សាលាឆាន់និងកុដិលោកនៅវត្តអរិយក្សត្រត្រូវបានឆេះទាំងស្រុង
ដោយ:សរិទ្ធ/កណ្តាល៖ កុដិនិងសាលាឆាន់នៅវត្តអរិយក្សត្រត្រូវអគ្គិភយ័ទាំងស្រុងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣នេះ ។វត្តស្ថិតនៅភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ក្នុងពេលកើតហេតុកម្លាំងគណៈបញ្ជាការឯកភាពស្រុកល្វាឯមដឹកនាំដោយលោក កន សុខកាយ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពក្រុងអរិយក្សត្រដឹកនាំដោយលោក ចាន់ តារា ដោយមានការចូលរួមពីកងកម្លាំងអធិការស្រុកល្វាឯមនិងកម្លាំងបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលចុះអន្តរាគមន៍ពន្លត់។...
ម្ចាស់ភោជនីយដ្ឋានមួយចំនួននៅ ខេត្តពោធិ៍សាត់ ប្តេជ្ញា មិនលក់សាច់សត្វព្រៃ និងប្តេជ្ញាចូលរួមអភិរក្សសត្វព្រៃ
ដោយ:ដេប៉ូ/ពោធិ៍សាត់៖ ជាការគួរឱ្យកោតសរសើរម្ចាស់ភោជនីយដ្ឋានចំនួន៩ នៅ ខេត្តពោធិ៍សាត់បានបង្ហាញពីការប្តេជ្ញាចិត្តដាច់ខាតថាមិនលក់សាច់សត្វព្រៃជូនដល់ភ្ញៀវរបស់ខ្លួន និងព្រមជាមួយគ្នាក៏បានបង្ហាញពីការយល់ដឹងពីតម្លៃសត្វព្រៃ ហើយពិសេសថានឹងចូលរួមអភិរក្សសត្វព្រៃថែមទៀត។ ការបង្ហាញពីការយល់ដឹង កាន់តែច្រើនឡើង និង ក៏ដូចជាមានការចូលរួមប្រយុទ្ធប្រឆាំងក្នុងការជួញដូរសត្វព្រៃ ការសម្លាប់សត្វព្រៃ ពីសំណាក់ម្ចាស់ភោជនីយដ្ឋានទាំងនេះធ្វើឡើង បន្ទាប់ពីក្រសួងបរិស្ថាន និងអង្គការដៃគូ បានបន្តអនុវត្តយុទ្ធនាការអន្ទាក់សូន្យ...
ភ្នំពេញ:ដំណឹងល្អចូលឆ្នាំខ្មែរខាងមុខស្ពានបេតុងឫស្សីកែវ ឆ្លងទន្លេសាប ត្រូវបានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន
ដោយ:រ៉ាម៉ន/ភ្នំពេញ: ដំណឹងល្អចូលឆ្នាំខ្មែរខាងមុខស្ពានបេតុងឫស្សីកែវ ឆ្លងទន្លេសាប រាជធានីភ្នំពេញត្រូវបានដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ខណៈស្ពានដែក ត្រូវបានបិទចរាចរ៕
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋចំនួន២២គ្រួសារដោយសារខ្យល់កន្ត្រាក់
ដោយ:បាយ័ន/សៀមរាបៈ កាលពីថ្ងៃទី៨ ខែមេសា ២០២៣ លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តំណាងលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីព្រឹកថ្ងៃទី៧...
លោក ញឹក ប៊ុនឆៃ : មានអតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ មួយចំនួនទៀតមកចូលរួមជាមួយគណបក្សខ្មែររូបរួមជាតិ
ដោយៈមុនីរ័ត្ន/ភ្នំពេញ: លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររូបរួមជាតិ បានបញ្ជាក់ថា បន្ទាប់ពីការបង្រួបបង្រួមរវាងគណបក្សខ្មែររូបរួមជាតិ ជាមួយនឹងគណបក្សកម្ពុជានិយម គឺរហូតមកដល់ពេលនេះមានអតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិចំនួន 4 រូបហើយបានមកចូលរួមជាមួយគណបក្សខ្មែររូបរួមជាតិដើម្បីឈរឈ្មោះជាបេក្ខភាពតំណាងរាស្ត្រ គឺមានដូចជា: លោក យ៉ែម បុញ្ញឫទ្ធិ...
លោកញឹក ប៊ុនឆៃ : គណបក្សខ្មែររួបរួមជាតិ បានត្រៀមរៀបចំបញ្ជីបេក្ខភាពបានរួចរាល់អស់ហើយ
ដោយ: មុនីរ័ត្ន/ភ្នំពេញ : លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានបញ្ជាក់ប្រាប់រស្មីកម្ពុជាកាលពីព្រឹកថ្ងៃទី៩ ខែមេសា នេះថា គណបក្សខ្មែររួបរួមជាតិ បានត្រៀមរៀបចំបញ្ជីបេក្ខភាពបានរួចរាល់អស់ហើយ ។ ហើយក្រោយចូលឆ្នាំខ្មែររួចគណៈកម្មាធិការចិន្ត្រៃយ៍គណបក្ស និងធ្វើការត្រួតពិនិត្យជាចុងក្រោយមុននឹងយកបញ្ជីបេក្ខភាពទៅដាក់នៅគណៈកម្មការជាតិរៀបចំការបោះឆ្នោត។ គណបក្សខ្មែររួបរួមជាតិ...
សារព័ត៌មាន ឥណ្ឌូណេស៊ី ចុះផ្សាយព្រោងព្រាត សរសើរមិនដាច់ពីមាត់ បទ«ស្រលាញ់អ្វីដែលខ្មែរមាន»
ដោយៈបញ្ញាសាស្រ្ត / ភ្នំពេញ៖ កម្ពុជា ធ្លាប់តែជាប្រទេសមួយ ដែលបានឆ្លងកាត់ភាពចលាចល និងសង្រ្គាមជាច្រើនជំនាន់។ ហើយមនុស្សគ្រប់គ្នា មិននឹកស្មានថា ប្រទេសកម្ពុជាអាចនឹងងើបឡើងមកវិញ បានយ៉ាងឆាប់រហ័សបែបនេះនោះឡើយ ខណ:ឥឡូវនេះ កម្ពុជាកំពុងតែមានភាពរីកចម្រើន ក្នុងរយ:ពេលដ៏ខ្លី ដើម្បីក្លាយជាប្រទេសជឿនលឿន...
កងកម្លាំងឥណ្ឌាធ្វើសមយុទ្ធជាមួយអាម៉េរិកនៅពេលជប៉ុនជាអ្នកសង្កេតការណ៍
ប្រែសម្រួលៈ បំណង(ស្ត្រេតថែមស)៖ កងទ័ពអាកាសឥណ្ឌានិងអាម៉េរិកនឹងធ្វើសមយុទ្ធរួមគ្នា ដោយជប៉ុនជាអ្នកសង្កេតការណ៍ ដោយរក្សាល្បឿននៃការហ្វឹកហាត់យោធាពហុភាគីនិងទ្វេភាគីក្នុងចំណោមប្រក្នុងបក្ខសម្ពន្ធចតុភាគីមួយហៅហាក្វាដ(Quad)ដែលរួមមានឥណ្ឌា អាម៉េរិក ជប៉ុននិងអូស្រ្តាលី ។ មានឈ្មោះថាCope Indiaសមយុទ្ធ១១ថ្ងៃនេះត្រូវចាប់ផ្តើមនៅថ្ងៃចន្ទទី១០មេសានៅមូលដ្ឋានទ័ពអាកាសកាឡាយគុនដា(Kalaikunda)នៅរដ្ឋបឹងហ្កាល់ខាងលិច(West Bengal)។ កងទ័ពអាកាសឥណ្ឌានឹងចូលរួមសមយុទ្ធដោយប្រើយន្តហោះ Su-30MKIនិងរ៉ាហ្វាល់( Rafale)ផលិតនៅបារាំងបូករួមជាមួយយន្តហោះប្រយុទ្ធផលិតក្នុងស្រុកឈ្មោះតេជះ(Tejas)ខណៈអាម៉េរិកបញ្ជូនយន្តហោះF-15មកចូលរួម។ បើតាមកងទ័ពឥណ្ឌា...