Day: April 26, 2023

ក្រុម​តា​លី​បង់​សម្លាប់​ភេវរជន​រដ្ឋ​អ៊ីស្លាម​ដែល​ជា​មេក្លោង​នៃ​ការ​បំផ្ទុះ​គ្រាប់បែក​សម្លាប់​ទាហាន​អាម៉េរិក​១៣​នាក់​កាលពី​ឆ្នាំ​២០២១

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ក្រុម​តា​លី​បង់​នៅ​អា​ហ្វ​ហ្គានី​ស្ថានបាន​សម្លាប់​មេដឹក​នាំ​ជាន់ខ្ពស់​ម្នាក់​នៃ​ក្រុម​រដ្ឋ​អ៊ីស្លាម​(IS)​ដែល​បាន​នៅ​ពីក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​សម្លាប់​ទាហាន​អាម៉េរិក​១៣​នាក់​និង​ជនជាតិ​អា​ហ្វ​ហ្គានី​ស្ថាន​ប្រមាណ​១៧០​នាក់​ទៀត​នៅ​ក្រៅ​អាកាសយានដ្ឋាន​ក្រុង​កា​ប៊ុល​កាលពី​ខែ​សីហា​ឆ្នាំ​២០២១​។​ ​យោធា​អាម៉េរិក​កាលពី​ចុង​សប្តាហ៍​បានចាប់ផ្តើម​ជូនដំណឹង​ទៅកាន់​ក្រុមគ្រួសារ​របស់​ទាហាន​ម៉ា​រី​ន​១១​នាក់ គ្រួសារ​របស់​ទាហានជើងគោក​ម្នាក់​និង​ជើង​ទឹក​ម្នាក់​ដែល​បាន​ស្លាប់​ក្នុង​ការផ្ទុះ​ពេល​យាម​​ការពារ​ប្រតិបត្តិ​ជម្លៀស​ពលរដ្ឋ​និង​ទាហាន​អាម៉េរិក​ចេញពី​អា​ហ្វ​ហ្គានី​ស្ថាន​។​ ​មេដឹកនាំ​IS​ដែល​អត្តសញ្ញាណ​មិន​ត្រូវ​បាន​បញ្ចេញ ត្រូវបាន​សម្លាប់​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​ខាងត្បូង​កាលពីដើម​ខែ​មេសា នៅពេល​ក្រុម​តា​លី​បង់​បើក​ប្រតិបត្តិការ​បន្តបន្ទាប់​លើ​ក្រុម​IS​។​ ​រូប​បញ្ចេញ​ដោយ​ក្រសួង​ការពារជាតិ​បង្ហាញ ទាហាន​ម៉ា​រី​ន​អាម៉េរិកនៅ​មាត់​ច្រក​អាកាសយានដ្ឋាន​និង​ការផ្ទុះ​គ្រាប់បែក​នៅ​អាកាសយានដ្ឋាន​ក្រុង​កា​ប៊ុល​កាលពី​ថ្ងៃ​២៦​សីហា ២០២១ ​ការផ្ទុះ​នៅ​ទ្វារ​ចូល​អាកាសយានដ្ឋាន​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មន្ត្រី​លោក​ខាងលិច​បាន​ព្រមាន​អំពី​ការវាយប្រហារ​ធំ​មួយ និង​អំពាវនាវ​អោយ​មនុស្ស​ចាកចេញ​ពី​អាកាសយានដ្ឋាន​ក្រុង​កា​ប៊ុល​។​តែ​​ការណែនាំ​នេះ​មិន​ត្រូវបាន​ប្រជាជន​អា​ហ្វ​ហ្គានី​ស្ថាន​អើពើ​ក្នុងពេល​ពួកគេ​ខិតខំ​គេច​ចេញពី​ប្រទេស​ដែល​ទើប​ធ្លាក់​ចូល​ក្នុង​ដៃ​ក្រុម​ឧទ្ទាម​តា​លី​បង់​។​ ​សូមបញ្ជាក់​ថា ក្រុម​រដ្ឋ​អ៊ីស្លាម​អា​ហ្វ​ហ្គានី​ស្ថានដែលមាន​សមាជិក​ប្រមាណ​៤.០០០​នាក់ ឥឡូវ​ជា​សត្រូវ​ធំ​បំផុត​របស់​ក្រុម​តា​លី​បង់​។​ក្រុម​នេះ​បាន​ធ្វើ​ការវាយប្រហា​រ​បន្តបន្ទាប់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ចាប់តាំងពី​ក្រុម​​តា​លី​បង់​ចូល​កាន់កាប់​អំណាច...

ក្រុមតាលីបង់នៅអាហ្វហ្គានីស្ថានបានសម្លាប់មេដឹកនាំជាន់ខ្ពស់ម្នាក់នៃក្រុមរដ្ឋអ៊ីស្លាមដែលបាននៅពីក្រោយការបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់ទាហានអាម៉េរិក១៣ នាក់និងជនជាតិអាហ្វហ្គានីស្ថានប្រមាណ១៧០នាក់ទៀតនៅក្រៅអាកាសយានដ្ឋានក្រុងកាប៊ុលកាលពីខែសីហាឆ្នាំ២០២១។

ប្រធានាធិបតីអាម៉េរិក ចូ បៃដិន អាយុ៨០ឆ្នាំ កាលពីថ្ងៃអង្គារបានប្រកាសជាផ្លូវការថាលោកនឹងឈរឈ្មោះជាថ្មីសំរាប់ការប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាម៉េរិកនៅឆ្នាំ២០២៤ ដោយ ទំនងជានឹងត្រូវប្រកួតប្រជែងជាថ្មីជាមួយអតីតប្រធានាធិបតីដូណាល់ ត្រាំ។

Man City និង Arsenal ត្រៀម​ប៉ះគ្នា​នៅ​កីឡដ្ឋាន Etihad ដើម្បី​កំណត់​ថា​នរណា​ជា​ម្ចាស់​ពាន EPL

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ គូប្រជែង​ដណ្តើម​ជើងឯក Manchester City និង Arsenal នឹង​ប៉ះគ្នា​នៅ​ថ្ងៃ​ពុធ​ទី​២៦​មេសា​ក្នុង​ការប្រកួត​ដ៏​ជក់ចិត្ត​បំផុត​មួយ​ដែល​អាច​កំណត់​ជោគវាសនា​អ្នក​គ្រងពាន Premier League ។​ ​ក្រុម​កាំភ្លើង​ធំ​នឹង​ធ្វើដំណើរ​ទៅកាន់​កីឡដ្ឋាន...

គូប្រជែងដណ្តើមជើងឯក Manchester City និង Arsenal នឹងប៉ះគ្នានៅថ្ងៃពុធទី២៦មេសាក្នុងការប្រកួតដ៏ជក់ចិត្តបំផុតមួយដែលអាចកំណត់ជោគវាសនាអ្នកគ្រងពាន Premier League ។ក្រុមកាំភ្លើងធំនឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Etihad ដោយមានប្រៀប ៥ ពិន្ទុដាច់នៅលើកំពូលតារាង ប៉ុន្តែក្រុមម្ចាស់ជើងឯក City ដែលមានពីរប្រកួតក្នុងដៃ ក៏គ្រប់គ្រងជោគវាសនារបស់ពួកគេក្នុងដៃខ្លួនឯងផងដែរ។

​អក្សរសាស្ត្រ​៖ របួល , លាសន , វិពុធ , សព្វ , អតិរេក​

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​ ​របួល​ ​នាមសព្ទ​ ​ឆ្នាំង​មាន​បាត​ទម្លុះ​រហុយ​ដើម្បី​ឲ្យ​ចូល​ចំហាយ​ក្ដៅ​, សម្រាប់​ចំហុយ​ម្ហូបចំណី​ ​ឆ្នាំងរបួល ។​ ​លាសន​ (—​ស​:​ន៉​: ឬ —​សន់​) ​នាមសព្ទ​...