Month: March 2023

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលកម្រាលថ្មភក់ ជ្រុងនិរតី នៅជាន់លើបង្អស់របស់ ប្រាសាទប្រែរូប

ដោយៈ បាយ័ន / សៀមរាបៈ ក្រុមអ្នកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និង បុរាណវិទ្យា អាជ្ញាធរជាតិអប្សរា កំពុងជួសជុលឡើងវិញ កម្រាលថ្មភក់ នៅជ្រុងនិរតី នៃជាន់លើបង្អស់ នៃប្រាសាទប្រែរូប ដែលរងការខួចខាត។...

មនុស្សយ៉ាងហោចណាស់ម្នាក់បានរងរបួសនៅតំបន់បែលហ្គោរ៉ូដ(Belgorod )នៅរុស្ស៊ីខាងត្បូងកាលពីថ្ងៃចន្ទបន្ទាប់ពីកងកម្លាំង រុស្ស៊ី បាញ់ទម្លាក់កាំជ្រួចបីដើម នេះបើតាមការបញ្ជាក់ពីអភិបាលតំបន់នៅជាប់នឹងព្រំដែនអ៊ុយក្រែន។

អាជ្ញាធរជាតិអប្សរា ដំឡើងចម្លាក់បង្កាន់ដៃនាគ ផ្នែកខាងជើង នៃស្ពានហាល ប្រាសាទអង្គរវត្ត

ដោយៈ បាយ័ន / សៀមរាបៈ ក្រុមការងារអភិរក្សថ្ម របស់អាជ្ញាធរជាតិអប្សរា កំពុងជំរុញការងារជួសជុល ចម្លាក់បង្កាន់ដៃនាគ ដែលសាងឡើងពីថ្មភក់ ចំនួន២ ប្រវែង ៥០ ម៉ែត្រ នៅផ្នែកខាងជើងស្ពានហាល មុខប្រាសាទអង្គរវត្ត...

ម្ចាស់មេដាយសំរិទ្ធវូស៊ូ សង្ឃឹមបានមេដាយល្អ នាស៊ីហ្គេមនៅកម្ពុជា

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ កីឡាវូស៊ូ មានប្រភពកំណើត នៅប្រទេសចិន ដែលវាជាប្រភេទកីឡាមួយ ដែលមានដើមកំណើត នៅប្រទេសចិន ហើយមូលដ្ឋានគ្រឹះ សំខាន់ នៃក្បាច់គុននេះ គឺហ្វឹកហាត់ ដើម្បីទទួលបានសុខភាពល្អ...

ម្នាក់​ស្លាប់ និង​៦​នាក់​បាត់​ខ្លួន​ក្នុង​គ្រោះថ្នាក់​លិច​ទូក​នៅ​ឯនាយ​ប្រជុំ​កោះ​ជប៉ុន​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មនុស្ស​ម្នាក់​បាន​ស្លាប់​និង​ប្រាំមួយ​នាក់​ទៀត​កំពុង​បាត់​ខ្លួន នេះ​បើ​តាម​ការប្រកាស​រប​ស់កង​ឆ្មាំ​សមុទ្រ​ជប៉ុន​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​ទូក​មួយ​ក្រឡាប់​លិច​នៅ​ឯនាយ​ប្រជុំ​កូន​កោះ​សេន​កាគុ​ដែល​ជប៉ុន​កាន់កាប់ តែ​ក៏​អះ​អា​ជា​កម្មសិទ្ធិ​ដោយ​ចិន​ផង​ដែរ​។​ ​វា​មិន​ច្បាស់​ថា​តើ​ទូក​នេះ​បាន​ក្រឡាប់​លិច​នៅទីណា​នៅពេល​ដំបូង​តែ​កាលពី​ថ្ងៃអាទិត្យទូក​ល្បាត​ជប៉ុន​មួយ​បាន​សង្កេត​ឃើញ​វារ​សាត់អណ្តែត​នៅក្នុង​ដែន​ទឹក​នៅ​ខាងជើង​ប្រជុំ​កោះ​សេន​កាគុ ដែល​ចិន​ហៅ ទាវ​យុ​។​ ​អ្នកនាំពាក្យ​កង​ឆ្មាំ​សមុទ្រ​ជប៉ុន​បាន​និយាយថា អ្នក​នៅ​ក្នុង​ទូក​កើតហេតុជា​ចិនតៃវ៉ាន់​ម្នាក់​និង​ឥណ្ឌូនេស៊ី​ប្រាំមួយ​នាក់​។​ ​អ្នកនាំពាក្យ​បាន​បន្ថែមថា «​នៅ​ម៉ោង​ប្រមាណ​៩​ន​ិង​១៥​នាទី​ព្រឹក​ថ្ងៃ​ចន្ទ សាកសព​មនុស្ស​ម្នាក់​ត្រូវបាន​ប្រទះឃើញ​នៅក្នុង​ឃ្លប់​ទូក​ហើយ​កាត​សំគាល់​ខ្លួន​បង្ហាញ​ថា ជា​ជនជាតិ​ឥណ្ឌូនេស៊ី​»​។​ ​កង​ឆ្មាំ​សមុទ្រ​កំពុង​បន្ត​ស្វែងរក​អ្នក​បាត់​ខ្លួន...

ចិន​នឹង​ធ្វើ​កំណែទម្រង់​ហិរញ្ញវត្ថុ​ស៊ីជម្រៅ និង​បើកចំហ​សម្រាប់​ការវិនិយោគ​បរទេស​បន្ថែមទៀត​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ នាយករដ្ឋមន្ត្រី​ចិន លោក លី ឃឹ​ឈៀង បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៥​មីនា​ថា ចិន​នឹង​ធ្វើ​កំណែទម្រង់​ហិរញ្ញវត្ថុ​ស៊ីជម្រៅ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​របប​បទ​ប្បញ្ញត្តិរ​បស់​ខ្លួន​ដើម្បី​ទប់ស្កាត់​ហានិភ័យ​ចំពោះ​សេដ្ឋកិច្ច និង​បើកចំហ​បន្ថែមទៀត​ចំពោះ​ការវិនិយោគ​បរទេស​។​ ​នាយករដ្ឋមន្ត្រី​ដែល​ត្រៀម​ចាកចេញ​ពី​តំណែង​រូបនេះ បាន​និយាយ​នៅក្នុង​របាយការណ៍​ការ​ងារ​របស់គាត់​ក្នុង​ការបើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សភា​ចិន​ថា...

កីឡាអេឡិចត្រូនិក កាន់តែមានជំនឿចិត្ត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនេះ   សហព័ន្ធកីឡាអេឡិចត្រូនិក (E-Sports) បានបញ្ចប់ព្រឹត្តិការណ៍ Road to 32nd...

ផ្ទៃដី ស្រូវប្រាំងកើនឡើងថ្មី ជាមធ្យមជាងមួយម៉ឺនហិកតា ក្នុងមួយឆ្នាំ

ដោយៈ ប.ខុន / ភ្នំពេញៈ ការងារបង្កបង្កើនផលស្រូវប្រាំង ឆ្នាំ២០២២ ឆ្នាំ២០២៣ នៅតាមប្រព័ន្ធធារាស្ត្រ ក្នុងខេត្តតាកែវ អនុវត្តបានរហូតដល់១០៣.៧៤៩ហិកតា  ស្មើប្រមាណជា ១២៩,៦៩ ភាគរយ នៃផែនការ ៨០.០០០...

លោក អុិត សំហេង៖ កិច្ចអភិវឌ្ឍ ស្ត្រីកម្ពុជា ជាកម្លាំងចលករ រួមចំណែក នៃកំណើនសេដ្ឋកិច្ច

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រោមម្លប់នៃសន្តិភាព និងកិច្ចអភិវឌ្ឍ ស្រ្តីកម្ពុជា ជាកម្លាំងចលករ ដែលបានរួមចំណែក នៃកំណើនសេដ្ឋកិច្ចកន្លងមក ហើយបច្ចុប្បន្ន ស្ត្រីមានកាលានុវត្តភាព ក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹងជំនាញ និងបច្ចេកទេស...

សម្តេចតេជោ ហ៊ុន សែន ឲ្យសាលារាជធានីភ្នំពេញបញ្ចេញរថយន្តក្រុងសម្រាប់ដឹកពលរដ្ឋទៅកាន់ស្រុកកំណើតថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខ

ដោយ៖តារារិទ្ធ/ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរជាណាចក្រកម្ពុជាបានស្នើឲ្យសាលាធានីភ្នំពេញបញ្ចេញរថយន្ដក្រុងដើម្បីដឹកពល រដ្ឋទៅស្រុកកំណើត ដោយមិនគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅសាលារាជធានីភ្នំពេញបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រនិងសញ្ញាបត្រជូនសិស្សនិស្សិតវិទ្យាស្ថានខ្មែរ ជំនាន់ថ្មីសរុបជាង១៧០០នាក់នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ។...