Day: March 5, 2023

លោករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជេីញចុះពិនិត្យរៀបចំទីតាំងដី សម្បទានសង្គមកិច្ច ទំហំ ៣០០ ហិកតា នៅជិតខ្សែបន្ទាត់ព្រំដែន​កម្ពុជា-វៀតណាម​

ដោយៈ វ៉ៃកូ / ស្វាយរៀង: លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់​នៅព្រឹកថ្ងៃអាទិត្យ ទី៥​ ខែមីនា ឆ្នាំ២០២៣...

លោក លាង ទិត្យដ្ឋាន៖ សូមបងប្អូនអតីតយុទ្ធជន បន្តការដាំដុះដំណាំគ្រប់ប្រភេទ កុំទុកដីចោល ដើម្បីបង្កើនជីវភាព

ដោយៈ សុក្ខារិន / ពោធិសាត់ៈ លោក លាង ទិត្យដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បានសូមឱ្យបងប្អូន ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ រួមគ្នាចិញ្ចឹមសត្វ និងបន្តការដាំដុះ ដំណាំគ្រប់ប្រភេទ ជុំវិញលំនៅដ្ឋាន កុំទុកដីចោលទំនេរ ទើបធ្វើឲ្យជីវភាពរស់នៅ​...

ស្ត្រីមេម៉ាយ មានកូន ៦ នាក់ នៅក្នុងបន្ទុក ទទួលបានផ្ទះមួយខ្នង និងម៉ូតូមួយគ្រឿង ពីលោកអភិបាលក្រុងបាវិត

ដោយៈ វ៉ៃកូ / ស្វាយរៀង: លោក លឹម សៀងហេង អភិបាលក្រុងបាវិត រួមនឹងលោក ចៅសង្កាត់បាវិត ព្រមទាំងសប្បុរសជន នានា នៅក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត...

កូ​វីដ​-១៩៖ ថ្ងៃនេះ អ្នក​ឆ្លង​ថ្មី គ្មាន, ជាសះស្បើយ គ្មាន

​ដោយៈ ទេព មង្គល / ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​ ៥ ខែមីនា នេះ បាន​ប្រកាសជូន​ព័ត៌មាន​ថា សម្រាប់​ថ្ងៃទី​៤ ខែមីនា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ជា​វីរុស​បំប្លែង​ថ្មី...

ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​ ៥ ខែមីនា នេះ បាន​ប្រកាសជូន​ព័ត៌មាន​ថា សម្រាប់​ថ្ងៃទី​៤ ខែមីនា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ជា​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង គ្មាន  (​លទ្ធផល​បញ្ជា​ក់ដោយ PCR), ជាសះស្បើយ​ គ្មាន  និង​អ្នកស្លាប់​ថ្មី​គ្មាន​។ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ៥ ខែមីនា ឆ្នាំ​២០២៣ នេះ កម្ពុជា មាន​អ្នក​ឆ្លង​សរុប ចំនួន ១៣៨ ៧១៩ នាក់​, អ្នកជា​សះស្បើយ ចំនួន ១៣៥ ៦៥៨ នាក់ និង​អ្នកស្លាប់​ចំនួន ៣ ០៥៦ នាក់​។​

កូ​វីដ​-១៩៖ ថ្ងៃនេះ អ្នក​ឆ្លង​ថ្មី គ្មាន, ជាសះស្បើយ គ្មាន ​ដោយៈ ទេព មង្គល / ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​ ៥ ខែមីនា...

ក្មេងប្រុស​ស៊ី​រី​បំពេញ​បំណង​ជួប រ៉ូ​ណាល់​ដូ ក្រោយ​រញ្ជួយ​ដី​(វីដេអូ)

ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ក្មេងប្រុស​ស៊ី​រី​ម្នាក់​ដែល​បាន​ប្រាប់​ពួក​អ្នក​ជួយ​សង្គ្រោះ​ក្រោយ​រញ្ជួយ​ដី​ដ៏​អន្តរាយ​កាលពី​ខែ​កុម្ភៈ ថា​ខ្លួន​ចង់​ជួប​តារា​បាល់ទាត់ គ្រីស្ទៀ​ណូ រ៉ូ​ណាល់​ដូនោះ កាលពី​ថ្ងៃ​សុក្រ​ទី​៣​មីនា ត្រូវបាន​នាំ​ទៅ​ជួប​អាយ​ដល​របស់​ខ្លួន​ដោយ​ផ្ទាល់ ក្រោយពី​រូបគេត្រូវ​បាន​អញ្ជើញ​អោយទៅ​ទស្សនា​ការប្រកួត​របស់​ក្លឹប Al Nassr​នៅ​អា​រ៉ាប៊ីសាអូឌីត​។​ ​ណា​ប៊ីល សា​អ៊ី​ដ​(Nabil Saeed)​បាន​ធ្វើ​សំណើ​ទៅ​កាន់​ពួក​បុគ្គលិក​ជួយ​សង្គ្រោះ​នៅ​ក្នុង​វីដេអូ​មួយ​ដែល​ត្រូវបាន​ចែករំលែក​នៅក្នុង​បណ្តាញ​សង្គម​កាលពី​ខែ​មុន ក្រោយ​រញ្ជួយ​ដី​កំលាំង​៧,៨​រិ​ច្ឆ​ទ័រវា​យ​​ប្រហារ​តួ​ក​គី​និង​ស៊ី​រី​កាលពី​ថ្ងៃ​៦​កុម្ភៈ​។​ ​មនុស្ស​ជាង​៥០.០០០​នាក់​បាន​ស្លាប់​ក្នុង​រញ្ជួយ​ដី​នេះ...

ចិន​ក៏​ប្រកាស​បង្កើន​ចំណាយ​យោធា​៧,២​ភាគរយ​សំរាប់​ឆ្នាំ​ខាង​មុខ ដោយ​កើន​លើស​កំណើន​ការចំណាយ​៧,១​ភាគរយ​កាលពី​ឆ្នាំមុន​។​តួលេខ​ចំណាយ​សំ​រាប់​ឆ្នាំ​២០២៣​នេះ​មាន​ចំនួន​១,៥៥​ទ្រី​​លាន​យ័ន​(២២៤​ពាន់​លាន​ដុល្លារ​) ស្មើ​នឹង​ពីរដង​នៃ​ថវិកា​យោធា​ឆ្នាំ​២០១៣​។​

ចិន​ប្រាប់​កងកម្លាំងប្រដាប់អាវុធ​អោយ​បង្កើន​ការហ្វឹកហាត់​ប្រយុទ្ធ នៅ​ពេល​ខ្លួន​បង្កើន​ចំណាយ​យោធា​៧,២​ភាគរយ​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កងកម្លាំងប្រដាប់អាវុធ​ចិន​គួរ​លះបង់​ថាមពល​ច្រើន​ឡើង​ក្នុង​ការហ្វឹកហាត់​ក្រោម​ស្ថានភាព​ប្រយុទ្ធ​ហើយ​បង្កើន​ការត្រៀមខ្លួន​ប្រយុទ្ធ នេះ​បើ​តាម​សម្តី​របស់​នាយក​រដ្ឋ​​មន្ត្រី​ចិន​លោក​លី ឃឹ​ឈាំ​ង កាលពី​ថ្ងៃអាទិត្យ​ទី​៥​មីនា ពេល​លោក​ឡើង​ថ្លែង​របាយការណ៍​រដ្ឋាភិបាល​ជូន​សម័យប្រជុំ​សភា​ប្រចាំឆ្នាំ​។​ លោកលី ឡើងថ្លែងរបាយការណ៍រដ្ឋាភិបាលជូនសភាចិនកាលពីថ្ងៃអាទិត្យ ​លោក​បាន​និយាយថា​« កងកម្លាំងប្រដាប់អាវុធ​គួរ​បង្កើន​ការហ្វឹកហាត់​និង​ការត្រៀមខ្លួន​ប្រយុទ្ធ​ជាទូទៅ បង្កើត​គោលការណ៍​ណែនាំ​យុទ្ធសាស្ត្រ​យោធា​ថ្មី លះបង់​ថាមពល​ច្រើន​ឡើង​ក្នុង​ការហ្វឹកហាត់​​ក្រោម​ស្ថានភាព​ប្រយុទ្ធ​និង​ខិតខំ​ពង្រឹង​ការងារ​យោធា​នៅ​គ្រប់​ទិស​និង​វិស័យ​»​។​ ​ពាក់ព័ន្ធ​នឹង​តៃវ៉ាន់ លោក​បាន​និយាយថា​រដ្ឋាភិបាល​គួរ​ជំរុញ​ការអភិវឌ្ឍ​ដោយ​សន្តិវិធី​នៃ​ទំនាក់ទំនង​ជាមួយ​កោះ​តៃវ៉ាន់ ហើយ​ជំរុញ​ដំណើរការ​នៃ​«​ការបង្រួបបង្រួម​ដោយ​អហិង្សា​»​របស់​ចិន...

បួនថ្ងៃទៀតប៉ុណ្ណោះកម្ពុធ្វើជាម្ចាស់ផ្ទះ AFC U20 Woman’s Asian Cup

ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា​ចាប់ផ្ដើម​រាប់ថយក្រោយ(Count Down)​សម្រាប់​ព្រឹត្តិការណ៍ AFC U20 Woman’s Asian Cupវគ្គជម្រុះជុំទី១ហើយ។ គិតត្រឹមថ្ងៃទី៥មីនានេះនៅសល់ពេលតែបួនថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់ការប្រកួតពានរង្វាន់ AFC U-20 Woman’s Asian Cup​វគ្គជម្រុះជុំទី១ដែលនេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ដែល​កម្ពុជា​ធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការបាល់ទាត់ឈុតនារី។កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះនៃពូលGដែលមានមីយ៉ាន់ម៉ានិងម៉ាឡេស៊ី។ ថ្ងៃទី៨មីនាកម្ពុជាប្រកួតជាមួយក្រុមមីយ៉ាន់ម៉ានិង​ថ្ងៃ​ទី១០​មីនា​កម្ពុជាប្រកួតជាមួយក្រុមម៉ាឡេស៊ី។ការប្រកួតទាំង២នេះ​នឹង​ធ្វើនៅកីឡដ្ឋាន...

អាជ្ញាធររាជធានី គ្រោងសាឡាងបន្ថែម ពីកោះនរា ឆ្ពោះមកតំបន់ជ្រោយចង្វារ ដើម្បី​កាត់បន្ថយការកកស្ទះ​ចរាចរណ៍​នៅ​តំបន់ក្បាលថ្នល់​

ដោយ៖ រ៉ាម៉ន / ភ្នំពេញ​៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន​រាជធានីភ្នំពេញ​បានឱ្យដឹងថាៈ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ កំពុងធ្វើការសិក្សា​ ដើម្បីដាក់សាឡាងបន្ថែម ឱ្យបងប្អូនប្រជាពលរដ្ឋ...