កម្ពុជារកមេដាយមាសទី២របស់វ៉ូវីណាម
ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ លើប្រភេទកីឡាវ៉ូវីណាមដែលជាប្រភេទកីឡាដែលកម្ពុជា មានសក្ដានុពលខ្លាំងនោះត្រូវបានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ដាក់សន្ទស្សន៍ឲ្យរកមេដាយមាសចំនួន៩គ្រឿង ហើយសម្រាប់ថ្ងៃទី៦ខែឧសភាក្រោយពេលប្រភេទកីឡានេះចាប់ផ្ដើមប្រកួតដំបូងនោះគិតត្រឹមពេលនេះកម្ពុជាដណ្ដើមបានមេដាយមាសចំនួន២គ្រឿងហើយ។ ព្រឹកម៉ិញ កីឡាករ លី បូរ៉ាមីបានដណ្ដើមបានមេដាយមាស១ គ្រឿងលើវិញ្ញាសាសម្ដែង ពេលនេះកម្ពុជា ឈ្នះមេដាយ មាស១គ្រឿងបន្ថែមទៀត លើវិញ្ញាសាសម្តែងជាក្រុមបុរស ៤នាក់ វិញ្ញាសាមេគុណអាវុធ (ដាវ)...