Day: April 29, 2023

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរកីឡាបាល់ទាត់កម្ពុជាទទួលជ័យជម្នះក្នុងថ្ងៃបើកឆាកដំបូង

ដោយ:បូព៌ព្រឹក្ស/ភ្នំពេញ: បន្ទាប់ពីកម្ពុជាបានទទួលជ័យជម្នះលើកកីឡាករទីម័រ៤ ទល់នឹងសូន្យ ក្នុងការប្រកួតបាល់ទាត់បុរស U22 សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញនូវការកោតសរសើរភ្លាមៗដែរ។ លើបណ្ដាញសង្គមតេឡេក្រាមនារាត្រីថ្ងៃទី២៩ ខែមេសា សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា”សូមអបអរសាទរ និងកោតសរសើរចំពោះកីឡាករកម្ពុជា...

ករណីកាប់បំផ្លាញព្រៃឈើ : ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ បានសម្រេចឃុំខ្លួនមនុស្សចំនួន ១១នាក់

ដោយ: មុនីរ័ត្ន/ភ្នំពេញ:ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ បានសម្រេចឃុំខ្លួនមនុស្សចំនួន ១១នាក់ ដាក់ពន្ធនាគារគារ ពីបទដឹកជញ្ជូនផល ប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទដឹកជញ្ជូនផល, ប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ប្រព្រឹត្តនៅចំណុចអូរកំភ្លុក ត្រាំអង្ក្រង ត្រពាំងទា អន្ទង់ត្បាល់...

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣

ដេាយ ​វរ.នាថ: កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ -លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ...

ដ្រូ​ន​អ៊ុយ​ក្រែន​វាយប្រហារ​ឃ្លាំង​ប្រេង​នៅទីក្រុងមូលដ្ឋានទ័ពជើងទឹករុស្ស៊ីនៅគ្រីម៉េ​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ដុំ​ភ្លើង​និង​ផ្សែង​ដ៏​ធំ​មួយ​បាន​ផុស​ឡើងលើ​តំបន់​គ្រី​ម៉េ​ក្រោយពី​ដ្រូ​ន​មួយ​ដែល​គេ​ជឿ​ថា​ជា​របស់​អ៊ុយ​ក្រែន​បាន​វាយប្រហារ​ឃ្លាំង​ប្រេង​ធំ​មួយ​នៅ​កណ្តាល​ទីក្រុង​កំពង់ផែ​ទ័ពជើងទឹកសេ​វ៉ា​ស្តូ​ប៉ូល​(Sevastopol)​កាលពី​ព្រឹកថ្ងៃអាទិត្យ​។​ ​រូបភាព​បង្ហាញ​ដុំ​ភ្លើង​និង​កំសួល​ផ្សែង​ធំ​មួយ​ក្រោយ​គេ​ឮ​ការផ្ទុះ​ពីរ​នៅ​ទីក្រុង​ខាងលើ ក្នុង​ឧបទ្វីប​គ្រី​ម៉េ​។​ ​ការផ្ទុះ​បាន​កើតឡើង​នៅ​ម៉ោង​៤​និង​២០​នាទី​ព្រឹក​និង​ទំនង​ជា​ការប៉ុនប៉ង​ចុង​ក្រ​ោយ​របស់​អ៊ុយ​ក្រែន​ដើម្បី​វាយប្រហារ​មូលដ្ឋាន​ជើង​ទឹក​រុស្ស៊ី​នៅក្នុង​ឧបទ្វីប​ដែល​រុស្ស៊ី​កាត់​យក​ជា​ទឹកដី​របស់​ខ្លួន​។ ​ធុង​ប្រេង​ធំ​ចំនួន​បួន​បាន​ផ្ទុះ​នៅ​ឃ្លាំង​សេ​វ៉ា​ស្តូ​ប៉ូល​ ហើយអាជ្ញាធរ​ក្រុង​សេ​វ៉ា​ស្តូ​ប៉ូល​ដែល​តែងតាំង​ដោយ​រុស្ស៊ី​បាន​បញ្ជូន​ក្រុម​ពន្លត់​អគ្គិភ័យ​ទៅកាន់​កន្លែង​កើតហេតុ​ជាបន្ទាន់​។​ ​ដុំ​ភ្លើង​និង​កំសួល​ផ្សែង​ដ៏​ធំ​បាន​លេចឡើង​លើ​ទីក្រុង​សេ​វ៉ា​ស្តូ​ប៉ូល​ដោយសារ​ឆេះ​ឃ្លាំង​ប្រេង​ដែល​ទំនង​ជា​បណ្តាលមកពី​ការវាយប្រហារ​ដោយ​ដ្រូ​ន​អ៊ុ​យក្រែន​ ​មន្ត្រី​រុស្ស៊ី​បាន​ទទួល​ស្គាល់​ថា​មាន​អគ្គិភ័យ ហើយ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន ត្រូវបាន​រាយការណ៍​អំពី​ឧបទ្ទវហេតុ​នេះ ដែល​វាបង្ហាញ​អំពី​បរាជ័យ​នៃ​ក្រុម​ការពារ​ដែន​អាកាស​របស់លោក​។​ ​ការផ្ទុះ​ឆេះ​ឃ្លាំង​ប្រេង​នេះ​កើត​ឡើង​ចំ​ពេល​រុស្ស៊ី​ប្រឈម​ការវាយប្រហារ​ធំ​ពី​កងកម្លាំង​អ៊ុយ​ក្រែន​ដែល​ត្រៀម​ខ្លួន​អស់​ហើយ​ក្រោយ​បាន​ទទួល​សព្វាវុធ​សំខាន់ៗ​ពី​សម្ពន្ធមិត្ត​លោកខាងលិច​។​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ ដ្រូ​ន​បាន​ជ្រៀតចូល​ដែនអាកាស​ក្រុង​សេ​វ៉ា​ស្តូ​ប៉ូល​តែ​ត្រូវ​បាន​កងកម្លាំង​ការពារ​ដែនអាកាស​ស្ទាក់​កំទេច​។​...

ដុំភ្លើងនិងផ្សែងដ៏ធំមួយបានផុសឡើងលើតំបន់គ្រីម៉េក្រោយពីដ្រូនមួយដែលគេជឿថាជារបស់អ៊ុយក្រែនបានវាយប្រហារឃ្លាំងប្រេងធំមួយ នៅកណ្តាលទីក្រុងកំពង់ផែទ័ពជើងទឹក សេវ៉ាស្តូប៉ូល(Sevastopol)កាលពីថ្ងៃអាទិត្យ។

ស្រ្តីមានផ្ទៃពោះជាង៧.០០០នាក់នៅខេត្តកំពង់ចាមទទួលបានប្រាក់គាំពារសង្គម

ដោយៈ គង់ហេង/ កំពង់ចាម៖ ចាប់តាំងពីរាជរដ្ឋាភិបាលផ្តល់សាច់ប្រាក់គាំពារសង្គម ដល់ស្រ្តីមានគ័ភ៌ និងកុមារអាយុក្រោម ២ ឆ្នាំ គឺបច្ចុប្បន្នខេត្តកំពង់ចាមមានស្រ្តីចំនួន ៧.៥៤៨ នាក់ ដែលភាគច្រើនជាកម្មការិនីនៅតាមបណ្តារោងចក្រ សហគ្រាសនានា។ នេះជាការបញ្ជាក់ឱ្យដឹងរបស់លោក អ៊ុន...

ប្រតិភូកីឡា និង កីឡាករ កីឡាការិនីបរទេសចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមទាំងអស់ អាចចូលទស្សនាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកដោយពុំចាំបាច់បង់ប្រាក់

ដោយៈស្រីនាថ/ភ្នំពេញ៖ មន្រ្តីគ្រប់គ្រងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកបានបញ្ជាក់ឱ្យដឹងថាក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ មជ្ឈមណ្ឌលប្រវត្តិសាស្រ្តមួយនេះ នឹងទទួលស្វាគមន៍ប្រតិភូ និង កីឡាករបរទេសទាំងអស់ឱ្យចូលមកទស្សនាដោយពុំមានការតម្រូវឱ្យទិញសំបុត្រឡើយ។ លោកស្រី រស់ សុភារ៉ាវី នាយកមជ្ឈមណ្ឌលប្រល័យពូជសាសសន៍ជើងឯកបានប្រាប់បណ្ដាញសារព័ត៌មាននៅថ្ងៃទី ២៩ ខែមេសានេះថា...

ហ្វីលីពីននិងចិនអះអាងយកត្រូវរៀងខ្លួនបន្ទាប់ពីនាវា​ល្បាត​ចិន​និងនាវា​ល្បាត​របស់​ហ្វីលីពីនប៊ិះបុកគ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​,​បំណង (​ប៊ី​ប៊ីស៊ី​,​ស្ត្រេត​ថែមស៍​) ៖ នាវា​ឆ្មាំ​សមុទ្រ​ចិន​បាន​រារាំង​ទូក​ល្បាត​ហ្វីលីពីន​នៅ​សមុទ្រ​ចិន​ខាងត្បូង បណ្តាល​ឱ្យ​ប៊ិះ​ប៉ះទង្គិច​គ្នា​នៅក្នុង​ដែនទឹក​ដ៏​ធំ​ល្វឹងល្វើយ ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អះអាង​កាន់កាប់​ស្ទើរ​ទាំងស្រុង ជា​ហេតុ​បង្ក​ការបារម្ភ​ដល់​សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​។​ BBC បាន​ឃើញ​ផ្ទាល់​ការ​ពើបប្រទះ​គ្នា​ដ៏​តានតឹង​នេះ​នៅ​ជិត​កោះ​ថូ​ម៉ាស​ទី​ពីរ (Second Thomas Shoal) ក្នុង​ប្រជុំ​កោះ​ដាច់ស្រយាល...

ហែកបន្ទប់ឃុំឃាំងពីខណ្ឌឬស្សកែវ រត់ដល់ឧត្តរមានជ័យ ត្រូវសមត្ថកិច្ចឃាត់បានម្នាក់មកវិញហើយ

ដោយះសរិទ្ធ/ឧត្តរមានជ័យ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម ២នាក់ ដែលបានលបចេញពីបន្ទប់ឃុំឃាំងរបស់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ត្រូវបានសមត្ថកិច្ចតាមប្រមាញ់ចាប់បានមកវិញហើយ បន្ទាប់ពីលបរត់គេចខ្លួនបានរយៈពេល ៣ថ្ងៃ។ ជនសង្ស័យដែលចាប់ខ្លួនបានមកវិញមានឈ្មោះ ផល ភី រុំ ភេទ ប្រុស អាយុ...