ព័ត៌មានទាន់ហេតុការណ៍ក្នុង APP (អក្សររត់) យុទ្ធជនរុស្ស៊ីជាង២០.០០០នាក់បានស្លាប់និង៨០.០០០នាក់ទៀតរងរបួសនៅក្នុងការប្រយុទ្ធគ្នាអស់ប្រាំខែមកនេះដើម្បីដណ្តើមកាន់កាប់ទីក្រុងបាឃ្មុតនៅអ៊ុយក្រែន ខាងកើត នេះបើតាមការបញ្ជាក់ពីមន្រ្តីសេតវិមានម្នាក់កាលពីថ្ងៃចន្ទ។ May 2, 2023
ព័ត៌មានទាន់ហេតុការណ៍ក្នុង APP (អក្សររត់) ប្រធានាធិបតីអាម៉េរិកលោកចូ បៃដិនកាលពីថ្ងៃចន្ទបានប្រាប់សមភាគីហ្វីលីពីន នៅសេតវិមានថាការប្តេជ្ញាចិត្តរបស់អាម៉េរិកក្នុងការការពារសម្ពន្ធមិត្តរបស់ខ្លួន«រឹងដូចដែក» រួមទាំងនៅក្នុង សមុទ្រចិនខាងត្បូង កន្លែងដែលរដ្ឋាភិបាលទីក្រុងម៉ានីលប្រឈមមុខជាមួយចិនអំពីការអះអាងអធិបតេយ្យភាពជាន់គ្នា។ May 2, 2023
ព័ត៌មានទាន់ហេតុការណ៍ក្នុង APP (អក្សររត់) ព្យុះមួយនៅរដ្ឋអ៊ីលីណយ សហរដ្ឋអាម៉េរិកបានបង្កពពកធូលីកាលពីថ្ងៃចន្ទទី១ឧសភា ដោយបណ្តាលអោយមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណីនិងសម្លាប់មនុស្សយ៉ាងតិច៦នាក់។ក្នុងការបុកទង្គិចនា ពេលព្រឹក រថយន្តតូច៤០ទៅ៦០គ្រឿងនិងរថយន្តសណ្តោងជាច្រើន បានបុកតគ្នាជាច្រើនកន្លែងដោយបង្កជាអគ្គិភ័យនិងមនុស្សរងរបួសយ៉ាងតិច៣០នាក់។ May 2, 2023