វេទិកាក្ដៅដូចបាយពុះ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបញ្ចប់ការវាយប្រហារគ្នាអំពី “អ្នកមាន និងអ្នកក្រ”
ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ ប្រធានបទអំពី “អ្នកមាន និងអ្នកក្រ” បានក្លាយទៅជាវេទិកាជជែកវែកញែកគ្នាដោយប្រកាន់ជំហរៀងៗខ្លួន ហើយក៏បានក្លាយជាការវាយប្រហារគ្នាដោយពាក្យសម្ដីឌឺដងលើបណ្ដាញសង្គមនានារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ទំនងជាដើម្បីទប់ស្កាត់បញ្ហានេះកុំឱ្យក្លាយជាបែកបាក់សង្គមខ្មែរ នៅល្ងាចថ្ងៃទី១ខែមេសាឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានផ្ញើសារសំឡេងពិសេសជូនជនរួមជាតិដោយអំពាវនាវឱ្យបញ្ចប់ការវាយប្រហារគ្នា ពាក់ព័ន្ធការលើកឡើងអំពី”អ្នកមាន និងអ្នកក្រ”។ សូមជូនសំឡេងដើម: