Day: May 10, 2023

មេដឹកនាំ​អាស៊ាន​ថ្កោលទោស​ការវាយប្រហា​រលើ​ក្បួន​រថយន្ត​ដឹក​ជំនួយ​នៅ​មី​យ៉ាន​ម៉ា​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ បណ្តា​មេដឹកនាំ​អាស៊ាន​នៅ​ថ្ងៃ​ពុធ​ទី​១០​ឧសភា​នេះ​បាន​ថ្កោលទោស​ការវាយប្រហា​រលើ​ក្បួន​រថយន្ត​ដឹក​ជំនួយ​មួយ ដែល​ក្រុមប្រចាំ​តំបន់​នេះ​បាន​រៀបចំ​ឡើង​សំរាប់​នាំ​​ជំនួយ​មនុស្សធម៌​ទៅកាន់​មនុស្ស​ផ្លាស់​ទីជម្រក​ដោយសារ​អំពើហិង្សា​នៅ​មី​យ៉ាន់​ម៉ា ។​ពួក​លោក​ក៏​បាន​អំពាវនាវ​អោយ​បញ្ឈប់​អំពើហិង្សា​គ្រប់ទំរង់ជា​បន្ទាន់​និង​សុំ​អោយ​អាជ្ញាធរ​យោធា​អនុវត្ត​ផែនការ​សន្តិភាព​​មួយ​ដែល​ក្រុម​យោធា​មី​យ៉ាន់​ម៉ា បាន​ព្រមព្រៀង​ជាមួយ​អាស៊ាន​កាលពី​ឆ្នាំ​២០២១​។​ ​មេដឹកនាំ​អាស៊ាន​កំពុង​ជួប​ប្រជុំ​នៅ​ទីប្រជុំជន ឡា​ប៊ូ​អាន់ បាចូ​(Labuan Bajo)​នៅ​ឥណ្ឌូនេស៊ី​ខាងត្បូង សំរាប់​ជំនួប​កំពូល​ពីរ​ថ្ងៃ​។​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ដែល​ជា​ប្រធាន​អាស៊ាន ឆ្នាំ​នេះ​បាន​អំ​​នាវ​​អោយមាន​ឯកភាព​គ្នា​ចំ​ពេល​ពិភពលោក​ជួប​ព្យុះ​សេដ្ឋកិច្ច​សកល​និង​ការប្រកួតប្រជែង​រវាង​មហាអំណាច ដែល​ប៉ះពាល់​ដល់​តំបន់​។​ ​ប្លុក​ដែលមាន​ដប់​ប្រទេស​នេះ​បាន​ស្ថិត​ក្រោម​សម្ពាធ​អន្តរជាតិ​អោយ​ដោះស្រាយ​វិបត្តិ​មី​យ៉ាន់​ម៉ា​អោយមាន​ប្រសិទ្ធភាព​។​តែ​សមាជិក​អាស៊ាន​ហាក់​ខ្វែងគំនិត​គ្នា​អំពី​របៀប​ដោះស្រាយ ដោយ​ប្រទេស​ខ្លះ​​ចង់​បន្ធូរបន្ថយ​ចំណាត់ការ​ដាក់ពិន័យ​ដើម្បី​អោយ​ពួក​ឧត្តមសេនីយ៍មី​យ៉ាន់​ម៉ានៅ​ឯកោ ហើយ​អញ្ជើញ​មន្ត្រីជាន់ខ្ពស់​របស់​ប្រទេស​នេះ​អោយ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់ខ្ពស់ៗ​របស់អាស៊ានឡើងវិញ​។​...

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ដព្រះវិហារផ្តល់អំណោយដល់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត

ដោយ ភ្នំដែក/ព្រះវិហារ៖ នៅថ្ងៃទី១០ ខែឧសភា  ឆ្នាំ ២០២៣ នេះ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ទទួលអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ដ ដើម្បី ត្រៀមចែកជូនដល់សមាជិកអតីតយុទ្ធជនកម្ពុជាក្នុងខេត្ដដែលជួបការលំបាកនិងជីវភាពខ្វះខាត។ ពិធីនេះធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការ...

សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទស្សនាតំបន់ទេសចរណ៍មាត់សមុទ្រនៃក្រុងឡាប៊ូនបាចូសាធារណរដ្ឋឥណ្ឌូណេស៊ី

ដោយ៖តារារិទ្ធ/ភ្នំពេញ៖ក្នុងឱកាសនៃការអញ្ជើញអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៤២ នៅប្រទេសឥណ្ឌូនេស៊ីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងលោកជំទាវភរិយានាយករដ្ឋមន្រ្តីឡាវ, លោកជំទាវភរិយានាយករដ្ឋមន្រ្តី ម៉ាឡេស៊ី,លោកជំទាវភរិយាប្រធានាធិបតីហ្វីលីពីន, លោកជំទាវភរិយានាយករដ្ឋមន្រ្តីសឹង្ហបុរី បានអញ្ជើញទស្សនាតំបន់ទេសចរណ៍មាត់សមុទ្ទដ៏ប្រណិតនៃក្រុង ឡាប៊ូន...

បណ្តាមេដឹកនាំអាស៊ាននៅថ្ងៃពុធទី១០ឧសភានេះបានថ្កោលទោសការវាយប្រហារលើក្បួនរថយន្តដឹកជំនួយមួយ ដែលក្រុមប្រចាំតំបន់នេះបានរៀបចំឡើងសំរាប់នាំ ជំនួយមនុស្សធម៌ទៅកាន់មនុស្សផ្លាស់ទីជម្រកដោយសារអំពើហិង្សានៅមីយ៉ាន់ម៉ា ។ពួកលោកក៏បានអំពាវនាវអោយបញ្ឈប់អំពើហិង្សាជាបន្ទាន់និងសុំអោយអាជ្ញាធរយោធាអនុវត្តផែនការសន្តិភាព មួយដែលក្រុមយោធាមីយ៉ាន់ម៉ា បានព្រមព្រៀងជាមួយអាស៊ានកាលពីឆ្នាំ២០២១។

លោក រ៉ុង ឈុន ដកខ្លួនចេញចេញពីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅមណ្ឌលខេត្តកណ្តាល

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ លោក រ៉ុង ឈុន អនុប្រធានគណបក្ស ភ្លើងទៀន បានសម្រេចដកខ្លួនចេញពីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅមណ្ឌលខេត្តកណ្តាល សម្រាប់ការបោះឆ្នោតជ្រើសតំណាងតំណា ងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ការដកខ្លួននេះ បន្ទាប់ពី គ.ជ.ប...

ចិន​អភិវឌ្ឍ​បន្ទះ​ឈី​បផ្សាំ​ក្នុង​ខួរក្បាល ដែល​អនុញ្ញាត​ឱ្យ​ស្វា​បញ្ជា​ដៃ​រ៉ូបូត​ជាមួយ​នឹង​ចិត្ត​របស់​វា​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកវិទ្យាសាស្ត្រ​ចិន​បាន​អះអាង​ថា​បាន​បង្កើត​ឧបករណ៍​ផ្សាំ​ក្នុង​ខួរក្បាល​ដែល​អាច​ឱ្យ​សត្វ​ស្វា​គ្រប់គ្រង​ដៃ​រ៉ូ​បូតបាន​ដោយ​គ្រាន់​តែ​ប្រើ​ចិត្ត​របស់​វា​។​ ​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ណាន​កៃ (Nankai) បាន​ចែករំលែក​ការប្រកាស​នេះ​កាលពី​ថ្ងៃទី ៥ ខែ​ឧសភា ដោយ​សរសើរ​ថា​វា​ជា​របកគំហើញ​មួយ​ដែល​នឹង​ធ្វើឱ្យ​ជីវិត​របស់​ជនពិការ​មាន​ភាពប្រសើរ​​ឡើង​។​ ​ឧបករណ៍​បន្ទះ​ឈីប​បំ​ប្លែង​សញ្ញា​អេឡិចត្រូនិក​កុំព្យូទ័រ​ក្នុង​ខួរក្បាល (EEG) ផ្តល់​សញ្ញា​ទៅ​ក្នុង​ការណែនាំ​អំពី​ការគ្រប់គ្រង​របស់​សត្វ...

ព្រឹត្តិការណ៍ SkyFest 2023 មហោស្រព​ខ្លែង​អន្តរជាតិ​លើកដំបូង​របស់​កម្ពុជា​ទាក់ទាញ​ទេសចរ​ជាង ១ ម៉ឺន​នាក់​

​ដោយៈ​សុផល​/​ខេត្ត​ព្រះសីហនុ ៖​ព្រឹត្តិការណ៍​បង្ហោះ​ខ្លែង​ថ្នាក់​អន្តរជាតិ​ដំបូងបង្អស់​នៅ​កម្ពុជា (SkyFest) ក្រោម​ពាក្យស្លោក « ខ្មែរ​អាច​ហោះ​បាន​» ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​៨​ខែឧសភា ឆ្នាំ​២០២៣ក្នុង​បរិវេណ​គម្រោង Bay of Lights ក្នុង​ក្រុងព្រះសីហនុ​មាន​អ្នកចូលរួម​ទស្សនា​ជាង ១០,០០០​នាក់​។​ ​ខ្លែង​ជាច្រើន​ប្រភេទ​ត្រូវបាន​បង្ហោះ​ឡើង​ដោយ​អ្នក​ហោះ​ប្រកបដោយ​វិជ្ជាជីវៈ...

សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតឧបត្ថម្ភកីឡាការិនី ប៊ូ សំណាង ចំនួន ១ ម៉ឺនដុល្លារ

ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនបានឧបត្ថម្ភ ថវិកាចំនួន ១ម៉ឺនដុល្លារដល់កីឡាការិនី ប៊ូ សំណាង ដែលរត់ក្រោមដំណក់ទឹកភ្លៀរហូតដល់ទីបញ្ចប់ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៏ដោយ ។ តាមរយៈបណ្ដាញសង្គមតេលេក្រាមនៅរសៀលថ្ងៃទី ១០...

អ្នកគាំទ្ររបស់អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក អ៊ីមរ៉ាន់ ខាន់ មានផែនការដើរដង្ហែទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាតនៅថ្ងៃពុធ កន្លែងដែលអតីតមេដឹកនាំរូបនេះកំពុងត្រូវឃុំខ្លួនរង់ចាំឡើងតុលាការចំពោះបទចោទប្រ កាន់ប្រព្រឹត្តអំពើពុករលួយ ក្រោយការប៉ះទង្គិចកក្រើកប្រទេសកាលពីថ្ងៃអង្គារក្រោយលោកត្រូវបានចាប់ខ្លួន។