Day: May 1, 2023

នាវាវេសស្តឺដាមនឹងវិលមកកម្ពុជាម្តងទៀតនៅខែធ្នូឆ្នាំនេះ

ដោយៈតារារិទ្ធ/ព្រះសីហនុ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថានៅខែធ្នូឆ្នាំ២០២៣ នេះនាវាវេសស្តឺដាមនឹងវិល ត្រឡប់មកកំពង់ផែក្រុងព្រះសីហនុនេះ ជាថ្មីម្តងទៀតបន្ទាប់ពីនាវានេះត្រូវបានអនុញ្ញាតឱ្យចូលចតក្នុងពេលរាតត្បាត ជំងឺកូវីដ១៩ ខណៈ​ពេលនោះមិនមានប្រទេសណាអនុញ្ញាតឱ្យចូលចត ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅព្រឹកថ្ងៃទី១ ខែឧសភានាក្រុងព្រះសីហនុថា...

កូរ៉េខាងជើង​ព្រមាន​អំពី “​គ្រោះថ្នាក់​កាន់តែ​ធ្ងន់ធ្ងរ​” ជុំវិញ​កិច្ចព្រមព្រៀង​ទប់ទល់​នឹង​អាវុធ​នុយក្លេអ៊ែរ​រវាង​អាម៉េរិក​និង​កូរ៉េខាងត្បូង​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​បាន​ព្រមាន​ថា កិច្ចព្រមព្រៀង​រវាង​សហរដ្ឋ​អាម៉េរិក​និង​កូរ៉េខាងត្បូង​នា​ពេល​ថ្មីៗ​នេះ នឹង​នាំឱ្យ​មាន​”​គ្រោះថ្នាក់​​កាន់តែ​ធ្ងន់ធ្ងរ​”​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា នាង គីម យ៉ូ​ចុង បាន​និយាយថា ការ​ទប់ទល់​ខាង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង “​គួរតែ​ត្រូវបាន​នាំ​ទៅ​រក​ភាព​ល្អ​ឥតខ្ចោះ​បន្ថែមទៀត​ហើយ​”​។​...

២​នាក់​ស្លាប់​និង​៤​នាក់​របួស​ក្នុង​ការបាញ់ប្រហារ​នៅ​មី​ស៊ី​ស៊ី​ពី ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប៉ូលីស​បាន​ចាប់ខ្លួន​និង​ចោទប្រកាន់​បុរស​អាយុ​១៩​ឆ្នាំ​ម្នាក់​ចំពោះ​ការបាញ់សម្លាប់​យុវជន​ពីរ​នាក់​និង​បង្អោយ​របួស​បួន​នាក់​ទៀត​ក្នុង​ការបាញ់ប្រហារ​កាល​ពី​ថ្ងៃអាទិត្យ​​នៅ​ពិធីជប់លៀង​ក្នុងផ្ទះ​មួយ​ក្នុង​នៅ​រដ្ឋ​មី​ស៊ី​ស៊ី​ពី សហរដ្ឋ​អាម៉េរិក​។​ ​ខាមឺ​រ៉ុន អេ​វើ​រ៉េស ប្រ៊ែន ត្រូវបាន​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​និង​បង្ក​របួសស្នាម តែ​មូលហេតុ​នៃ​ការបាញ់ប្រហារ​នេះ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ ​ខាមឺ​រ៉ុន អេ​វើ​រ៉េស ប្រ៊ែន​(Cameron Everest Brand)​ត្រូវបាន​ចាប់​ឃាត់ខ្លួន​នៅ​ផ្ទះ​របស់​គេ​នៅ​សង្កាត់​ផា​ស គ្រី​សទៀន​( Pass...

អ​.​ស​.​ប បញ្ជូន​មន្ត្រី​កំពូលៗ​ទៅ​កាន់​តំបន់​ស៊ូដង់​ជុំវិញ​សង្គ្រាម​ជា​បន្ត​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់​តូ​នីញ៉ូ គូថេ​រ៉េស បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៣០​មេសា​ថា​មន្ត្រី​មនុស្សធម៌​កំពូលៗ​របស់​អង្គការ​​សហប្រជាជាតិ​កំពុង​ធ្វើដំណើរ​ទៅកាន់​តំបន់​ស៊ូដង់ ដោយសារ​តែ​ឥទ្ធិពល​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​សង្គ្រាម​នៅ​ទីនោះ និង​ផលប៉ះពាល់​កាន់តែ​រាលដាល​។​ ​ការប្រកាស​នេះ​បាន​ធ្វើឡើង​ភ្លាមៗ​បន្ទាប់​ពី​កងកម្លាំង​ស៊ូដង់​ដែលជា​គូប្រជែង​បានប្រកាស​ពី​ការបន្ត​បទ​ឈប់​បាញ់​ដែល​ពួកគេ​បាន​បំពាន​ភាគច្រើន ខណៈ​យន្តហោះ​ចម្បាំង​បាន​ហោះ​ពេញ​មេឃ ហើយ​ការប្រយុទ្ធ​គ្នា​នៅតែ​បន្ត​នៅ​លើ​ដី​ក្នុង​រដ្ឋធានី​របស់​ស៊ូដង់​។​...

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ គូថេរ៉េស បាននិយាយកាលពីថ្ងៃអាទិត្យទី៣០មេសាថាមន្ត្រីមនុស្សធម៌កំពូលៗរបស់អង្គការ សហប្រជាជាតិកំពុងធ្វើដំណើរទៅកាន់តំបន់ស៊ូដង់ ដោយសារតែឥទ្ធិពលកើនឡើងយ៉ាងឆាប់រហ័សនៃសង្គ្រាមនៅទីនោះ និងផលប៉ះពាល់កាន់តែរាលដាល។

ប៉ូលីសបានចាប់ខ្លួននិងចោទប្រកាន់បុរសអាយុ១៩ឆ្នាំម្នាក់ចំពោះការបាញ់សម្លាប់យុវជនពីរនាក់និងបង្កអោយរបួសបួននាក់ទៀតក្នុងការបាញ់ប្រហារកាលពីថ្ងៃអាទិត្យ នៅពិធីជប់លៀងក្នុងផ្ទះមួយក្នុងនៅរដ្ឋមីស៊ីស៊ីពី សហរដ្ឋអាម៉េរិក។

លោក នេត្រ ភក្ត្រា៖អំពើល្អនិងការបម្រើប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់និងការទទួលខុសត្រូវខ្ពស់របស់ ថ្នាក់ដឹកនាំនិងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់គឺជាមូលដ្ឋានដ៏រឹងមាំនៃជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជានៅគ្រប់ការបោះឆ្នោតនិងជាជ័យជម្នះរបស់ជាតិនិងប្រជាជនកម្ពុជា

ដោយៈដេប៉ូ/កំពត៖«អំពើល្អរបស់មន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់និងការខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់និងការទទួលខុសត្រូវខ្ពស់ដោយគ្មានគិតពីការនឿយហត់របស់ថ្នាក់ដឹកនាំនិងមន្ត្រីគណបក្សតាំងពីដើមរៀងមកបានទទួលនូវការគាំទ្រពីប្រជាពលរដ្ឋនិងជាមូលដ្ឋានដ៏រឹងមាំនៃជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជានៅគ្រប់ការបោះឆ្នោត»។ នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ ខេត្តកំពត ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ជាមួយសមាជិកសមាជិកាគណបក្សសង្កាត់កោះតូច ក្រុងបូកគោដើម្បីរៀបចំផែនការសកម្មភាពឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣...

ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ០១ ខែ ឧសភា ឆ្នាំ ២០២៣

  ឆ្នាំជូត   ថ្ងៃនេះរាសីល្អជាមធ្យម។ -ការរស់នៅ៖ លោកអ្នកទទួលរងនូវឧបទ្រពចូលយាយី ហើយកើតការមិនសប្បាយចិត្តនោះក៏មានច្រើននៅចំពោះមុខ។ -កិច្ចការងារ៖នៅថ្ងៃនេះទោះធ្វើអ្វីក៏ដោយលោកអ្នកមិនអាចប្រមាថបានទេពីព្រោះថាផលអាក្រក់នោះងាយកើតឡើងជាងសព្វមួយដង។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកកុំគប្បីមានការទុក្ខព្រួយច្រើនពេកព្រោះបើផលចំណូលជួបបញ្ហារអាក់រអួល ពិតមែនតែលោកអ្នកក៏មានភាពសុខដុមផងដែរ។ –បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំងាយកើតបញ្ហាចម្រូងចម្រាសណាស់គប្បីប្រយ័ត្នប្រយែងពាក្យសម្តីចរចាទៅរកគ្នាបន្តិចទើបប្រសើរ ៕   ឆ្នាំឆ្លូវ  ...

អក្សរសាស្ត្រ​៖ ផ្ទញ់ , ពិន្ទុ , មុទុ , រប៉េសរប៉ស , ឮជ័យ​

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​ ​ផ្ទញ់​ ​កិរិយាសព្ទ​ ​ធ្វើ​ឲ្យ​ទញ់​; ពោល​ពាក្យ​បន្ទច់បង្អាក់​ឬ​សង្កត់សង្កិន​ឲ្យ​ទញ់​; ឲ្យ​ទាល់ផ្លូវ​, ទាល់​សេចក្ដី​ ​គេ​ផ្ទញ់​កណ្ដាលចំណោម ស្រាប់តែ​បាត់មាត់ឈឹង ។​ ​ពិន្ទុ​ ​នាមសព្ទ​...