Day: March 16, 2023

អាជ្ញាធរខេត្តកំពត ត្រូវបង្កើនកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ឱ្យកាន់តែប្រសើរ

ដោយ: បូកគោ / កំពត: ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពត បានជំរុញដល់អាជ្ញាធរខេត្តកំពត ត្រូវបង្កើនកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ឱ្យកាន់តែល្អប្រសើរ ដើម្បីឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣...

ខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាបីប្រភេទក្នុងព្រឹត្តិការណ៍ស៊ីហ្គែមលើកទី៣២ឆ្នាំ២០២៣

ដោយៈប.ខុន/ភ្នំពេញៈ គណៈអភិបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី១៦ខែមីនាឆ្នាំ២០២៣បានបើកកិច្ចប្រជុំត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គែមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គែមនិង កិច្ចប្រជុំការងារទេសចរណ៍លើកទី៥១និងវេទិការទេសចរណ៍មេគង្គឆ្នាំ២០២៣ ដោយនៅខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាចំនួន៣ប្រភេទមានដូចជាកីឡាទូកក្ដោង , កីឡាម៉ូតូទឹក និង បាល់ទះឆ្នេរខ្សាច់។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងបើកកិច្ចប្រជុំ ដោយផ្តោតសំខាន់លើការពង្រឹងនិងការលើកកម្ពស់ភាពជាដៃគូររដ្ឋនិងឯកជន (PPP)...

កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្រកាសបញ្ចប់ជាផ្លូវការនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

ដោយ:ពៅនិមល/ភ្នំពេញ៖ គិតមកដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani...

បុរសម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីលើកដងបាញ់ចំណីសត្វ ប៉ះជាមួយខែ្សភ្លើង

ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីបញ្ជាលើកដង បាញ់ចំណីសត្វ មិនប្រយ័ត្ន ប៉ះជាមួយខ្សែភ្លើងបណ្តាលឲ្យឆ្លងចរន្តអគ្គិសនី ឆក់ ។ ហេតុការណ៍នេះ បានកើតឡើង នៅចំណុចក្បែរស្ពានអូរក្រាំងអំបិល តាមបណ្តោយ...

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ យើងត្រូវរួមគ្នាអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ឲ្យក្លាយជាខេត្ត អព្យាក្រឹតកាបូន

ដោយ៖ ដេប៉ូ / ត្បូងឃ្មុំ៖ “យើងទាំងអស់គ្នា ត្រូវរួមគ្នាកសាង និងអភិវឌ្ឍន៍ ខេត្តត្បូងឃ្មុំ ឲ្យក្លាយជាខេត្ត អព្យាក្រឹតកាបូន” នេះជាការលើកឡើងរបស់ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅក្នុងកិច្ចប្រជុំពិនិត្យបូកសរុបការងារបរិស្ថាន...

ចិននៅថ្ងៃព្រហស្បតិ៍នេះបានចោទប្រកាន់អាម៉េរិកថាផ្សព្វផ្សាយព័ត៌មានមិនពិតនិងគាបសង្កត់ក្រុមហ៊ុនTikTok ក្រោយមានរបាយការ ណ៍ថា រដ្ឋាភិបាលរបស់លោកបៃដិនកំពុងទាមទារនាវអោយម្ចាស់ជនជាតិចិនរបស់ក្រុមហ៊ុនកម្មវិធីចែករំលែកវីដេអូដ៏ពេញនិយមនេះ លក់ភាគហ៊ុនរបស់គេចេញទាំងអស់ បើមិនចង់រងបំរាមនៅអាម៉េរិកទេ។

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ សូមកុំបណ្ដែតបណ្ដោយ​ឬពន្យារពេល នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញហួសកំណត់ពេល នៃគម្លាតពីដូសមួយ ទៅដូសមួយ

ដោយៈ ទេព មង្គល / ស្ទឹងត្រែង–រតនគិរី៖ កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីនរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ...

រដ្ឋមន្ត្រីក្រសួង​អប់រំ ៖​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ជា​ថ្នាល​បណ្តុះបណ្តាល​និស្សិត​កម្រិត​ឧ​ត្ត​មសិ​ក្សា​និង​លើកតម្កើង​វិស័យ​អប់រំ

​ដោយៈ​សុផល​/​ភ្នំពេញ​៖​លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា​៖​អគារ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ​ទីតាំង​ទី​២​ជា​ថ្នាល​បណ្តុះបណ្តាល​និស្សិត​កម្រិត​ឧ​ត្ត​មសិ​ក្សា ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ជំរុញ​វិស័យ​អប់រំ​ឱ្យ​កាន់តែ​ប្រសើរឡើង ក៏ដូចជា​បំពេញបន្ថែម​តាម​តម្រូវការ​នៃ​ការសិក្សា និង​កំណើន​សិស្ស​-​និស្សិត ជា​រៀងរាល់ឆ្នាំ​។​ ​លោក​បណ្ឌិតសភា​ចា​រ្យ បាន​ថ្លែង​ដូច្នេះ​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​អគារ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ...

ផែនការ​របស់​រុស្ស៊ី​ដើម្បី​បំផ្លាញ​ខ្សែ​រថភ្លើង​ប៉ូឡូញ​កុំ​ឱ្យ​ដឹក​អាវុធ​ទៅ​អ៊ុយ​ក្រែន​ត្រូវបាន​រកឃើញ ខណៈ​ភ្នាក់ងារ​បរទេស​៦​នាក់​ត្រូវ​ចាប់ខ្លួន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ផែនការ​របស់​រុស្ស៊ី​ក្នុង​ការបំផ្លិចបំផ្លាញ​ខ្សែ​រថភ្លើង​របស់​ប៉ូឡូញ​ក្នុង​គោលបំណង​បញ្ឈប់​ប្រទេស​នេះ​កុំ​ឱ្យ​បញ្ជូន​អាវុធ​ឱ្យ​ទៅ​អ៊ុ​យក្រែន ត្រូវបាន​រកឃើញ ខណៈ​ជនសង្ស័យ​ជា​ភ្នាក់ងារ​បរទេស​ចំនួន​ប្រាំមួយ​នាក់​ត្រូវបាន​ចាប់ខ្លួន​។​ ​យោង​តាម​វិទ្យុ​RMF FM “​ជនបរទេស​ដែល​មក​ពី​ព្រំដែន​ភាគ​ខាងកើត​របស់​យើង​ត្រូវបាន​ឃាត់ខ្លួន​ដោយ​ទីភ្នាក់ងារ​សន្តិសុខ​ផ្ទៃក្នុង​របស់​ប៉ូឡូញ ក្រោម​ការសង្ស័យថា​បាន​ធ្វើការ​ជំនួស​សេវាកម្ម​ពិសេស​របស់​រុស្ស៊ី​”​។​ ​ភ្នាក់ងារ​ទាំង​ប្រាំមួយ​នាក់ ដែល​គេ​គិត​ថា​មកពី​ប្រទេស​បេឡា​រូ​ស ត្រូវបាន​ចាប់ខ្លួន...

ជប៉ុន​និង​កូរ៉េខាងត្បូង​ជំរុញ​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម​នៅ​មុន​កិច្ចប្រជុំ​កំពូល​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ជប៉ុន​និង​កូរ៉េខាងត្បូង​បាន​ព្រមព្រៀងគ្នា​លើ​ជំហាន​ឆ្ពោះទៅរក​ការដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម ជា​ភាព​តានតឹង​មួយ ដែល​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​មាន​បំណង​ដោះស្រាយ​នៅក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​ ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វ៊ុយ​មី​អូ គី​ស៊ី​ដា (Fumio Kishida) និង​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក...