Day: March 26, 2023

ហុងឌូ​រ៉ាស​បង្កើត​ទំនាក់ទំនង​ការទូតជា​មួយ​ចិន​ប៉េកាំង​ក្រោយ​ផ្តាច់​ពី​កោះ​តៃវ៉ាន់​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រទេស​ហុងឌូ​រ៉ាស​(Honduras)​មក​ពី​អាម៉េរិក​កណ្តាល​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​ចិន​ប៉េកាំង​កាលពី​ថ្ងៃអាទិត្យ​ទី​២៦​មីនា​ក្រោយ​ផ្តាច់ទំនាក់ទំនង​ជាមួយ​​កោះ​តៃវ៉ាន់ ជាហេតុ​នាំ​អោយ​កោះ​ប្រជាធិបតេយ្យ​មួយ​នេះ​កាន់តែ​ឯកោ​ដោយ​នៅ​សល់​តែ​រដ្ឋ​អធិបតេយ្យ​តែ​១៣​នៅ​ទទួលស្គាល់​រដ្ឋាភិបាល​ទីក្រុង​តៃប៉ិះ រួម​ទាំង​បុរី​វ៉ា​ទី​កង់​។​ ​រដ្ឋមន្ត្រីការបរទេស​ចិន​និង​ហុងឌូ​រ៉ាស​បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​មួយ​នៅ​ក្រុង​ប៉េកាំង ជា​ការសំរេចចិត្ត​មួយ​ដែល​ក្រ​សួង​ការបរទេស​ចិន​អបអរ​និង​ចាត់ទុកជា​«​ជំរើស​ត្រឹមត្រូវ​»​មួយ​។​ ​ការបង្កើត​ទំនាក់ទំនង​ថ្មី​នេះ​កើតឡើង​ចំពេល​មាន​ភាព​តឹនតឹង​រវាងរដ្ឋាភិបា​ល​ទីក្រុង​ប៉េកាំង​និង​អាម៉េរិក រួមទាំង​ការអះអាង​កម្មសិទ្ធិ​របស់​ចិន​ប៉េកាំង​លើកោះ​តៃវ៉ាន់ និង​វា​បង្ហាញ​សញ្ញា​នៃ​ឥទ្ធិពល​ចិន​​កាន់តែ​កើនឡើង​នៅ​អាម៉េរិក​ឡាទីន​។​ ​រូបភាព​យក​មក​ពី​ទូរទស្សន៍​ចិន បង្ហាញ​រដ្ឋមន្ត្រីការបរទេស​ចិន និង​ហុងឌូ​រ៉ាស ចាប់រ​លាក់​ដៃ​ក្រោយ​ពិធី​ចុះហត្ថលេខា​មួយ​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃអាទិត្យ​ទី​២៦​មីនា ​ទំនាក់ទំនង​ថ្មី​ចិន​-​ហុងឌូ​រ៉ាស ត្រូវបាន​ប្រកាស​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ហុងឌូ​រ៉ាស​និង​តៃវ៉ាន់​បាន​ធ្វើ​ការប្រកាស​ផ្សេង​គ្នា​ថា​ពួកគេ​ផ្តាច់​ការទាក់ទង​គ្នា​ហើយ​។​...

លោក​ម៉ប់ សារិន ៖ សមាជិក​ថ្មី​បំពេញ​តួនាទី​អោយបាន​ល្អ​និង​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ លោក​ម៉ប់ សារិន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​គណៈ​ប្រចាំការ​នៃ​គណៈ​អចិ​ន្រៃ្ត​យ៍គណ​បក្ស​រាជធានី​ភ្នំពេញ បាន​ជំ​រុញអោយ​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា​ថ្មី ត្រូវបំពេញ​តួនាទី​ជា​យុវជន​សរសរ​ទ្រូង ជា​ទំពាំង​ស្នង​ឬ​ស្សី ជា​សកម្មជន​របស់​គ​ណ​បក្ស និង​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី​២៣ កក្កដា ២០២៣​ខាងមុខនេះ ។​ ​នៅ​ព្រឹក​ថ្ងៃទី​២៦ មីនា...

ហោរាសាស្រ្ត ប្រចាំថ្ងៃ អាទិត្យ ទី ២៦ ខែ មិនា ឆ្នាំ ២០២៣

ឆ្នាំជូត   ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ ថ្ងៃនេះមានបញ្ហាខ្លះៗចូលយាយី ម្ល៉ោះហើយគប្បីប្រយ័ត្នប្រយែងទើបពុំមានរឿងរាវអាក្រក់ កើតមានឡើង។ -កិច្ចការងារ៖ការប្រកបការងារតែងលេចចេញនូវបាតុភាពមិនល្អ និងមានការរិះគន់ពីអ្នកដទៃផងដូចនេះគប្បីអត់ធ្មត់។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលចិញ្ចឹមឆ្នាំងបាយរស់។ –បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការរកាំរកូស និង មិនសូវចេះអត់ឱនឱ្យគ្នាទេ៕...

ក្រសួងការបរទេសហុងឌូរ៉ាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលរបស់ខ្លួនទទួលស្គាល់ថា«មានចិនតែមួយនៅក្នុងលោក»និងថារដ្ឋាភិបាលទីក្រុងប៉េកាំងគឺជា«រដ្ឋាភិបាលស្រប ច្បាប់តែមួយគត់ដែលតំណាងអោយចិនទាំងអស់»។

សង្ក្រាន្តស្វាយរៀង ឆ្នាំនេះ មានសុទ្ធតែប្រព័ន្ធបាញ់ទឹកទៀត

ដោយៈ វ៉ៃកូ / ស្វាយរៀងៈ សង្ក្រាន្តស្វាយរៀង ដែលនឹងប្រារព្ធធ្វើឡើងនៅអំឡុង ពេលចូលឆ្នាំខ្មែរ នាពេលឆាប់ៗ ខាងមុខនេះ ​នឹងកាន់តែសប្បាយ​និងប្លែកខ្លាំង ជាងឆ្នាំមុនៗទៀត​ពោលគឺ​បានអាប់ដេតថ្មី ដោយបំពាក់ប្រព័ន្ធបាញ់ទឹកទៀតផង នៅតំបន់ត្រជាក់ចិត្ត​ដើម្បីត្រៀមស្វាគមន៍ប្រជាពលរដ្ឋមកលេងកម្សាន្ត ។ នេះបើតាមការឲ្យដឹងពីសំណាក់លោក...

សម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តបុសមន​

ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង​តំណាង លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនង...

ប្រទេសហុងឌូរ៉ាស(Honduras)មកពីអាម៉េរិកកណ្តាលបានបង្កើតទំនាក់ទំនងការទូតជាមួយចិនប៉េកាំងកាលពីថ្ងៃអាទិត្យទី២៦មីនាក្រោយផ្តាច់ទំនាក់ទំនងជាមួយ កោះតៃវ៉ាន់ ជាហេតុនាំអោយកោះប្រជាធិបតេយ្យមួយនេះកាន់តែឯកោដោយនៅសល់តែរដ្ឋអធិបតេយ្យតែ១៣នៅទទួលស្គាល់រដ្ឋាភិបាលទីក្រុងតៃប៉ិះ រួមទាំងបុរីវ៉ាទីកង់។

ពូ​ទីន ថា​រុស្ស៊ី​នឹង​ដាក់​ពង្រាយ​សព្វាវុ​ធ​នុយគ្លេអ៊ែ​រកល​យុទ្ធ​នៅបេឡា​រូ​សនិង​ព្រមាន​…

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា លោក​នឹង​បញ្ជូន​និង​ដាក់ពង្រាយ​សព្វាវុធ​នុយគ្លេអ៊ែ​រកល​យុទ្ធនៅ​ក្នុងប្រទេ​ស​ក្បែរ​ខាង​បេឡា​រូ​ស ដើម្បី​​នាំ​សព្វាវុធ​ធុន​នេះ​ទៅដល់​មាត់ទ្វារ​សហភាព​អឺរ៉ុប​។​ ​ពូ​ទីន​កាលពីមុន​ធ្លាប់​បាន​ចេញ​ការព្រមាន​គួរអោយ​ព្រឺរោម​ថា លោក​អាច​ប្រើ​សព្វាវុធ​នុយគ្លេអ៊ែរ​នៅ​អ៊ុ​យក្រែន បើសិនជា​រុស្ស៊ី​ស្ថិតក្រោម​ការ​គំរាម​ដែលនាំអោយ​ការភ័យខ្លាច​កាលពី​សម័យ​សង្គ្រាម​​ត្រជាក់​កើត​ឡើង​វិញ​។​ ​លោក​ក៏​បាន​និយាយ​ថា​រុស្ស៊ី​នឹង​ប្រើ​គ្រាប់រំសេវ​ផ្ទុក​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​រលាយ បើសិនជា​រដ្ឋាភិបាល​ទីក្រុង​គៀវ​ទទួលបាន​គ្រាប់រំសេវ​ផ្ទុក​សារធាតុ​វិទ្យុសកម្ម​ដូច្នេះ​ពី​លោកខាងលិច បន្ទាប់​ពី​មន្ត្រី​អង់គ្លេស​​មាន​លើក​ឡើង​អំពី​ការប្រគល់​គ្រាប់​ដូច្នេះ​សំរាប់​រថក្រោះ​ប្រយុទ្ធ ដែល​អង់គ្លេស​នឹង​ប្រគល់​អោយ​អ៊ុ​យក្រែន​។​ ​លោកពូ​ទីន​បាន​និយាយថា ការបញ្ជូន​សព្វាវុ​ធ​នុយគ្លេអ៊ែ​រកល​យុទ្ធ​ទៅកាន់​បេឡា​រូស​«​គ្មានអ្វី​មិនធម្មតា​»​ទេ​។​ ​លោក​ថា​«​អាម៉េរិក​បាន​ធ្វើ​រឿង​ហ្នឹង​អស់​ពេល​រាប់​ទសវត្សរ៍​មក​ហើយ​។​ពួកគេ​បាន​ដាក់​សព្វាវុធ​កល​យុទ្ធ​នៅលើ​ទឹកដី​សម្ពន្ធមិត្តរ​បស់​គេ​។​ខ្ញុំ​បាន​និយាយ​ទី​កាន់​សម​ភាគី​បេឡា​រូ​ស...

រដ្ឋមន្ត្រីសាធារណការជំរុញនិងលើកទឹកចិត្តឱ្យបង្កើនទីតាំងសាកថ្មរថយន្តអគ្គិសនីឱ្យបានច្រើន

ដោយៈសុផល/ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូនបានអំពាវនាវលើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅ ទូទាំ ងប្រទេសឱ្យ ប្រើប្រាស់រថយន្តអគ្គិសនី ខណៈរាជរដ្ឋាភិបាលនិងដៃគូ កំពុងខិតខំរៀបចំគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្រ្តជាតិសម្រាប់ គ្រប់គ្រងនិងអភិវឌ្ឍ យានយន្តអគ្គិសនី។...

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានលទ្ធផល ១៩ភាគរយ

ដោយៈសុផល/កំពត៖ ក្រុមការងារនៃអង្គភាពអនុវត្តគម្រោងរបស់​​ក្រសួងសាធារណការ និងដឹកជញ្ជូន (PIU) បានអញ្ជើញចុះ​ត្រួតពិនិត្យ​បច្ចេកទេសសាងសង់ និងវឌ្ឍនភាពការងារ នៃគម្រោងពង្រីក និងលើកក​ម្រិតគុណភាពផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ច្រកលក។ ការចុះពិនិត្យនេះ មានការចូលរួមពី លោក ទេស តារារ័ត្ន...