Day: March 27, 2023

សម្តេចតេជោ ហ៊ុន សែន ការខុសគ្នាខាងជាតិសាសន៍និងសាសនាពុំមែនជាឧបសគ្គនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនោះទេ

ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖ការខុសគ្នាខាងជា តិសាសន៍និងសាសនាពុំមែនជាឧបសគ្គនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនោះទេយើងត្រូវរួមគ្នាគ្រប់និន្នាការគ្រប់ជាតិសាសន៍និងសាសនាដើម្បីដំណើរឈានឆ្ពោះទៅរកការរីកចម្រើនរបស់ប្រទេសជាតិ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងនៅល្ងាចថ្ងៃទី២៧ ខ ​មីនាឆ្នាំ២០២៣ក្នុងពិធីស្រាយបួសរបស់សាសនិកឥស្លាមកម្ពុជាក្នុងរ៉ាម៉ាដនលើកទី៧ ដោយមានវត្តមាន លោក Anwar Ibrahim...

មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​ប្តេជ្ញា​បង្ក្រាប​ថែមទៀត​មុន​នឹង​រៀបចំ​ការបោះឆ្នោត​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អម​ដោយ​រថក្រោះ​និង​ជើង​ទម្រ​បាញ់​មី​ស៊ី​ល ប្រមុខ​របប​យោធា​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​មីនា​បាន​ប្តេជ្ញា​មិន​បោះបង់​ចោល​ការបង្ក្រាប​គូប្រជែង ហើយ​បាន​ទទូចថា យោធា​នឹង​រៀបចំ​ការបោះឆ្នោត ពោលគឺ​តែ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​ទទួលស្គាល់ថា ខ្លួន​មិន​បាន​គ្រប់គ្រង​ទឹកដី​គ្រប់គ្រាន់​ដើម្បី​អនុញ្ញាត​ឱ្យមាន​ការបោះឆ្នោត​។​ ​មី​យ៉ាន់​ម៉ា​បាន​ស្ថិត​ក្នុង​ភាពចលាចល​ចាប់តាំងពី​យោធា​បាន​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ក្នុង​ឆ្នាំ...

នាយករដ្ឋមន្ត្រី​លី​ចាប់ផ្តើម​ទស្សនកិច្ច​ពេញ​មួយ​សប្តាហ៍​នៅ​ប្រទេស​ចិន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង បាន​ទៅ​ដល់​ក្រុង​ក្វាង​ចូវកាល​ពី​ថ្ងៃ​ចន្ទទី​២៧​មីនា​ក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លោក​ទៅ​​កាន់​ប្រទេស​ចិន​ក្នុង​រយៈពេល​បួន​ឆ្នាំ​។​ ​មេដឹកនាំ​សិង្ហ​បុរី អមដំណើរ​ដោយ​ភរិយា​របស់​លោក គឺ លោកជំទាវ ហូ...

វេទិកាជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានពិការភាព នៅខេត្តព្រៃវែង

ដេាយ ៖ ផេង ពង្សរ៉ាស៊ី នាយកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា​ : អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពជាប់ខ្លួនចំនួន២៥នាក់ ក្នុងចំណោម៣០នាក់ដែលទទួលបានការអញ្ជើញ បានមកចូលរួមក្នុងវេទិកាពិភាក្សា និងសួរសុខទុក្ខ រៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។...

សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ីជាមួយនឹងការកត់សម្គាល់ពីវឌ្ឍនភាព

ដោយៈសុផល/ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣បានទទួលឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Dato’...

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីជឿជាក់គតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុនសែនក្នុងការដោះស្រាយបញ្ហាសន្តិភាពនៅមីយ៉ាន់ម៉ា

ដោយ៖តារារិទ្ធ/ភ្នំពេញ៖លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីបានថ្លែងកោតសរសើរចំពោះបទពិសោធន៍ដ៏ទូលំទូលាយរបស់សម្តេ ចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយបញ្ហាស្មុគស្មាញនៅកម្ពុជាដែលជាប្រទេសមួយញាំញីទៅដោយសង្គ្រាមស៊ីវិល ហើយទីបំផុតទទួលបានសន្តិភាពពេញលេញ ។ លោក អាន់វ៉ា បានជឿជាក់គតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុន សែនថានឹងអាចដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ាបាន...

សម្តេចប្រធានរដ្ឋសភាចាត់ទុកដំណើរទស្សនកិច្ចនាយករដ្ឋមន្រ្តីម៉ាឡេស៊ីធ្វើឱ្យចំណងមិត្តភាពកម្ពុជា-ម៉ាឡេស៊ីកាន់តែរឹងមាំថែមទៀត

ដោយៈសុផល/ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបសវនា ការជាមួយលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Dato’ Seri Anwar bin...

ព្រះវិហារវត្តថ្មគរអន្លង្សារនៃទឺកដីព្រៃឈើទាល នៅភូមិអន្លង់សារឃុំភ្នំលៀបស្រុកព្រះនេត្រព្រះត្រូវបានបញ្ចុះខ័ណ្ឌសីមា

ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យៈ ព្រះវិហារស្ថិតនៅវត្តថ្មគរអន្លង្សារនៃទឺកដីព្រៃឈើទាល ស្ទឹងបឹងបួរ ស្ទឹងរំដួល នាភូមិអន្កង់សារឃុំភ្នំលៀបស្រុកព្រះនេត្រព្រះ ក្នុងស្រុកព្រះនេត្រព្រះ បានធ្វើពិធីបញ្ចុះខ័ណ្ឌសីមានិងសម្ពោធឆ្លងជាថ្មី កាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០២៣ ។ លោក ឃូ...

ជន​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា​ជាង​១៨០​នាក់​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​ដល់​ខេត្ត​អាចេរបស់​ឥណ្ឌូនេស៊ី​

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ជន​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា​ជាង​១៨០​នាក់​បាន​ធ្វើដំណើរ​តាម​ទូក​ទៅ​ដល់​ខេត្ត​អាចេ​របស់​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​មីនា ក្នុង​ហេតុការណ៍​ស្រដៀង​គ្នា​ចុងក្រោយ​បំផុត​ដែល​គេ​ឃើញ​ជនជាតិ​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា​រាប់រយ​នាក់​បាន​ភៀសខ្លួន​ដោយ​ផ្សងព្រេង​ចេញពី​ស្ថានភាព​លំបាក​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​និង​នៅក្នុង​ជំរំ​ដ៏​កក​ណែន​នៅ​បង់​ក្លា​ដែស​។​ ​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​បាន​និយាយថា ឆ្នាំ​២០២២​ប្រហែល​ជា​ឆ្នាំ​ឆក់យក​ជីវិត​ជនភៀសខ្លួន​នៅ​សមុទ្រ​ច្រើន​បំផុត​ក្នុង​រយៈពេល​ជិត​មួយ​ទសវត្សរ៍​មក​នេះ​សំរាប់​ពួក​រ៉ូ​ហ៊ីង​យ៉ា ដែល​រង​ការ​ធ្វើ​បាប​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​ ​អ្នកនាំពាក្យ​ប៉ូលីស​មូលដ្ឋាន​ម្នាក់​បាន​និយាយ​តាម​ទូរស័ព្ទ​ថាជន​រ៉ូ​ហ៊ីង​យ៉ា​១៨៤​នាក់​បាន​មកដល់​ស្រុក​អាចេ​ខាងកើត​និង​ពួក​គេ​ទាំងអស់​មាន​សុខភាព​ល្អ​ទេ​។​មន្ត្រី​ម្នាក់​បាន​និយាយថា​ក្នុងចំណោម​អ្នក​ចំណូល​ថ្មី មាន​ស្ត្រី​និង​ក្មេង​៩០​នាក់ ពួកគេ​បាន​មកដល់​នៅ​ម៉ោង​៣​កន្លះ​ជិត​ភ្លឺថ្ងៃ​ចន្ទ​។​ ​សូមបញ្ជាក់​ថា ជន​រ៉ូ​ហ៊ីង​យ៉ា​ជាច្រើន​បាន​ព្យាយាម​ធ្វើ​ដំណើរ​តាម​ទូក​ឈើ​មិន​មាំទាំ​ដើម្បី​ទៅ​កាន់​ប្រទេស​ថៃ​និង​បង់​ក្លា​ដែស ព្រមទាំង​ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី ជាពិសេស​ចាប់ពី​ខែ​វិច្ឆិកា​ដល់​មេសា ជា​ពេល​ដែល​សមុទ្រ​ស្ងប់​រលក​។​ក្រៅ​ពី​លិច​ទូក​ស្លាប់​កណ្តាល​សមុទ្រ ពួកគេ​មួយ​ចំនួន​បាន​ស្លាប់​ក្នុងពេល​ធ្វើដំណើរ​ដោយសារ​ជំងឺ...

កម្ពុជាចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ខែមីនានឹងមានភ្លៀងធ្លាក់បន្តបន្ទាប់ជាមួយនឹងបាតុភូតខ្យល់កន្ត្រាក់ច្រើន

ដោយៈប.ខុន/ភ្នំពេញៈ ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ខែមីនាអាចនឹង​មាន​ភ្លៀងកក់ខែធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅមធ្យមចាប់​ពី​ប៉ែកខាងលិចទន្លេមេគង្គរហូតដល់ភាគពាយព្យ ដោយសារឥទ្ធិពល​ជ្រលង​សម្ពាធទាបខ្សោយមួយអូសពីលើប្រទេសកម្ពុជា ។ ព្រមពេល​ជាមួយមានភ្លៀងកក់ខែនេះបាតុភូតខ្យល់កន្ត្រាក់ក៏វាអាចនឹងកើតមានច្រើនជាពិសេសនៅតំបន់ទំនាបកណ្តាលភាគពាយព្យ។ លោកចាន់ យុត្ថាអ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធាន​ទឹកនិងឧតុនិយមបានប្រាប់រស្មីកម្ពុជា​នៅថ្ងៃទី២៧ខែមីនា​ឆ្នាំ២០២៣ថា ចាប់ពីថ្ងៃទី២៨ខែ មីនារហូតដល់ថ្ងៃទី៣០ខែមីនានឹង​មានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅមធ្យម ជាពិសេសនៅប៉ែក​ខាង​លិចទន្លេមេគង្គ។ជាមួយនឹងការធ្លាក់ភ្លៀងកក់ខែនេះ វាក៏អាចនឹង​មានបាតុភូតខ្យល់កន្ត្រាក់កើតឡើងច្រើន ជាពិសេសនៅទំនាប​កណ្តាល​​ភាគពាយព្យ។ អ្នកនាំពាក្យដដែលបញ្ជាក់ថា  មូលហេតុដែលនាំឱ្យមាន​ភ្លៀងកក់​ខែនេះ ដោយសារមានសម្ពាធទាបមួយនៅលើដាណាងដើរ​ឡើង​មកលើ គោកហើយជ្រលងរបស់សម្ពាធទាបខ្សោយនេះបាន​អូស​នៅលើប្រទេសកម្ពុជា។...