ព្រះចៅអធិការវត្តកោះកែវមុនីឧត្តម បរិច្ចាគគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ជូនមន្ទីរធម្មការខេត្ត និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាកាន សម្រាប់ទុកជួយដល់ជនរងគ្រោះគ្រប់ប្រភេទ
ដោយៈសុក្ខារិន/ពោធិសាត់៖កាលពីថ្ងៃទី៦ខែឧសភាឆ្នាំ២០២៣ ព្រះតេជគុណ ស៊ុន ចាន់នឿនព្រះគ្រូចៅអធិការ វត្តកោះកែវមុនីឧត្តមបានបរិច្ចាកគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ជូនដល់មន្ទីរធម្មការនិងសាសនាខេត្តពោធិ៍សាត់និងអនុគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាស្រុកបាកានសម្រាប់ទុកចែកជូនដល់ជនរងគ្រោះដែលជួបគ្រោះមហន្តរាយផ្សេងៗ។ ពិធីនេះបានប្រារព្ធធ្វើនៅវត្តកោះកែវមុនីឧត្តម ស្ថិតក្នុងភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកានដោយមានការចូល រួមពីលោក ឯម សុធា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តនិងលោកស្រី ខៀវ រ៉ានីង...