Day: April 5, 2023

អតីតនាយករដ្ឋមន្រ្តីអ៊ីតាលីបួនលើកលោក Silvio Berlusconiកំពុងចូលព្យាបាលរោគបេះដូងក្នុងសាលសង្រ្គោះបន្ទាន់នៅទីក្រុងមីឡង់ ក្រោយមានបញ្ហាពិបាកដកដង្ហើម។

ក្រសួងយោធាតៃវ៉ាន់បាននិយាយកាលពីថ្ងៃពុធថា ក្រុមនាវាដឹកយន្តហោះចិនបានបង្ហាញខ្លួនក្នុងដែនទឹកនៅឯនាយឆ្នេរកោះតៃវ៉ាន់ នៅចំថ្ងៃដែលប្រធានាធិបតីតៃវ៉ាន់ សាយ អ៊ីងវិន ត្រូវជួបប្រជុំជាមួយប្រធានសភាអាម៉េរិក ខេវិន ម៉ាក់ខាធីនៅក្រុងឡូស អ៊ែនជើឡេស។

កម្មករម្នាក់ បានស្លាប់ នៅពេលកំពុងបំពេញការងារ នៅក្នុងរោងចក្រអេតចាយ

ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ បើយោងសេចក្តីរាយការណ៍ បានឱ្យដឹងថា កម្មករម្នាក់ ដែលកំពុងបំពេញការងារ នៅក្នុងរោងចក្រ (អេតចាយ) មួយកន្លែង បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ មិនទាន់ដឹងមូលហេតុ នៅឡើយនោះ...

សម្ពោធកុដិថ្មី ២ជាន់ នៅវត្តប្រាសាទស្រះឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ

ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត អនុប្រធាននាយកដ្ឋានចរាចរណ៍ សណ្ដាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ និងលោកស្រី បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធកុដិថ្មី ២ជាន់ នៅវត្តប្រាសាទ ស្រះឈ្នួរ...

សាម៉ីជន និងនគរបាលស្រុកមង្គលបូរីៈ ករណីជនរងគ្រោះ របួសថា ត្រូវក្មេងគប់ តាមពិត ជិះម៉ូតូក្រឡាច់ដុំថ្ម ដួល

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ​ បន្ទាប់ពីស្រាវជ្រាវ ស្វែងរកការពិត និងមាន សាម៉ីជនរងគ្រោះ បំភ្លឺផង នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ អធិការដ្ឋាននគរបាល ស្រុកមង្គលបូរី បានចេញធ្វើការបំភ្លឺឆ្លើយតបមួយ...

ប្រជុំដាក់ផែនការ ត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យកាត់ប្ញសីមា ព្រះវិហារវត្តព្រះបារមីវង្កតបុរី ពិសេសកិច្ចការពារសុវត្ថិភាព ជូនសម្ដេចទាំងទ្វេ

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ពិធីបុណ្យកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធ ផលនានា នៅវត្តព្រះបារមីវង្កតបុរី គ្រោងធ្វើឡើង ក្នុងរយៈពេល ៣យប់ ៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា...

គ.ជ.ប ជូនដំណឹងដល់គ្រប់គណបក្សនយោបាយ ស្តីពីអំពីការរៀបចំបែបបទ សម្រាប់ការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងដល់ គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវ នៅក្រសួងមហាផ្ទៃ អំពីការរៀបចំបែបបទ សម្រាប់ការចុះបញ្ជីគណបក្ស នយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ...

គ.ជ.ប សម្រេចកែសម្រួលខ្លឹមសារមួយចំនួន ពាក់ព័ន្ធនឹងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចកែសម្រួលខ្លឹមសារមួយចំនួន ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ សេចក្តីព្រាងប្រតិទិន និងផែនការមេ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត...

ក្រុមហ៊ុន និងសហគ្រាសចំនួន៤ នៅខេត្តស្វាយរៀង ត្រូវការកម្លាំងពលកម្ម ៥០០ កន្លែង

ដោយៈ ពៅនិមល / ភ្នំពេញ៖ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តុះវិជ្ជាជីវៈ រោងចក្រ សហគ្រាស ចំនួន ៤ ស្ថិតក្នុងខេត្តស្វាយរៀង បានប្រកាសជ្រើសរើសកម្មករ...