន់តាកយ៉ា (Antakya)កាលពីថ្ងៃព្រហស្បតិ៍ទី៩កុម្ភៈ នៅ៧៩ម៉ោងក្រោយរញ្ជួយដីខ្លាំងមួយវាយប្រហារតួកគីនិងស៊ីរីកាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សជាង១៩.០០០ នាក់រហូតមកទល់ថ្ងៃព្រហស្បតិ៍។

សម្តេចតេជោហ៊ុនសែនស្នើឲ្យក្រុមហ៊ុនចិនសិក្សាវិនិយោគផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលនៅរាជធានីភ្នំពេញ

ដោយៈតារារិទ្ធ(ភ្នំពេញ)ក្នុងការស្នាក់នៅនិងបំពេញទស្សនកិច្ចផ្លូវលារនៅសាធា រណរដ្ឋប្រជាមានិតចិននាល្ងាចថ្ងៃទី៩ខែកុម្ភៈ២០២៣សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាបានអនុញ្ញាតិឲ្យក្រុមហ៊ុនធំៗចំនួនបីចូលជួបសំដែងការគួរសមដើម្បីពិនិត្យលទ្ធភាពវិនិយោគបន្ថែមនៅព្រះរាជា ណាចក្រកម្ពុជា។ ក្រុមហ៊ុនវិនិយោគធំៗចំនួន៣របស់សាធារ ណរដ្ឋប្រជាមានិតចិនរួមមានក្រុមហ៊ុនសា ងសង់គមនាគមន៍ចិននិងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន,ក្រុមហ៊ុនសាងសង់ទីក្រុង ប៉េកាំងនិងក្រុមហ៊ុនChina Metro Group Limited។...

នគរបាលក្រុងប៉ោយប៉ែត បន្តចុះរៀបចំសណ្ដាប់ធ្នាប់ តាមទីប្រជុំជន និងទីផ្សារ

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នគរបាលក្រុងប៉ោយប៉ែត បានបន្តចុះរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវសំខាន់ៗ នៅក្នុងទីប្រជុំជន នៃក្រុងប៉ោយប៉ែត ជាពិសេសតាមទីផ្សារ ។ លោកវរសេនីយ៍ទោ...

វិមាន​ក្រឹម​ឡាំង ៖ អ៊ុយ​ក្រែ​ននឹង​រងគ្រោះ​បើ​លោក​ខាងលិច​ផ្តល់​យន្តហោះ​ប្រយុទ្ធ​អោយ​រដ្ឋាភិបាល​ទីក្រុង​គៀវ​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ វិមាន​ក្រឹម​ឡាំង​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​កុម្ភៈ​ថា គឺ​ប្រជាជន​អ៊ុយ​ក្រែនទេ​ដែល​រងគ្រោះ​បើសិនជា​អង់គ្លេស​ឬ​បណ្តា​ប្រទេស​លោកខាងលិច​សំរេចចិត្ត​​បញ្ជូន​យន្តហោះ​ប្រយុទ្ធ​អោយ​ដល់​កងកម្លាំង​របស់​រដ្ឋាភិបាល​ទីក្រុ​ង​គៀវ​។​ ​នៅពេល​ត្រូវ​បាន​សួរ​អំពី​សំណើ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី ក្នុងអំឡុងពេល​លោក​ធ្វើ​ទស្សនកិច្ច​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​ពុធ​ដើម្បីអោយ​អង់គ្លេស​បញ្ជូន​យន្តហោះ​ទំនើប​មក​​អោយ​កងកម្លាំង​អ៊ុ​យក្រែន អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក ឌី​មី​ទ្រី ប៉េ​ស្កូវ បាន​និយាយថា​ការប្រគល់​គ្រឿង​សព្វាវុធ​ដូច្នេះ​ណាមួយ​នឹងមិន​ធ្វើអោយ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​ដូរ​មធ្យោបាយ​របស់​​ខ្លួន ឬអ្វី​ដែល​ហៅថា​«​ប្រតិបត្តិការ​យោធា​ពិសេស​»​នៅ​អ៊ុយ​ក្រែនទេ​។​ «​ការបញ្ជូន​យន្តហោះ​ទំនើប​ស្តង់ដា​ណា​តូ​ណាមួយ​នឹង​គ្រាន់តែ​នាំ​មក​ការឈឺចាប់​និង​ការរង​ទុក្ខ​ចំពោះ​ប្រជាជន​អ៊ុយ​ក្រែន​តែ​ប៉ុណ្ណោះ​»​។​ ​លោក​បាន​រិះគន់​បណ្តា​ប្រទេស​ណា​តូ​ដែល​កាន់តែ​ប្រកាន់យក​តួនាទី​ចូលរួម​ក្នុង​ជម្លោះ​នេះ​ដោយផ្ទាល់ ដោយ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​«​នេះ​គ្មានអ្វី​ក្រៅ​តែ​ពី​ការ​​ចូលរួម​របស់​អង់គ្លេស​...

រដ្ឋមន្ត្រីផែនការ ៖ ការធ្វើជំរឿនកសិកម្ម គឺពិតជាមានសារៈសំខាន់បំផុតដែលត្រូវធ្វើមិនអាចខ្វះបាន

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ “ការធ្វើជំរឿនកសិកម្ម គឺពិតជាមានសារៈសំខាន់បំផុតដែលត្រូវធ្វើមិនអាចខ្វះបាន ដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យ សម្រាប់ជាធាតុចូលដ៏សំខាន់បំផុត ក្នុងការរៀបចំធ្វើគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម សេដ្ឋកិច្ច បរិស្ថាន សង្គម ការប្រែប្រួលអាកាសធាតុ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ហើយនិងជាសូចនាករយ៉ាងសំខាន់សម្រាប់ត្រួតពិនិត្យ តាមដានវាយតម្លៃលើកម្មវិធីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា...

វិមានក្រឹមឡាំងរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៩កុម្ភៈថា គឺប្រជាជនអ៊ុយក្រែនទេដែលរងគ្រោះបើសិនជាអង់គ្លេសឬបណ្តាប្រទេសលោកខាងលិចសំរេចចិត្ត បញ្ជូនយន្តហោះប្រយុទ្ធអោយដល់កងកម្លាំងរបស់រដ្ឋាភិបាលទីក្រុងគៀវ។

ក្រុមហ៊ុនចំនួន៩ ផ្តល់ឱកាសការងារ ៨៥០ កន្លែង ក្នុងកម្មវិធីវេទិកាការងារ

ដោយៈ ពៅនិមល / ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ នៅមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ បានសហការជាមួយក្រុមហ៊ុន សហគ្រាស ចំនួន៩ ដោយផ្តល់ឱកាស ការងារ...

លោកស្រីឧបនាយករដ្ឋមន្រ្តីជួបសំណេះសំណាលជាមួយបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៥៦៨នាក់ នៅខេត្តស្វាយរៀង

ដោយៈ វៃកូ/ស្វាយរៀង: លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី , រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ហើយក៏ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយ...

ការសាងសង់ផ្លូវគ្រួសក្រហមចំនួន២៨ខ្សែនៅគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក បានរួចជាស្ថាពរ

ដោយៈប.ខុន/ភ្នំពេញៈ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រាលក្រួសក្រហមចំនួន២៨ខ្សែស្មើប្រវែង១៦៥គីឡូម៉ែត្រនៅគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទបានអនុវត្តរួចរាល់ហើយនិងកំពុងឈានទៅអនុវត្តគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង១៧គីឡូម៉ែត្រទៀតតភ្ជាប់ពីផ្លូវក្រវ៉ាត់តំបន់អង្គរទៅគម្រោងអភិវឌ្ឍន៍ពាក់ស្នែង។ លោក សួស គង់ រដ្ឋលេខាប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២៣ថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រាលក្រួសក្រហមចំនួន២៨ខ្សែស្មើប្រវែងសរុប១៦៥គីឡូម៉ែត្រ នៅគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក...

គ្រូបង្រៀន​ថៃកាត់​សក់​សិស្ស​ប្រមាណ​១០០​នាក់​ដើម្បី​ជា​ការដាក់ពិន័យ តែ​ឥឡូវ​រង​ការស៊ើបអង្កេត​(វីដេអូ)

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ គ្រូបង្រៀន​ថៃ​ម្នាក់​កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត​ចំពោះ​ការដាក់​វិន័យ​សិស្ស​ជាង​១០០​នាក់​ដោយ​កាត់​សក់​របស់​គេ​រឆេចរឆូច​ខូច​អស់​ក្នុងអំឡុងពេល​ប្រជុំជួរ​ពេលព្រឹក​​កាលពី​ថ្ងៃ​អង្គារ​។​ ​រដ្ឋមន្ត្រី​អប់រំ​ថៃ​បាន​ណែនាំ​ទៅ​បណ្តា​ទីភ្នាក់ងារ​រដ្ឋ​អោយបើក​ការស៊ើបអង្កេត​លោកគ្រូ​ម្នាក់​នេះ​និង​នាយក​សាលា​នៅក្នុង​ស្រុក​ប៊ុង សាម ផាន​( Bung Sam Phan)​នៅ​ថៃ​កណ្តាល នេះ​បើ​តាម​ការផ្សាយ​របស់​​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​។​ ​វីដេអូ​អំពី​ហេតុការណ៍​នេះ​ត្រូវ​បាន​បង្ហោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុកមួយ ដែល​ល្បី​ខាង​ការពារ​សិទ្ធិ​សិស្ស​។​វា​បង្ហាញ​គ្រូ​ម្នាក់​កាត់សក់​សិស្ស​ដោយ​គ្មាន​របៀប​និង​គ្មានជំនាញ​ដោយ​កន្រ្តៃ និង​សក់​រាយប៉ាយ​ក្នុង​​ទីធ្លា​សាលា​។​ ​អ្នកលេង​បណ្តាញ​សង្គម​ម្នាក់​បានន​សរសេរ​បង្ហោះ​ថា​«​តើ​អ្នក​មាន​សិទ្ធិ​អ្វី​មកកាត់​សក់​អ្នកដទៃ​តាម​អំពើ​ចិត្ត​?​តើ​​អ្នក​ជា​គ្រូបង្រៀន​? តើ​ធ្វើ​ជា​គ្រូ​គេ​ដូច​ម្តេចទៅ​?»​។​ ​រដ្ឋមន្ត្រី​អប់រំ​ថៃ​បាន​បញ្ជាក់ថា...