បំពាក់មេដាយជូនអតីតយុទ្ធជនចំនួន ១៥០ នាក់ នៅខេត្តកំពង់ធំ
ដោយ/ភ្នំសន្ទុកៈកំពង់ធំ៖ នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្ធពិធីប្រគល់ គ្រឿងឥស្សរិយយសការពារជាតិចំនួន៣.៤៤៧ គ្រឿងសម្រាប់បំពាក់ជូនដល់អតីតយុទ្ធជននៅទូទាំងខេត្តកំពង់ធំ នឹងបានផ្ដល់កិត្តិយស បំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនចំនួន១៥០នាក់ នៅក្រុងស្ទឹងសែន ។ ពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់...