Day: May 6, 2023

អាជ្ញាធរកោះកុង គាំទ្រកម្មវិធីសប្បុរសធម៌អប់រំ តែមិនអនុញ្ញាតឱ្យមានការជួបជុំ ឬរៃអង្គាសថវិកានៅភូមិអាវឡាតាន់

ដោយ:សុផានីតា/កោះកុង៖ អាជ្ញាធរខេត្តកោះកុង បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងលិខិតរបស់ខ្លួន ដោយនិយាយថាមិនឱ្យអនុញ្ញាតឱ្យមានការជួបជុំ និងរៃអង្គាសថវិកាណាមួយនៅក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង នោះទេ ទោះបីជាមានគាំទ្រកម្មវិធីសប្បុរសធម៌អប់រំក៏ដោយ។ នេះជាការឆ្លើយតបនឹងសំណើសុំអង្គការមូលនិធិសប្បុសធម៌ដែលមានបំណងរៀបចំជាកម្មវិធីសប្បុរសធម៌លើកទី១១របស់ខ្លួន ក្រោមប្រធានបទ«អាវឡាតាន់ ពន្លកនៃការអប់រំកុមារនៅកោះកុងក្រៅ» ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី៦-៨ ខែឧសភា ឆ្នាំ២០២៣ខាងមុខ នៅសាលាបឋមសិក្សាអាវឡាតាន់...

សម្តេចតេជោ ហ៊ុន សែន ទទួលបានមេដាយមរតកអូឡាំពិកអន្តរជាតិដែលជាមេដាយខ្ពស់បំផុតរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)

ដោយ៖តារារិទ្ធ/ភ្នំពេញ៖គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC)បានប្រគល់មេដាយមរតកអូឡាំពិកអន្ដរជាតិជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាដែលមានស្នាដៃយ៉ាងធំធេងក្នុងការដឹកនាំនិងលើកស្ទួយវិស័យកីឡាក៏ដូចជាជំរុញចលនាអូឡាំពិកជាតិនិងចលនាអូឡាំពិកអន្ដរជាតិយ៉ា ងផុសផុលរីកចម្រើន ។ ការប្រគល់មេដាយមរតកអូឡាំពិកអន្ដរជាតិត្រូវបានធ្វើឡើងនៅក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ជាផ្លូវការនៅយប់ថ្ងៃទី០៥ខែឧសភាឆ្នាំ២០២៣ ដោយលោក Ng Ser Miang អនុប្រធានទី១ IOCតំណាងលោក...