Day: March 8, 2023

គិតត្រឹមខែមីនា រដ្ឋាភិបាលកម្ពុជាបានចំណាយប្រាក់ដើម្បីឧបត្ថម្ភដល់កម្មការនីសម្រាលកូនរួចជិត ៥ប៊ីលានរៀល

ដោយ:ពៅនិមល/ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ មានកម្មការិនីឆ្លងទន្លេ ១២.១៨៧នាក់ ចំនួនកូន ១២.២៦៤នាក់ ដោយបានផ្តល់ប្រាក់ឧបត្ថម្ភសរុប ៤,៩០ពាន់លានរៀល។ នេះតាមការឲ្យដឹងរបស់លោកបណ្ឌិត អ៊ិត សំហេង...

“គ្រូបង្រៀន” ប្រៀបដូចជាឆ្អឹងខ្នង នៃការអភិវឌ្ឍប្រទេស ជំរុញការរីកចម្រើន លើគ្រប់វិស័យ

ដោយ៖ ដេប៉ូ / កំពង់ចាម៖ “គ្រូបង្រៀន” ប្រៀបដូចជាឆ្អឹងខ្នង នៃការអភិវឌ្ឍប្រទេស សម្រាប់ជំរុញការរីកចម្រើនលើគ្រប់វិស័យ និងជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍធនធាន មនុស្ស នៅក្នុងប្រទេស។ “ពាក្យថាគ្រូ ” គឺជាគំរូដល់សិស្សទូទៅ...

សមត្ថកិច្ចខេត្តកណ្តាលបន្តបោសសំអាតករណីគប់រថយន្តនៅតាមបណ្តោយផ្លូវជាតិ

ដោយៈ ឫទ្ធីស័ក្តិ/ភ្នំពេញៈ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់រស្មីកម្ពុជា នៅរសៀលថ្ងៃទី៨ ខែមីនា នេះថា ពាក់ព័ន្ធករណីគប់រថយន្តនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្រ្តស្រុកកៀនស្វាយ គឺកម្លាំងជំនាញពាក់ព័ន្ធ និងអធិការនគរបាលស្រុកកៀនស្វាយ ស្រាវជ្រាវរហូតឃាត់ខ្លួនជនបង្កបានចំនួន...

ស្ត្រី​ចាស់​បំផុត​របស់​ពិភពលោក ស្លាប់​នៅ​អាយុ១២៨ ឆ្នាំ​

​ប្រែ​សម្រួល :​កញ្ញា​ដា​លី​ស​(​ដេល្លី​ម៉េល​)៖ ស្ត្រី​ម្នាក់​ដែល​គេ​និយាយថា​ជា​មនុស្ស​ចាស់​ជាង​គេ​លើ​ពិភពលោក​បាន​ស្លាប់​នៅ​អាហ្វ្រិក​ខាងត្បូង​ក្នុង​អាយុ​១២៨​ឆ្នាំ ដោយ​បាន​រស់នៅ​ឆ្លងកាត់​បី​សតវត្សរ៍​ផ្សេងគ្នា​។​ ​របាយការណ៍​ក្នុងស្រុក​បាន​និយាយថា ម្តាយកូន​ប្រាំពីរ​នាក់ ឈ្មោះ ចូហាន​ណា ម៉ា​ហ្ស៊ី​ប៊ូ​កូ (Johanna Mazibuko) បាន​ស្លាប់​នៅផ្ទះ​របស់​គាត់​ក្នុង​ទីក្រុង​ជូ​បឺតុន (Jouberton) ខេត្តន័​រវេស (North...

អ​.​ស​.​ប ៖ អា​ហ្វ​ហ្គានី​ស្ថានជា​ប្រទេស​គាបសង្កត់​ស្ត្រី​ខ្លាំង​ជាង​គេ​បំផុត​លើ​ពិភពលោក​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៨​មីនា​ថា ចាប់តាំងពី​ក្រុម​តា​លី​បង់​ចូល​កាន់កាប់​អា​ហ្វ​ហ្គានី​ស្ថាន ប្រទេស​នេះ​បានក្លាយ​ជា​ប្រទេស​គាបសង្កត់​បំផុត​នៅលើ​ពិភពលោក​សម្រាប់​ស្ត្រី​និង​កុមារី ដែល​ត្រូវបាន​ដកហូត​សិទ្ធិ​ជា​មូលដ្ឋាន​ជាច្រើន​របស់​ពួកគេ​។​ ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​នៅ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ បេសកកម្ម​អ​.​ស​.​ប​បាន​និយាយថា មេដឹកនាំ​ថ្មី​របស់​អា​ហ្វ​ហ្គានី​ស្ថានបាន​បង្ហាញ​ពី “​ការ​ផ្តោតអារម្មណ៍​ស្ទើរ​តែមួយ​មុខ​គត់​លើ​ការដាក់ចេញ​ច្បាប់​ដែល​ធ្វើឱ្យ​ស្ត្រី​និង​ក្មេង​ស្រី​ភាគច្រើន​ជាប់គាំង​តែ​នៅក្នុង​ផ្ទះ​របស់​ពួកគេ​ជា​ធរមាន​”​។​ ស្រ្តីអាហ្វហ្គានីស្ថាន ធ្វើការតវ៉ាទាមទារដ៏កម្រនៅចំថ្ងៃសិទ្ធិនារី...

ចិន​សម្តែង​ការព្រួយបារម្ភ​អំពី​ផែនការ​ឆ្លងកាត់​ទឹកដី​អាម៉េរិក​របស់​ប្រធានាធិបតី​តៃវ៉ាន់​

ប្រែសម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ចិន​នៅ​ថ្ងៃ​ពុធ​ទី​៨​មីនា​បាន​និយាយថា ខ្លួន​មាន​«​ការព្រួយបារម្ភ​ជា​ខ្លាំង​»​ក្រោយ​លេចឮ​ព័ត៌មាន​ថា ប្រធានា​ធិបតី​តៃវ៉ាន់​មាន​ផែនការ​ឈប់​សំចត​ដូរ​ជើង​យន្តហោះ​នៅ​ទឹកដី​អាម៉េរិក​ហើយ​ថែមទាំង​នឹង​ជួប​ប្រធានសភា​អាម៉េរិក​លោក ខេ​វិន ម៉ា​ខាត​ធី (Kevin McCarthy)​ថែម​ទៀត​។​ ​លោក​ម៉ាក់​ខា​ធី កាលពី​ថ្ងៃ​អង្គារ​បានបញ្ជាក់​អះអាង​អំពី​ផែនការ​ជួប​លោក​ស្រី​សាយ​នៅ​អាម៉េរិក​នា​ឆ្នាំនេះ​ ​លោក​ម៉ាក់​ខា​ធី មាន​ផែនការ​ជួប​លោក​ស្រី​ប្រធានាធិបតី សាយ អ៊ីង​វិន នៅ​អាម៉េរិក​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ...

ក្រសួងអប់រំ នឹងរៀបចំទិវាជាតិអំណានលើកទី៨ នៅចុងសប្ដាហ៍នេះ

ដេប៉ូ/ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំទិវាជាតិ អំណាន លើកទី ៨ ឆ្នាំ២០២៣ នៅថ្ងៃទី ១០ ខែមីនា ដើម្បីបណ្តុះ ទម្លាប់ អាន។លោករដ្ឋមន្រ្តីក្រសួងអប់រំ...

ជីវិតអ្នកបើកទូកដឹកភ្ញៀវនៅក្នុងសហគមន៍អេកូទេសចរណ៍សម្រស់កោះហានត្រូវបានលាតត្រដាង

ដោយ:សុខុម/ស្ទឹងត្រែង:លោក ឆោម ញឹម វ័យ៦៦រឆ្នាំរស់នៅឃុំកោះស្នែងគឺជាអ្នកបើកទូកដឹកភ្ញៀវដើរកម្សាន្តតាមតំបន់ទេសចរណ៍នានានៅក្នុងសហគមន៍អេកូទេសចរណ៍សម្រស់កោះហានដើម្បីរកប្រាក់ចំណូលបន្ថែមដល់ក្រុមគ្រួសារ។ ជារៀងរាល់ថ្ងៃបុរសវ័យចំណាស់ខាងលើនេះមិនទៅណាឆ្ងាយបានទេពោលគឺគាត់នៅចាំដឹកភ្ញៀវ ហើយ ពេលមានភ្ញៀវមកកម្សាន្តនៅក្នុងសហគមន៍លោកនឹងទៅទទួលភ្ញៀវនៅកំពង់ចម្លងជាមួយអ្នកបើកទូកដែលមានវ័យក្មេងជាងគាត់ច្រើនអ្នកទៀត។ លោកឆោមញឹមបានរៀបរាប់ថាពេលជូនភ្ញៀវទៅតាមតំបន់ទេសចរណ៍សំខាន់ៗពិសេសក្នុងរមណីយដ្ឋានកោះហានលោកបានប្រាប់ពីកន្លែងចាប់អារម្មណ៍ទេសភាពស្រស់ស្អាតនិងកន្លែងបោះតង់ជាដើម។ លោកក៏ពូកែនិយាយកំផ្លុកកំផ្លែងលេងសើចជាមួយភ្ញៀវក្មេងៗយុវជនសើចសប្បាយរីករាយផងដែរ។ មុខរបរមួយនេះធ្វើឲ្យលោកពេញចិត្តនិងតួនាទីបម្រើការងារក្នុងសហគមន៍ផង និង ទទួលបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារផង។ លោកបានឲ្យដឹងថាដំណើរឆ្លងកាត់តាមផ្លូវទឹករាក់ទឹកជ្រៅតាមដងទន្លេមេគង្គមិនងាយស្រួលដូចធ្វើដំណើរតាមផ្លូវគោកនោះទេគឺទាមទារឱ្យមានអ្នកស្គាល់ភូមិសាស្ត្រច្បាស់ ជាពិសេសចំណាំផ្លូវទឹកនៅកន្លែងតំបន់មានថ្ម។ លោក...