Day: May 5, 2023

រដ្ឋបាលរាជធានី រៀបចំទីតាំងចំណតផ្ញើកង់ ម៉ូតូ និងរថយន្ត ដោយឥតគិតថ្លៃ ២កន្លែង នៅមុខពហុកីឡដ្ឋានជាតិ មរតកតេជោ ជូនពលរដ្ឋចូលរួមប្រកួត កីឡាស៊ីហ្គេម រហូតដល់បញ្ចប់

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ ទីតាំងចំណតផ្ញើកង់ ម៉ូតូ ដោយឥតគិតថ្លៃ ចំនួន ២កន្លែង ជូនបងប្អូនប្រជាពលរដ្ឋទូទៅ សម្រាប់ការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES)...

មហា​ធៀ ប្តឹង​នាយក​រដ្ឋមន្ត្រី​អាន់​វ៉ា ទារជំងឺចិត្ត​ជាង​៣០​លាន​ដុល្លារ​

ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ ម៉ូ​ហា​ម៉ា​ត ប្តឹង​នាយក​រដ្ឋមន្ត្រី អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម ពី​បទ​បរិហារកេរ្តិ៍​លោក​និង​ទាម​ទារជំងឺចិត្ត​ដល់​ទៅ១៥០​លាន​រីង​ហ្គី​ត(៣៣,៦៥​លាន​ដុល្លារ​)​ដោយសារតែ​លោក​អាន់​វ៉ា​បាន​អះអាង​ថា អតីត​មេដឹកនាំ​រូប​នេះ​ធ្វើអោយ​ខ្លួន​ឯង​និង​គ្រួសារ​មានបាន​ទ្រព្យធន​ក្នុងពេល​កាន់អំណាច​។​ ​ក្នុង​បណ្តឹង​ដាក់​ទៅ​តុលាការ​ជាន់ខ្ពស់​សា​អា​ឡាំ​(Shah Alam)​កាលពី​ថ្ងៃ​ពុធ មហាធៀ​បាន​ទាមទារ​ប្រាក់​៥០​លាន​រីង​ហ្គី​ត​សំរាប់​ការខូចខាត​កិត្តិយស​ទូទៅ និង​១០០​លាន​រីង​ហ្គី​ត​ជា​សំណង​ជំងឺ​ចិត្ត​គំរូ​ចំពោះ​ពាក្យសម្តី​ដែល អាន់​វ៉ា...

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ ម៉ូហាម៉ាត ប្តឹងនាយករដ្ឋមន្រ្តី អាន់វ៉ា អ៊ីប្រាហ៊ីម ពីបទបរិហារកេរ្តិ៍លោក និងទាមទារជំងឺចិត្តដល់ទៅ១៥០លានរីងហ្គីត (៣៣,៦៥លានដុល្លារ)ដោយសារតែលោកអាន់វ៉ាបានអះអាងថា អតីតមេដឹកនាំរូបនេះធ្វើអោយខ្លួនឯង និងគ្រួសារមានបានទ្រព្យធនក្នុងពេលកាន់អំណាច។

មេក្រុមទាហានស៊ីឈ្នួលរុស្ស៊ី ប្រកាសដកទ័ពចេញពីក្រុងបាឃ្មុតនៅសប្តាហ៍ក្រោយ

ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ យេវហ្គេនី ព្រីហ្គោហ្ស៊ីន(Yevgeny Prigozhin) មេដឹកនាំក្រុមកងកម្លាំងស៊ីឈ្នួលរុស្ស៊ី Wagner Groupនៅថ្ងៃសុក្រនេះបាន ប្រកាសដ៏ភ្ញាក់ផ្អើលថាកងកម្លាំងរបស់លោកនឹងចាកចេញពីទីក្រុងបាឃ្មុតនៅអ៊ុយក្រែនខាងកើត ក្រោយវាយដណ្តើមកាន់កាប់វាចាប់តាំងពីរដូវក្តៅមកតែមិនទាន់បានសំរេចជោគជ័យ។ យេវហ្គេនី ព្រីហ្គោហ្ស៊ីន លោកបាននិយាយថា កងកម្លាំងលោកនឹងចាកចេញនៅថ្ងៃ១០ឧសភា ដោយសារការបាត់បង់ធ្ងន់ធ្ងរពេកនិងការផ្គត់ផ្គង់គ្រាប់រំសេវមិនគ្រប់គ្រាន់។ ព្រីហ្គោហ្ស៊ីន...

ម៉ៃ​ឡូ​ ចូលរួម​ឧបត្ថម្ភ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​លើកទឹកចិត្ត​ដល់ យុវជន ឱ្យមាន​ការរីកចម្រើន និង​រៀនសូត្រ​តាមរយៈ​កីឡា​

ភ្នំពេញ​៖ ម៉ៃ​ឡូ​(MILO)​ជា​ភេសជ្ជៈ​ឈានមុខ​គេ និង​មាន​អាហារ​រូប​ត្ថ​ម្ភ​រសជាតិ​សូកូឡា​និង​ស្រូវ​សាលី នៅ​ថ្ងៃទី​៥​ខែឧសភា​នេះ​បានប្រកាស​ជា​ផ្លូវការ​អំពី ការឧបត្ថម្ភ សម្រាប់​ព្រឹត្តិការណ៍ ស៊ី​ហ្គេមលើក​ទី ៣២​ដែលជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ ប្រារ​ព្ឋ​ឡើង​នៅ​ប្រទេស​កម្ពុជា និង​ត្រូវបាន​គេ​ចាត់ទុក ថា​ជា​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​ដ៏​ធំជាងគេ​។ ​សម្រាប់​ការឧបត្ថម្ភ​របស់​ម៉ៃ​ឡូ (MILO) គឺ​រួមទាំង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ក៏ដូចជា​ការផ្តល់​ជា​ភេសជ្ជៈ​MILO រហូតដល់​ចំនួន​២០,០០០...

ខា​មី​ល​ឡា ពី​មនុស្ស​ដែល​គេ​ស្អប់​បំផុត​នៅ​អង់គ្លេស​ក្លាយ​ជា​អគ្គមហេសី​ពេញ​សិទ្ធិ​របស់​ស្តេច​ឆា​ល​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ បន្ទាប់ពី​ត្រូវ​បាន​គេ​ពណ៌នា​ថា​ជា​ស្ត្រី​គួរឱ្យ​ស្អប់​បំផុត​ជាច្រើន​ឆ្នាំ​នៅ​ចក្រភព​អង់គ្លេស ទីបំផុត​ខា​មី​ល​ឡា (Camilla) ដែល​ជា​មហេសី​ទី​២ របស់​ស្តេច​ឆា​ល នឹង​ឡើង​គ្រង​មកុដ​អគ្គមហេសី​នៅ​ថ្ងៃ​សៅរ៍ ទី​៦ ឧសភា ដោយ​ទទួលបាន​នូវ​ការទទួលស្គាល់​ជា​សាធារណៈ​ដ៏​គួរឱ្យ​កត់សម្គាល់ ដែល​មាន​មនុស្ស​តិច​ណាស់​គិតថា​រឿង​នេះ​អាចទៅរួច​។​...

ទាហាន​ចិន​នឹង​ធ្វើ​សមយុទ្ធ​ដ៏​កម្រ​ជាមួយយោធា​ឡាវ​នៅ​ខែ​នេះ​

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ចិន​នឹង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​មួយ​ជាមួយ​ប្រទេស​ក្បែរ​ខាង​ឡាវ​នៅ​ខែ​នេះ នៅពេល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ព្យាយាម​ជំរុញ​ទំនាក់ទំនង​សន្តិសុខ​ជាមួយ​សម្ពន្ធមិត្ត​ក្នុង​តំបន់​ដើម្បី​ទប់ទល់​នឹង​វត្តមាន​អាម៉េរិក​កាន់តែ​រីក​ធំ​នៅក្នុង​អាស៊ី​អាគ្នេយ៍​។​ ​បញ្ជាការ​យោធភូមិ​ភាគ​ខាងត្បូង​ចិន នឹង​បញ្ជូន​ទាហាន​ទៅកាន់​ឡាវ​នៅ​ខែ​ឧសភា​នេះ​សំរាប់​សមយុទ្ធ​រួម​គ្នា​ឈ្មោះ​ថា​«​ខែល​មិត្តភាព​២០២៣» នេះ​បើ​តាម​ការប្រកាស​របស់​ក្រសួង​ការពារ​ជាតិចិន​កាលពី​ថ្ងៃ​សុក្រ​ទី​៥​ឧសភា​។ ​លំហាត់​យោធា​នេះ​នឹង​កត់សំគាល់​ការបោះ​ជំហាន​ឈាន​ឡើង​មួយកំរិត​ពី​សមយុទ្ធ​ជួយសង្គ្រោះ​ផ្នែក​វេជ្ជសាស្ត្រ​និង​មនុស្សធម៌​Peace Train​រវាង​យោធា​ចិន​និង​ឡាវ​កាលពីមុន​។​ ​ឆ្នាំនេះ ចិន​និង​កម្ពុជា​ក៏​បាន​ធ្វើ​សមយុទ្ធ​ក្នុង​ដែនទឹក​កម្ពុជា​ជា​លើកដំបូងនិង​មាន​ការចូលរួម​ទី​កងកម្លាំង​នៃ​បញ្ជាការ​យោធភូមិ​ភាគ​ខាងត្បូង​ចិន ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ ​ចិន​ក៏​ទើប​បញ្ចប់​ការធ្វើ​សមយុទ្ធ​រួមជាមួយ​សិង្ហ​បុរី​នៅ​ចុង​ខាងត្បូង​នៃ​សមុទ្រ​ចិន​ខាងត្បូងក្នុង​ដែនទឹក​អន្តរជាតិ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​មួយ​របស់​ក្រសួង​ការពារជាតិ​សិង្ហ​បុរី​កាលពី​ថ្ងៃ​សុក្រ​។​ ​រំលឹកថា កាលពី​ខែ​កុម្ភៈ ក្រសួង​ការពារ​ជាតិចិន​បាន​បញ្ជូន​ក្រុម​ការងារ​មួយ​ទៅ​កាន់​ឡាវ...

ចិននឹងធ្វើសមយុទ្ធយោធារួមគ្នាមួយជាមួយប្រទេសក្បែរខាងឡាវនៅខែនេះ នៅពេលរដ្ឋាភិបាលទីក្រុងប៉េកាំងព្យាយាម ជំរុញទំនាក់ទំនងសន្តិសុខជាមួយសម្ពន្ធមិត្តក្នុងតំបន់ដើម្បីទប់ទល់នឹងវត្តមានអាម៉េរិកកាន់តែរីកធំនៅក្នុងអាស៊ីអាគ្នេយ៍។

ប្រជាពលរដ្ឋម្ចាស់ដី ស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ពន្លឿនចុះវាស់វែងកំណត់ព្រំដី ចំណីព្រែក អូរ ឱ្យបានច្បាស់លាស់ ដើម្បីបានដីធ្វើជាកម្មសិទ្ធិ សាងសង់លំនៅឋាន

ដោយៈ វ៉ៃកូ / ស្វាយរៀង: ប្រជាពលរដ្ឋដែលមានដីមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀងកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ នេះ បានស្នើសុំដដែលជាដដែល ឲ្យអាជ្ញាធរពាក់ព័ន្ធ ពន្លឿនចុះវាស់វែងកំណត់ព្រំដី ចំណីព្រែកអូរ...

ប្រទះឃេីញបុរសម្នាក់ ដេកស្លាប់ ក្នុងការដ្ឋានសំណង់ មួយកន្លែង សង្ស័យជនដៃដល់ វាយនឹងដំបងដែក

ដោយៈ ចាន់តូ / ភ្នំពេញ៖​ កម្មករនៃការដ្ឋានសំណង់ មួយកន្លែង បានប្រទះឃើញ បុរសម្នាក់ ដេកស្លាប់ ដោយមិនទាន់ដឹងពីមូលហេតុដោយមានឈាមប្រលាក់ជាប់ ខ្លួន​នៅវេលាម៉ោង ៦និង៤៥នាទី ព្រឹកថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣...