Day: May 11, 2023

តុលាការថៃមួយកាលពីថ្ងៃពុធបានកាត់ទោសប្តីប្រពន្ធមួយគូអោយជាប់គុករយៈពេលដល់ទៅ១២.៦៤០ឆ្នាំក្រោយរកឃើញថាអ្នកទាំងពីរឆបោកលុយរាប់លានដុល្លារ ពីមនុស្សជាង២.០០០នាក់នៅក្នុងគំរោងវិនិយោគឆបោកមួយ។ទោះជាយ៉ាងណា តុលាការព្រហ្មទណ្ឌថៃបានសម្រាលរយៈពេលជាប់គុកមកនៅត្រឹម៥.០៥៦ឆ្នាំ ដោយសារតែនាងវ៉ាន់តានី ធីបផាវ៉េត( Wantanee Tippaveth)និងប្តីរបស់នាងលោក មេធី ឈីនផា (Methi Chinpha)បានសារភាពទោសកំហុសចំពោះបទឧក្រិដ្ឋដែលបានកើតឡើងក្នុងឆ្នាំ២០១៩។ប្តីប្រពន្ធទាំងពីរត្រូវរំពឹងថានឹងស្ថិតនៅក្នុងគុកតែពីរទសវត្សរ៍ប៉ុណ្ណោះ ដោយសារតែច្បាប់របស់ថៃកំហិតពេលជាប់គុកយូរបំផុតត្រឹមតែ២០ឆ្នាំ។

ម្សិលមិញនេះប្រដាល់គុនខ្មែររកបានមេដាយមាស៥គ្រឿង,ប្រាក់១គ្រឿង

ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ថ្ងៃទី១០ឧសភាម្សិលមិញនេះប្រដាល់គុនខ្មែរប្រជែង បានមេដាយមាសចំនួន៥គ្រឿងនិងប្រាក់១គ្រឿងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ ការប្រកួតដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោមានការអញ្ជើញបំពាក់មេដាយដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC)។ អ្នកប្រដាល់ដែលប្រជែងបានមេដាយមាសនិងប្រាក់នោះរួមមាន ម៉ាប់ ធារ៉ា ទម្ងន់៤៥គីឡូក្រាម...

វាយសីរកបានមេដាយមាស១គ្រឿង,ឯប៊ីយ៉ាកម្ពុជាក៏បន្តឈ្នះ

ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ៖ក្រុមកីឡាវាយ សីកម្ពុជាបានបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រដ៏អស្ចារ្យរបស់ខ្លួន ដោយដណ្ដើមបានមេដាយ មាសលើកដំបូង ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២នៅកម្ពុជាក្រោយយកឈ្នះក្រុមកីឡាវាយសីជម្រើសជាតិមីយ៉ាន់ម៉ាដោយលទ្ធផល ៣-២ ក្នុងវគ្គផ្ដាច់ព្រ័ត្រ លើវិញ្ញាសាក្រុមចម្រុះ នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។...

ចលាចលនយោបាយនៅប៉ាគីស្ថានកាន់តែកើនឡើងកាលពីថ្ងៃពុធដោយការប្រឆាំងតវ៉ាហិង្សាបានផ្ទុះឡើងនៅទូទាំងប្រទេសហើយរដ្ឋាភិបាលបានដាក់ពង្រាយទាហាននៅពេលអតីតនាយករដ្ឋមន្រ្តី អ៊ីមរ៉ាន់ ខាន់ ត្រូវបានតុលាការតំរូវអោយនៅក្នុងការឃុំឃាំង៨ថ្ងៃក្រោយការចាប់ខ្លួនកាលពីថ្ងៃអង្គារពីបទចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ។

ទីបំផុតក្រុមU-22កម្ពុជាខកខានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ទីបំផុតក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំរបស់កម្ពុជាខកខានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្ទាប់ពីប្រកួតចាញ់ឥណ្ឌូនេស៊ី១ទ ល់ ២នោះ។ យប់ថ្ងៃទី១០ខែឧសភាម្សិលមិញក្រុមកម្ពុជាខិតខំប្រឹងប្រែងដើម្បីប្រជែងយកកៅអីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែកម្ពុជាធ្វើមិនបាន។ទោះបីតង់ទី១លទ្ធផលស្មើគ្នា១ទល់១ក៏ពិតមែនតែនៅតង់ទី២ឥណ្ឌូនេស៊ីរកបាន១បាល់ទៀតដែលនេះជាគ្រាប់បាល់នៃជ័យជម្នះ។ ឥណ្ឌូនេស៊ីរកបាន១២ពិន្ទុពេញក្នុងខណៈដែលកម្ពុជារកបានតែ៤ពិន្ទុនោះ។ប្រកួតក្នុងវគ្គកាត់ក្ដីនេះដែរក្រុមមីយ៉ាន់ម៉ាបានយកឈ្នះក្រុមហ្វីលីពីន១ទល់០។ ជ័យជម្នះនេះធ្វើឲ្យមីយ៉ាន់ម៉ាមាន៩ពិន្ទុ។ឯហ្វីលីពីនមានតែ១ពិន្ទុប៉ុណ្ណោះ។ពូលAនេះក្រុមកម្ពុជា ,ទីម័រខាងកើតនិងហ្វីលីពីនខ្ទាតចេញពីការប្រកួតឯមីយ៉ាន់ម៉ានិងឥណ្ឌូនេស៊ីដឹកដៃគ្នាឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ជំនួបបញ្ចប់ពូល Aនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣រវាងក្រុមជម្រើសជាតិ U22 កម្ពុជា និងក្រុម U22 ឥណ្ឌូនេស៊ី នៅរាត្រីថ្ងៃទី១០...

​អក្សរសាស្ត្រ​៖ ពិស្ណុការ , ភ្ងាប្រិយ , រលីបរលាប , វិភាជក , សម្បារ​

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​ ​ពិស្ណុការ​ (​ពិស​- ស្ណុ​កា​, ឬ ត​. ទ​. ពឹ​ស​-​ស្ណុ​កា ឬ ពឹ​ស​-​កា​) ​នាមសព្ទ​ ​ពាក្យ​ហៅ​ឃ្លាតក្លា​យមក​អំពី...