Day: March 19, 2023

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់គ្រប់គ្រងហិរញាវត្ថុសាធារណៈដំណាក់កាលទី៤

ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃទី២០ខែមីនាឆ្នាំ២០២៣ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជានឹងអញ្ជើញជាអធិ បតីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣ដល់ឆ្នាំ២០២៧។ ពិធីនេះនឹងធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកិច្ចដំណើរការនៃការកែលម្អប្រព័ន្ធគ្រប់គ្រងថវិកាជាតិទាំងមូលដើម្បីផ្លាស់ប្តូរពីប្រព័ន្ធគ្រប់គ្រងដែលផ្អែកលើធាតុចូល និងមជ្ឍការឆ្ពោះទៅប្រព័ន្ធគ្រប់គ្រងដែលផ្អែកលើសមិទ្ធកម្មឬលទ្ធផលនិងវិមជ្ឈការដែលរាជរដ្ឋាភិបាលកម្ពុជាកំណត់ថាសម្រេចឱ្យបាននៅឆ្នាំ២០២៥។កម្មវិធីនេះផ្តោតសារៈ សំខាន់លើការពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការគ្រប់គ្រងចំណូល និងចំណាយនៃថវិកាជាតិ រួមទាំងការស្វែងរកថវិកា ការវិភាជថវិកានិងការប្រើ...

ឈប់បិទផ្លូវសាធារណៈ ធ្វេីជាចំណាប់ខ្មាំង៖ សូមភាគីអ្នកលក់ និងអ្នកទិញផ្ទះនៅបុរី វីអាយភី​នាំគ្នាទទួលយកដំណោះស្រាយ ឈ្នះឈ្នះទាំងអស់គ្នា

ដោយ៖ រ៉ាម៉រាម៉ន / ភ្នំពេញ៖ នៅថ្ងៃទី១៩ មីនា ២០២៣ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានជាថ្មីទៀត ពាក់ព័ន្ធនឹងការតវ៉ាបិទផ្លូវ នៅសង្កាត់ស្ពានថ្ម​ខណ្ឌដង្កោ​ ជាវិវាទរវាងអ្នកលក់ និងអ្នកទិញផ្ទះ នៅបុរី...

សិក្ខាកាមហ្វឹកហ្វឺន បណ្តុះបណ្តាលជំនាញ បោសសម្អាតមីនមនុស្សធម៌ ទទួលបានរថយន្ត និងគ្រឿងសម្ភារៈបោសសម្អាតមីន ក្រោយពេលបញ្ចប់វគ្គ

ដោយៈ យោធិន / កំពង់ស្ពឺៈ សិក្ខាកាមហ្វឹកហ្វឺន វគ្គបណ្តុះបណ្តាល ជំនាញបោស សម្អាតមីនមនុស្សធម៌ ទទួលបានអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពេលបញ្ចប់វគ្គហ្វឹកហ្វឺនជំនាញ...

នគរបាលការពារព្រំដែនគោក ដើរល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តបទបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១...

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក មហាធៀ ម៉ូហាម៉ាត កាលពីថ្ងៃអាទិត្យបានចោទប្រកាន់នាយករដ្ឋមន្រ្តី អាន់វ៉ា អ៊ីប្រាហ៊ីម ថាផ្តាច់ការបន្ទាប់ពីការជួបជុំគាំទ្រជនជាតិម៉ាឡេ មួយត្រូវបានលុបចោលភ្លាមៗ។

ព្យុះ​ភ្លៀង​អមដោយ​ដុំ​ព្រិល​វាយប្រហារ​ខេត្ត​ឈៀង​ម៉ៃ​របស់​ថៃ​

​ប្រែ​សម្រួលៈ​បំណង​(HE NATION/ASIA NEWS NETWORK)៖ ស្រុក​ជាច្រើន​ក្នុង​ខេត្ត​ឈៀង​ម៉ៃ​នៅ​ថៃ​ខាងជើង​បាន​ជួប​ព្យុះ និង​ការ​ធ្លាក់ភ្លៀង​ជាមួយនឹង​ដុំ​ព្រិល​កាលពី​ថ្ងៃ​សៅរ៍ ដោយ​បង្ក​ការខូចខាត​ទ្រព្យសម្បត្តិ រំលំ​បង្គោល​ភ្លើង ដើមឈើ​និង​ផ្ទាំង​ឃោសនា​ពាណិជ្ជកម្ម​។​ ​ឧទ្យាន​ជាតិ​មួយ​រង​ការវាយប្រហារ​ខ្លាំង​បំផុត ដោយ​មនុស្ស​៥៥​គ្រួសារនៅទីនោះ​រង​ផលប៉ះពាល់​ផ្ទាល់​។​តំបន់​ជាច្រើន​ក្នុង​ខេត្ត​ក៏​ជួប​ការ​ដាច់​ភ្លើង​។​ ​អភិបាលខេត្ត​ឈៀង​ម៉ៃ បាន​ណែនាំ​អោយ​បណ្តា​ទីភ្នាក់ងារ​មូលដ្ឋាន​បង្កើត​មជ្ឈមណ្ឌល​បញ្ជាការ​មួយ​និង​ជម្រក​នៅ​វត្ត​ឡាង​កា​ក្នុងស្រុក​មឿង​(Muang)​ដើម្បី​មន្ត្រី​មូលដ្ឋាន​អាច​ចែក​ស្បៀង ទឹក​និង​របស់របរ​ចាំបាច់​ផ្សេង​ដល់​ជន​រង​ផលប៉ះពាល់​។​ ​យោង​តាម​នាយកដ្ឋាន​ឧតុនិយម​ថៃ...

ស្រុកជាច្រើនក្នុងខេត្តឈៀងម៉ៃនៅថៃខាងជើងបានជួបព្យុះ និងការធ្លាក់ភ្លៀងជាមួយនឹងដុំព្រិលកាលពីថ្ងៃសៅរ៍ ដោយបង្កការខូច ខាតទ្រព្យសម្បត្តិ រំលំបង្គោលភ្លើង ដើមឈើនិងផ្ទាំងឃោសនាពាណិជ្ជកម្ម។

កូរ៉េខាងជើង​បាញ់​កាំជ្រួច​ចូល​សមុទ្រ​ចំ​ពេល​អាម៉េរិក​ធ្វើ​ស​មយុ​ទ្ធជា​មួយ​កូរ៉េ​ខាងត្បូង​

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កូរ៉េខាងជើង​នៅ​ថ្ងៃអាទិត្យ​ទី​១៩​មីនា​នេះ បាន​បាញ់​កាំជ្រួច​ផ្លោង​ចម្ងាយ​ខ្លី​ឆ្ពោះ​កាន់​សមុទ្រ​ដោយ​បង្កើន​ការបាញ់​សាកល្បង​ជា​ការឆ្លើយតប​នឹង​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ដែល​កំពុង​ធ្វើ​រវាង​អាម៉េរិក​និង​កូរ៉េខាងត្បូង​។​ ​ការបន្ត​សាកល្បង​កាំជ្រួច​របស់​កូរ៉េ​ខាងជើង​បាន​បង្ហាញ​ថា ការតាំង​ចិត្ត​របស់​ប្រទេស​កុំម្មុយនីស្ត​ឯកោ​នេះ​មិន​ថមថយ​ឡើង​ទោះជា​អាម៉េរិក​និង​កូរ៉េខាងត្បូង​កំពុង​សម្ញែង​កម្លាំង​ដ៏​ធំ​។​តែ​ពួកអ្នកជំនាញការ​និយាយថា ការសាកល្បង​នេះ​ក៏​ជា​ផ្នែក​នៃ​គោលដៅ​ធំ​របស់​កូរ៉េខាងជើង គឺ​ពង្រីក​ឃ្លាំង​សព្វាវុធ​របស់ខ្លួន បាន​ការទទួលស្គាល់​ពី​អន្តរជាតិ​ថា​ជា​ប្រទេស​មាន​សព្វាវុធ​នុយក្លេអ៊ែ​រ​មួយ ហើយ​ទណ្ឌកម្ម​អន្តរជាតិ​លើ​ខ្លួន​ត្រូវបាន​ដកចេញ​។​ ​យោង​តាម​ការ​វាយ​តំលៃ​របស់​ជប៉ុន​និង​កូរ៉េខាងត្បូង កាំជ្រួច​ត្រូវបាន​បាញ់​ចេញពី​តំបន់​តុង​ចាង​រី​(Tongchangri)​និង​ហោះ​កាត់​ប្រទេស​មុន​ធ្លាក់​ចូល​ក្នុង​ទឹ​ក​សមុទ្រ​នៅ​ឯនាយ​ឆ្នេរ​ខាងកើត​របស់ប្រទេស​នេះ​។​វា​ហោះ​បាន​ចម្ងាយ​ប្រមាណ​៨០០​គីឡូម៉ែត្រ ជា​ចម្ងាយ​ដែល​អាច​វាយប្រហារ​ដល់​កូរ៉េខាងត្បូង​។​ ​ក្នុងពេល​ជាមួយគ្នា​តំណាង​នុយគ្លេអ៊ែរ​មកពី​ជប៉ុន កូរ៉េ​ខាងត្ពុង​និង​អាម៉េរិ​កបានពិភាក្សាគ្នា​តាម​ទូរស័ព្ទ​និង​បាន​ថ្កោលទោស​វា​ជា​ខ្លាំង​ដោយ​ចាត់ទុកជា​ការ​បង្ក​រឿង​និង​គំរាម​ដល់​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ព្រមទាំង​តំបន់​។​ពួកគេ​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​ពង្រឹង​ការសម្របសម្រួល​គ្នា​ដើម្បី​ចេញ​ការឆ្លើយតប​អន្តរជាតិ​ដ៏​ខ្លាំងក្លា​មួយ​ចំពោះ​អំពើ​របស់​កូរ៉េខាងជើង​។​...

មនុស្សយ៉ាងតិច១៩នាក់បានស្លាប់កាលពីថ្ងៃអាទិត្យក្រោយរថយន្តក្រុងបើកលឿនមួយបានបែកកង់និងរេចង្កូតធ្លាក់ចូលប្រឡាយទឹកជំរៅជិត១០ម៉ែត្រនៅស្រុកមួយរបស់បង់ក្លាដែស។