ព្រឹកស្អែកសម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីទទួលរតនវត្ថុបុរាណខ្មែរដែលបានត្រឡប់មកវិញ
ដោយ៖តារារិទ្ធ/ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីទទួលរតនវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ ។ពិធីនេះត្រូវរៀបចំធ្វើឡើងនៅវិមានសន្តិភាពរាជធានីភ្នំពេញ ។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឱ្យដឹងថារតនវត្ថុដែលកម្ពុជាទទួលបានពីបរទេសវិញទាំងធំនិងតូចគឺមានរាប់រយគ្រឿង...