ផ្ទុះអំពើហិង្សាទូទាំងបារាំងនៅពេលពួកអ្នកប្រឆាំងតវ៉ាប៉ះទង្គិចជាមួយប៉ូលីសដោយសារតែកំណែទំរង់សោធននិវត្តន៍របស់ម៉ាក្រុង
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ អំពើហិង្សាបានកើតមាននៅទូទាំងបារាំងកាលពីថ្ងៃអង្គារនៅពេលមនុស្សរាប់ពាន់នាក់នាំគ្នាចេញមកតាមដងវិថីដើម្បីប្រឆាំងនឹងកំណែទំរង់សោធននិវត្តន៍របស់ប្រធានាធិបតីម៉ាក្រុង។ ប៉ូលីសបង្ក្រាបបាតុកម្មបានរត់ដេញនិងតតាំងជាមួយបាតុកររាប់ពាន់នាក់នៅទីក្រុងប៉ារីសក្នុងអ្វីដែលគេដាក់ឈ្មោះថាកូដកម្មការងារ«ថ្ងៃអង្គារពណ៌ខ្មៅ»នៅទូទាំងប្រទេស។ ហេតុការណ៍អាក្រក់បំផុតបានកើតឡើងនៅកៀកនឹងស្ថានីយរថភ្លើងក្រោមដីព័រ រ៉ូយ៉ាល់(Port Royal) កន្លែងដែលប៉ូលីសរាបរយនាក់ប្រដាប់ដោយកាំភ្លើងបាញ់គ្រាប់បែកផ្សែងនិងដំបងបានតតាំងជាមួយបាតុករ ដែលចោលរបស់របរនានាលើពួកគេ ដុតធុងសម្រាមនិងបំផ្លាញចំណតរថយន្តក្រុង។ ហ្វូងមនុស្សធំៗក៏ត្រូវគេឃើញនៅទីក្រុងម៉ាសី ទីក្រុងនីសនិងទីក្រុងដទៃទៀត ហើយបញ្ហាក៏ត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅទីក្រុងធំៗដទៃទៀតរួមមានលីយ៉ុង ទីក្រុងណង់ស៍និងរ៉េន(Rennes)។ អ្នកនាំពាក្យប៉ូលីសក្រុងប៉ារីសម្នាក់បាននិយាយថា «ពួកជនប្រឆាំងជ្រុល»បានជ្រៀតចូលក្នុងហ្វូងមនុស្ស...