Day: March 17, 2023

ប្រធានាធិបតីតួកគីបាននិយាយកាលពីថ្ងៃសុក្រថា តួកគីនឹងចាប់ផ្តើមដំណើរការនៅក្នុងសភាដើម្បីអនុម័តយល់ព្រមអោយហ្វាំងឡង់ចូលជាសមាជិក អង្គការណាតូក្រោយពីប្រទេសនេះបានចាត់វិធានការមាំទាំតាមការសន្យារបស់ខ្លួន។តួកគីក៏នឹងបន្តពិភាក្សាជាមួយស៊ុយអែតអំពីបញ្ហាពាក់ព័ន្ធនឹងភេរ វកម្ម ហើយការអនុម័តសំរាប់ស៊ុយអែតអាស្រ័យលើវិធានការដែលប្រទេសនេះប្រកាន់យក។

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)កាលពីថ្ងៃសុក្របានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន ដោយចោទប្រកាន់លោកចំពោះ ឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន។

គណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ដែនរដ្ឋរវាងកម្ពុជានិងឡាវ

ដោយៈតារារិទ្ធ/ភ្នំពេញៈយោងតាមសេ ចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្តី្រនាល្ងាចថ្ងៃទី១៧ ខែមីនាឆ្នាំ២០២៣ បានឲ្យដឹងថាកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្តីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។   សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជានិងសា ធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ត្រូវបានរៀបចំឡើងក្នុងសុឆន្ទៈកសាងខ្សែព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិ...

រដ្ឋសភាកម្ពុជាឆ្លើយតប ចំពោះសេចក្ដី សម្រេចចិត្តលេខ 2023/2589 (RSP) របស់សភាអឺរ៉ុប

ដោយ:មុនីរ័ត្ន,សុផល/ភ្នំពេញ:រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្ដីសម្រេចចិត្តលេខ 2023/2589 (RSP) របស់សភាអឺរ៉ុប ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដែលបង្ហាញពីការមិនគោរពរបស់សភាអឺរ៉ុប មកលើឯករាជ្យភាព និងអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។៕ សូមជូនសេចក្តីថ្លែងការណ៍របស់រដ្ឋសភា:

ប្រធានក្រុមការងារចុះជួយស្រុកក្រគរ ចូលរួមបុណ្យកតញ្ញូនិង​សម្ពោធ​សមិទ្ធផលនៅវត្តសុវណ្ណមយូរ៉ា ហៅវត្តក្ងាន

ដោយៈសុក្ខារិន/ពោធិ៍សាត់៖ នៅថ្ងៃទី១៧ម៏នា២០២៣នេះ លោក កែវ រតនៈ ប្រធានក្រុមការងារគណបក្សប្រជាជន​ចុះជួយស្រុកក្រគរ​និង​ស្រុកកណ្តៀង ខេត្តពោធិសាត់បានអញ្ជើញចូលរួម ពិធីបុណ្យកតញ្ញូ​ជូនមនុស្សចាស់ដែលមានអាយុចាប់ពី៦៥ឆ្នាំនិងសម្ពោធសមិទ្ធផលនានាក្នុងវត្តសុវណ្ណមយូរ៉ា ហៅ វត្តក្ងាន ស្ថិតក្នុងឃុំស្វាយលួង ស្រុក​កណ្តៀង ដោយមានការចូលរួមពីលោក ងួន ប៉ោសេង...

កិច្ចសន្ទនាអន្តរជំនឿ ដើម្បីសុខដុមនីយកម្មសាសនាកម្ពុជា

ដោយ : ប.ជ័យ / បន្ទាយមានជ័យ៖​ មន្ទីរធម្មការនិងកិច្ចការ​សាសនា​ខេត្តបន្ទាយមានជ័យ សហការជាមួយអង្គការបេសកកម្ម​យុត្តិធម៌ អន្តរជាតិ​ (IJM) នៅថ្ងៃទី១៧ខែមីនា បានបើកសិក្ខាសាលាកិច្ចសន្ទនា​អន្តរជំនឿ ដើម្បី​សុខដុមនីយកម្ម សាសនានៅកម្ពុជាឆ្នាំ ២០២៣ ក្រោមប្រធានបទ...

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់អំពីសារៈសំខាន់នៃការកែទម្រង់កងទ័ព

ដោយៈ មុនីរ័ត្ន/ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានបញ្ជាក់ពីសារៈសំខាន់នៃការកែទម្រង់កងទ័ពពិសេសក្នុងវិស័យហ្វឹកហ្វឺនដែលផ្តោត លើគោលបំណងជាអាទិភាពចំនួនពីរ។ក្នុងនោះទី១.ការបង្កើនសមត្ថភាពនិងប្រសិទ្ធភាពឆ្លើយតបចំពោះបញ្ហាប្រឈមផ្នែកសន្តិសុខស្របទៅតាមការវិវត្តប្រែប្រួលនៃសភាពការណ៍និងទី២.ការធានាភាពម្ចាស់ការឯករាជ្យក្នុងការហ្វឹកហ្វឺន ដើម្បីពង្រឹងនិរន្តភាពនៃសមត្ថភាពឆ្លើយតបចំពោះបញ្ហាប្រឈមទាំងក្នុងសមរភូមិបែបប្រពៃណីនិងសមរភូមិមិនមែនប្រពៃណី។ រូបថត៖ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់អំពីសារៈសំខាន់នៃការកែទម្រង់កងទ័ព ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធសមិទ្ធផលនានា និងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣៤,វគ្គហ្វឹកហ្វឺន...

ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម ម៉ប់ សារិន សូមអបអរសាទរ និងគោរពជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យដំឡើងឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍»

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ ឯកឧត្តមបណ្ឌិត ហ៊ុន...

ស្ពានដែកវែងឆ្លងកាត់ស្ទឹងនៅអូសោមបានបាក់ស្រុតដោយសារថយន្តដឹកថ្ម

ដោយ:សុក្ខារិន /ពោធិ៍សាត់: កាលពីថ្ងៃទី១៧ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៤ៈ២៥ នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយធ្វើឱ្យបាក់ស្ពានដែកមួយដែលឆ្លងកាត់ស្ទឹង ។ អធិការនគរបាលស្រុកវាលវែងលោកវីរៈសេនីយ៍ឯក.ធាង ឡេង បានឱ្យដឹងទូរសព្ទថា ករណីខាងលើនេះបានកើតឡើងនៅក្នុង ភូមិឆាយលូក ឃុំអូរសោម  ស្រុកវាលវែង ខេត្តពោធិ៍សាត់...

ស៊ី ជីន​ពីង ធ្វើ​ទស្សនកិច្ច​រុស្ស៊ី​នៅ​សប្តាហ៍​ក្រោយ​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង នឹង​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ទីក្រុង​មូ​ស្គូ​នៅ​សប្តាហ៍​ក្រោយ កន្លែង​ដែល​លោក​ត្រូវ​ជួបពិភាក្សា​ជាមួយ​សម្ពន្ធមិត្ត​យុទ្ធសាស្ត្រ វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ជាង​មួយ​ឆ្នាំ​ក្រោយ​រុស្ស៊ី​បញ្ជូនទាហាន​ចូល​អ៊ុ​យក្រែន​។​ ​ក្រសួងការបរទេស​ចិន​និង​វិមាន​ក្រឹម​ឡាំង​រុស្ស៊ី បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា លោក​ស៊ី​នឹង​នៅ​រុស្ស៊ី​ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​ពុធ​។​ ​លោក​ស៊ី​បាន​ធ្វើ​ទស្សនកិច្ច​រុស្ស៊ី​ចុងក្រោយ​កាលពី​ឆ្នាំ​២០១៩ ហើយ​លោកពូ​ទី​ន​បាន​ទៅ​ចូលរួម​ពិធី​បើក​កីឡា​អូ​ឡាំ​ពិ​ច​ក្រុង​ប៉េកាំង​កាលពី​ឆ្នាំមុន...