Day: March 18, 2023

អាម៉េរិក​បន្ត​ការ​បង្ហោះ​ដ្រូ​ន​ឈ្លបយកការណ៍​នៅលើ​សមុទ្រ​ខ្មៅ​ក្រោយ​រុស្ស៊ី​ស្ទាក់​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ សហរដ្ឋ​អាម៉េរិក​បាន​បន្ត​ការ​បង្ហោះ​ដ្រូ​ន​ឈ្លបយកការណ៍​លើ​តំបន់​សមុទ្រ​ខ្មៅ​ឡើងវិញ​ក្រោយ​ការ​ធ្លាក់ដ្រូន​ឈ្លប​យកការណ៍​របស់ខ្លួន​មួយ​កាលពី​ថ្ងៃ​អង្គារ​ចំ​ពេល​យន្តហោះ​​ប្រដេញ​រុស្ស៊ី​ស្ទាក់ផ្លូវ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​អាម៉េរិក​ពីរ​នាក់​កាលពី​ថ្ងៃ​សុក្រ​។​ ​ពួកគេ​បាន​និយាយថា ដ្រូ​ន​RQ-4 Global Hawk​បាន​ចេញ​បំពេញបេសកកម្ម​ទៅ​កាន់​តំបន់​នោះ​កាលពី​ថ្ងៃ​សុក្រ និង​មន្ត្រី​ម្នាក់​បាន​និយាយថា​វា​ជា​លើកដំបូង​ដែល​មាន​ការ​បង្ហោះ​ដ្រូ​ន​ទៅកាន់​តំបន់​​សមុទ្រ​ខ្មៅ​ចាប់តាំងពី​មាន​ឧបទ្ទវហេតុ​កាលពី​ថ្ងៃ​អង្គារ​។​ ​ក្រុមមន្ត្រី​ក្រសួង​ការពារជាតិ​អាម៉េរិក​បាន​អះអាង​នៅ​សប្តាហ៍​នេះ​ថា ឧបទ្ទវហេតុ​ធ្លាក់ដ្រូន​MQ-9​នោះ​នឹង​មិន​នាំ​អោយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បញ្ឈប់​បេសកកម្ម​ដូច្នេះ​ទេ​។​ ​ការ​ស្ទាក់ផ្លូវ​នាំ​អោយ​ធ្លាក់ដ្រូន​របស់​កងទ័ពអាកាស​អាម៉េរិក​កាលពី​ថ្ងៃ​អង្គារ​ជាហេតុ​ការប្រឈមមុខ​ផ្ទាល់​រវាង​រុស្ស៊ី​និង​អាម៉េរិក​ជា​លើកដំបូង​ចាប់តាំងពី​សង្គ្រាម​អ៊ុយ​ក្រែន​បានចាប់ផ្តើម ដោយ​វា​កាន់តែ​​ធ្វើអោយ​ទំនាក់ទំនង​រវាង​អាម៉េរិក​និង​រុស្ស៊ី​កាន់តែ​ធ្លាក់​ចុះ​ដុនដាប​ទៅ​។​ ​រុស្ស៊ី​បាន​បដិសេធ​ការចោទប្រកាន់​របស់​អាម៉េរិកថា​យន្តហោះ​Su-24 របស់​ខ្លួន​បាន​បុកដ្រូន​MQ-9​របស់​អាម៉េរិក​បណ្តាល​អោយ​វា​ដាច់​កង្ហារ​និង​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ខ្មៅ ហើយ​ផ្ទុយទៅវិញ​បន្ទោស​លើ​ដ្រូ​ន​​នោះ​ដែល​ហោះ​«​បត់​ឆែវ​ខ្លាំងពេក​»​បណ្តាល​អោយ​វា​ធ្លាក់​។​...

នៅរាត្រីថ្ងៃសៅរ៍នេះមានការប្រកួតPremier League(EPL)អង់គ្លេសប្រាំគូនិង FA Cupមួយគូដោយក្រុម​តោ​ខៀវ ដែល​កំពុង​ចាប់ផ្តើម​លេង​ល្អ​ឡើងវិញ រំពឹង​ទទួលលទ្ធផល​ល្អ​ក្នុង EPLនៅ​ថ្ងៃ​សៅរ៍​នេះ ខណៈ​ពួកគេ​ស្វាគមន៍​ក្រុម​ត្រដាបត្រដួស Everton ហើយ​ចំណែក Spurs ក៏​ដូចគ្នា សង្ឃឹមថា​នឹង​អាច​យកឈ្នះ​លើ​ម្ចាស់ផ្ទះ Southampton ដែល​កំពុង​ឈរ​នៅ​បាត​តារាង​។ ដោយឡែក​សម្រាប់​ការប្រកួត FA Cup វគ្គ​១/៤ ផ្តាច់ព្រ័ត្រ ក៏​ធ្វើ​ឡើង​ចំនួន​១​គូ​នៅ​ថ្ងៃ​សៅរ៍​នេះដែរ ដោយ Man City ស្វាគមន៍ Burnley មកពី Championship ដែល​ដឹកនាំ​ដោយ​អតីត​វរបុរស​របស់ខ្លួន គឺ Vincent Kompany​។​

សហរដ្ឋអាម៉េរិកបានបន្តការបង្ហោះដ្រូនឈ្លបយកការណ៍លើតំបន់សមុទ្រខ្មៅឡើងវិញក្រោយការធ្លាក់ដ្រូនឈ្លបយកការណ៍របស់ខ្លួនមួយកាលពីថ្ងៃអង្គារចំពេលយន្តហោះ ប្រដេញរុស្ស៊ីស្ទាក់ផ្លូវ។

Chelsea និង Spurs សង្ឃឹម​ឈ្នះ​ក្នុង EPL ខណៈ Man City រំពឹង​ឈ្នះ​ក្នុង FA Cup

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ក្រុម​តោ​ខៀវ ដែល​កំពុង​ចាប់ផ្តើម​លេង​ល្អ​ឡើងវិញ រំពឹង​ទទួលលទ្ធផល​ល្អ​ក្នុង EPL នៅ​ថ្ងៃ​សៅរ៍​នេះ ខណៈ​ពួកគេ​ស្វាគមន៍​ក្រុម​ត្រដាបត្រដួស Everton ហើយ​ចំណែក Spurs ក៏​ដូចគ្នា...

អក្សរសាស្ត្រ​៖ ធ្មប់ , ននះនរនាទ , បក្សា , ព្រងាល់ , ស្រងាកស្ដាប់ផ្គរ​

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​ ​ធ្មប់​ ​នាមសព្ទ​ ​ឈ្មោះ​មន្ត​អាសិរពិស​មួយ​ប្រភេទ ជា​គូ​គ្នា​នឹង​អាប​ ​ត្រូវ​ធ្មប់​, មេ​ធ្មប់ ( ជា​ចំណេះ​អាក្រក់​ក្រៃ ហៅថា ទុព្វិជ្ជា ឬ...