ដោយៈសុផល/ភ្នំពេញ៖ នាឱកាសទិវាសុខភាពពិភពលោកថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោកបានចេញសេចក្តីប្រកាសព័ត៌មានរួមស្តីពីសមិទ្ធផលវិស័យសុខភិបាលដែលបាន សម្រេចកន្លងមក។ សេចក្តីប្រកាសព័ត៌មានរួមមានខ្លឹមសារថាសមិទ្ធផលជោគជ័យនៃវិស័យសុខាភិបាលគួរឱ្យកត់សម្គាល់ជាច្រើនដែលសម្រេចបាននៅកម្ពុជា ដើម្បីអបអរសាទរគម្រប់ខួបលើកទី៧៥ នៃការបង្កើតអង្គការសុខភាពពិភពលោក (WHO) នាឆ្នាំ១៩៤៨ក្រោមប្រធានបទ“សុខភាពសម្រាប់ទាំងអស់គ្នា”និងជាការចាប់ផ្តើមយុទ្ធនាការរយៈពេលពេញមួយឆ្នាំប្រារព្ធពិធីអបអរសាទរ។ ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសុខភាពពិភពលោកនាឆ្នាំ១៩៥០ដែលកាលនោះប្រទេសកម្ពុជាគឺជាសមាជិកសហភាពបារាំងហើយចាប់តាំងពីពេលនោះរហូតមកអង្គការសុខភាពពិភពលោកបានក្លាយជាដៃគូសុខាភិបាលរបស់កម្ពុជាដោយធ្វើការងារដើម្បីរួមចំណែកធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសកាន់តែមានសុវត្ថិភាព និងសុខភាពកាន់តែប្រសើរសម្រាប់ទាំងអស់គ្នា។ រាជរដ្ឋាភិបាលកម្ពុជា...