Day: March 27, 2023

កូរ៉េខាងត្បូង​ថា​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​មួយ​គ្រាប់​ទៀតហើយ​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ យោធា​កូរ៉េខាងត្បូង​និយាយថា ខ្លួន​បាន​រកឃើញ​សញ្ញា​ដែលថា​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ផ្លោង​យ៉ាង​តិច​មួយ​គ្រាប់​ឆ្ពោះទៅ​កាន់​សមុទ្រ​ភាគ​ខាងកើត​របស់ខ្លួន ដោយ​បន្ថែម​ទៅលើ​ការសាកល្បង​អាវុធ​ជា​ញឹកញាប់​នាពេល​ថ្មីៗ​នេះ​ខណៈ​សហរដ្ឋ​អាម៉េរិក​បង្កើន​សមយុទ្ធ​យោធា​របស់​ខ្លួន​ជាមួយ​កូរ៉េខាងត្បូង​ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​ខ្លាំង​ឡើង​ពី​សំណាក់​​កូរ៉េខាងជើង​។​ ​អគ្គសេនាធិការ​ចម្រុះ​របស់​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​មីនា​មិន​បាន​បញ្ជាក់​ភ្លាមៗ​ថា​តើ​មី​ស៊ី​ល​នោះ​ហោះ​បាន​ចម្ងាយ​ប៉ុន្មាន​ឬ​ទៅ​ដល់​ទីណា​នោះទេ​។ ​ឆ្មាំ​សមុទ្រ​ជប៉ុន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា មី​ស៊ី​ល​នេះ​ត្រូវ​គេ​ជឿ​ថា​បាន​ធ្លាក់​រួចទៅហើយ​។​ ​ការបាញ់​នេះ​គឺជា​ព្រឹត្តិការណ៍​បាញ់​មី​ស៊ី​ល​លើក​ទី​ប្រាំពីរ​របស់​កូរ៉េខាងជើង​ក្នុង​ខែ​នេះ​ខណៈ​ប្រទេស​នេះ​បង្កើន​ការ​សម្ញែង​សាច់ដុំ​យោធា​របស់​ខ្លួន​នៅក្នុង​ការឆ្លើយតប​ចំពោះ​សមយុទ្ធ​យោធា​អាម៉េរិក​-​កូរ៉េ​​ខាងត្បូង​។​ ​ក្រុម​សម្ពន្ធមិត្ត​កាលពី​សប្តាហ៍​មុន​បានបញ្ចប់​សមយុទ្ធ​រយៈ​ពេល ១១ ថ្ងៃ...

ផ្ទុះ​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​អ៊ីស្រាអែល ក្រោយ​នាយករដ្ឋមន្ត្រី​ណេ​តាន់​យ៉ា​ហ៊ូ​បណ្តេញ​រដ្ឋមន្ត្រី​ការពារជាតិ​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រជាជន​អ៊ីស្រាអែល​រាប់​ម៉ឺន​នាក់​បាន​សម្រុក​ដង្ហែ​តាម​ដងផ្លូវ​នៃ​ទីក្រុង​នានា​ទូទាំង​ប្រទេស​កាលពី​យប់​ថ្ងៃអាទិត្យ​ទី​២៦​មីនា​ក្នុង​ការផ្ទុះ​កំហឹង​ដោយ​ឯកឯង បន្ទាប់​ពី​នាយករដ្ឋមន្ត្រី បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ (Benjamin Netanyahu)​បណ្តេញ​រដ្ឋមន្ត្រី​ការពារជាតិ​របស់​គាត់​ភ្លាមៗ​សម្រាប់​ការ​ជំទាស់​នឹង​ផែនការ​កែប្រែ​ប្រព័ន្ធ​តុលាការ​របស់​មេ​ដឹក​​នាំ​អ៊ីស្រាអែល​រូបនេះ​។​ ​ក្រុម​បាតុករ​នៅ​ទីក្រុង​តែ​ល​អា​វី​វ (Tel Aviv)​បាន​បិទផ្លូវ​ហាយវេ​ដ៏​សំខាន់​មួយ​និង​ដុត​ភ្នក់ភ្លើង​ធំៗ​ជាច្រើន​កន្លែង​ខណៈ​ប៉ូលិស​បាន​ប៉ះទង្គិច​ជាមួយ​ក្រុម​បាតុករ​ដែល​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​ផ្ទះ​​ឯកជន​របស់​លោក​ណេ​តាន់​យ៉ា​ហ៊ូ​ក្នុង​ទីក្រុង​ហ្ស៊េ​រុយ​សាឡិម​។​ ​ភាពចលាចល​នេះ​កាន់តែ​ធ្វើឱ្យ​ផុង​ជម្រៅ​នូវ​វិបត្តិ​ជា​ច្រើន​ខែ​ជុំវិញ​ផែនការ​របស់​លោក​ណេ​តាន់​យ៉ា​ហ៊ូ​ក្នុង​ការរុះរើ​ប្រព័ន្ធតុលាការ...

អង្គការណាតូកាលពីថ្ងៃអាទិត្យបានរិះគន់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីនចំពោះអ្វីដែលសម្ពន្ធភាពយោធាលោកខាងលិចនេះហៅថាសម្តីអំពីនុយគ្លេអ៊ែរបែប «មិនទទួលខុសត្រូវនិងដ៏គ្រោះថ្នាក់» នៅមួយថ្ងៃបន្ទាប់ពីមេដឹកនាំរុស្ស៊ីរូបនេះបាននិយាយថាលោកមានផែនការដាក់តាំងសព្វាវុធនុយគ្លេអ៊ែរកលយុទ្ធនៅបេឡារូស។

៥០០នាក់ ចូលរួមដង្ហែព្រះអគ្គិជ័យកីឡា នៅហ្វីលីពីន

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា នេះ នៅទីក្រុង Tagaytay ប្រទេសហ្វីលីពីន អគ្គិជ័យកីឡា ចាប់ផ្ដើមដង្ហែហើយ​ដោយមានអ្នក ចូលរួមប្រមាណជាង ៥០០ នាក់...

ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ២៧ ខែ មិនា ឆ្នាំ ២០២៣

  ឆ្នាំជូត   ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖នៅថ្ងៃនេះផ្តល់ផល្អសម្រាប់លោកអ្នកទំនាក់ទំនង ចរចា ការចេញដំណើររថយន្ត ឬការទិញលក់អ្វីមួយតែងឆ្លើយតបផ្លែផ្កាដូចគាប់បំណង។ -កិច្ចការងារ៖ការប្រកបការងារឃើញថាដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ដូចនេះបើចង់ពឹងពាក់អ្នកដទៃដោយមានការខ្ចីអ្វីមួយតែងសម្រេចជោគជ័យត្រឡប់មកវិញ។ -ការធ្វើជំនួញ៖ ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរវិញមានការចម្រុងចម្រើនលូតលាស់ និងបើចង់បើករបរថ្មីផងក៏តែងផ្តល់ផលល្អជាងអាក្រក់ដែរ។ –បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពនឹករលឹក ហើយមានការប្រាស្រ័យទាក់ទងគ្នាល្អណាស់៕...

កម្ពុជា ​ឈ្នះ​សឹង្ហ​បូរី ២​ទល់​១

​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ព្រឹត្តិការណ៍ Merlion Cup វគ្គ​ដណ្ដើម ចំណាត់ថ្នាក់​លេខ​៣ កម្ពុជា ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ សឹង្ហ​បូរី ២​ទល់​១​។​ ​ការប្រកួត ទោះបី​មាន​លក្ខណៈ​តឹងតែង...

អក្សរសាស្ត្រ​៖ ចំណាន , ផូក , វល្លិ , សក់ក័ន្ដ , អង្ក​

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​ ​ចំណាន​ ​គុណសព្ទ​ ​ពាក្យ​ក្លាយ​ឃ្លាត​សំឡេង​ពី ឆាំ​ន៉ា​នៗ ក្លាយ​សំឡេង​ពី ជំនាញ ។ កាលពី​ក្នុង​បុរាណសម័យ​ព្រេងនាយ​សៀម​យកពាក្យ ជំនាញ ទៅ​សរសេរ​ជា ជាំ​នា​ញ...