Day: March 22, 2023

ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត នៃវិទ្យាស្ថានវ៉ាន់ដា ជាង ៤ ពាន់នាក់

ដោយៈ តារារិទ្ធ / ភ្នំពេញៈនៅព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី...

ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ២២ ខែ មិនា ឆ្នាំ ២០២៣

ឆ្នាំជូត   ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ថ្ងៃនេះដំណើរជីវិតរបស់ លោកអ្នក តែងជួបនូវបញ្ហារាំងស្ទះ និង មានបញ្ហាប្រឈមច្រើនដែលត្រូវពិបាកឆ្លងកាត់។ការធ្វើដំណើរទីជិតឆ្ងាយគួរមានការយកចិត្តទុកដាក់សុវត្តិភាពផ្ទាល់ខ្លួនបន្តិចទើបប្រសើរ។ -កិច្ចការងារ៖ដំណើរជីវិតមិនល្អប្រសើរទេ ម្ល៉ោះហើយការប្រកបការងារ លោកអ្នកគប្បីចាត់ចែងការងារចាស់ឬការងារសេសសល់ពីមុនមកទើបប្រសើរ។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសម្បូរទេព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។ –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬ ពោះម៉ាយមេម៉ាយក្តីកើតមានភាពប្រទាំងប្រទើសព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន...

លោកយឹម ស៊ីណន និងលោក ហ៊ុន កុសល ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននិងបញ្ជូនទៅតុលាការនៅថ្ងៃនេះ

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយរង់ចាំការបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមីនានេះពីបទប្រមាថមើលងាយអង្គព្រះមហាក្សត្រ។ រូបថត: លោក យឹម ស៊ីណន(ខាងឆ្វេង)និង...

រញ្ជួយដីកំលាំង៦,៥រិច្ឆទ័រមួយបានអង្រួនភាគច្រើននៃប្រទេសប៉ាគីស្ថាននិងអាហ្វហ្គានីស្ថានកាលពីថ្ងៃអង្គារ ដោយបានសម្លាប់យ៉ាងតិច៩នាក់និងជាង១០០នាក់រងរបួស។

ឧស្សាហ៍ឈឺក្បាល, ខ្សោយថាមពល និងគេងមិនលក់? ឆាប់ញ៊ាំអាហារទាំងនេះទៅ

ដោយៈ health.com.kh ភាគច្រើននៃពួកយើងគិតថាអាការៈឈឺក្បាល, ខ្សោយកម្លាំង និងគេងមិនលក់ គឺជាលទ្ធផលនៃការធ្វើការងារខ្លាំងពេក។ ប៉ុន្តែជាក់ស្ដែងអាការៈទាំងបីនេះក៏អាចបណ្ដាលមកពីបញ្ហានៃកម្រិតជាតិម៉ាញ៉េស្យូមនិងវីតាមីន K ក្នុងរាងកាយចុះទាបផងដែរ។ ១. ម៉ាញ៉េស្យូម អត្ថប្រយោជន៍  ម៉ាញ៉េស្យូមចូលរួមពាក់ព័ន្ធនឹងប្រតិកម្មគីមីក្នុងរាងកាយយ៉ាងហោចណាស់ ៣០០ ​ឯណោះផ្សេងៗពីគ្នា។...

IMFបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានសំរេចកិច្ចព្រមព្រៀងកំរិតបុគ្គលិកមួយជាមួយអ៊ុយក្រែនក្នុងការផ្តល់ហិរញ្ញប្បទានប្រមាណ១៥,៦ពាន់លានដុល្លារសំរាប់រយៈពេលបួនឆ្នាំ។

អាម៉េរិកមានផែនការពន្លឿនការប្រគល់រថក្រោះAbramsទៅអោយអ៊ុយក្រែនអោយបានឆាប់តាមដែលអាចធ្វើបានដើម្បីអោយរដ្ឋាភិបាលទីក្រុងគៀវការពារខ្លួនទល់នឹងកងកម្លាំងរុស្ស៊ី។

អក្សរសាស្ត្រ​៖ បង្រៀន , ផាប៉ា , ពន្ធ , ស្រអាប់ , រដ្ឋ​

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​ ​បង្រៀន​ ​កិរិយាសព្ទ​ ​ញ៉ាំង​អ្នកដទៃ​ឲ្យ​រៀន​, ប្រៀន​ឲ្យ​ចេះ​, ឲ្យ​ចំណេះ​ដោយ​ការបង្ហាត់​, បង្ហាញ​ឲ្យ​ចេះ​ ​បង្រៀនអក្សរ​, បង្រៀនលេខ​, បង្រៀនច្បាប់​** ។​ **​ពាក្យ...