Day: May 12, 2023

កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី១២ខែឧសភា

ដោយៈបូព៌ព្រឹក្ស/ភ្នំពេញ៖របាយការណ៍សង្ខេបដែលរៀបចំដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក១៩)បានបង្ហាញកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជាគិតពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១ដល់ថ្ងៃទី១២ខែឧសភាឆ្នាំ២០២២។លទ្ធផលមានដូចតទៅ៖ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ -លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨...

ក្រសួងសុខាភិបាលសម្រេចបិទ​ និងដកហូតសេចក្តីសម្រេចឱ្យបើកមន្ទីរសំរាកព្យាបាលចំនួនបី

ដោយ:បូព៌ព្រឹក្ស/ភ្នំពេញ: ក្រសួងសុខាភិបាលនៅថ្ងៃទ១២ ខែឧសភាឆ្នាំ២០២៣ បានចេញសេចក្តីសម្រេចស្តីពីការ​បិទ​ និងដកហូតសេចក្តីសម្រេចឱ្យបើកមន្ទីរសំរាកព្យាបាលចំនួនបីនៅរាជធានីភ្នំពេញដោយសារមូលហេតុមួយចំនួន៕ សូមជូនសេចក្តីសម្រេច:

អ្នកនាំពាក្យ ៖ តំណាងអយ្យការមិនអនុញ្ញាតឲ្យឃាត់ខ្លួនមនុស្សបីនាក់ មិនមែនបញ្ជាឲ្យដោះលែងទេ ដោយមូលហេតុជាជម្លោះដីធ្លី

ដោយៈ មុនីរ័ត្ន,ចាន់តូ /ភ្នំពេញ៖ បន្ទាប់ពីមានការចោទប្រកាន់លើសមត្ថកិច្ចខណ្ឌពោធិសែនជ័យ បានដោះលែងជនសង្ស័យចំនួនបីនាក់ ដែលរងការចោទប្រកាន់ថា ធ្វើសកម្មភាពគាស់ឃ្លាំងលួចយកគ្រឿងអគ្គិសនី។ ការដោះលែងនេះ គឺតាមបញ្ជារបស់ព្រះរាជអាជ្ញារងម្នាក់នៅសាលាដំបូងរាជធានីភ្នំពេញ។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានអះអាងថា តំណាងអយ្យការមិនអនុញ្ញាតឲ្យឃាត់ខ្លួន មិនមែនបញ្ជាឲ្យដោះលែងឡើយ ដោយមូលហេតុករណីខាងលើគឺជាជម្លោះដីធ្លី។ ទាក់ទងករណីនេះ លោកប្លង់...

តារាងបច្ចុប្បន្នភាពមេដាយនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣គិតត្រឹមម៉ោង ៩:៣០នាទីយប់ថ្ងៃទី១២ ឧសភា

ដោយ:បូព៌ព្រឹក្ស/ភ្នំពេញ:សូមជូនតារាងបច្ចុប្បន្នភាពមេដាយនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជាគិតត្រឹមម៉ោង ៩:៣០នាទីយប់ ថ្ងៃទី១២ ឧសភា ឆ្នាំ២០២៣នេះ។ កម្ពុជាយើងទទួលបានមេដាយសរុប១៦៥ ។ក្នុងនោះមេដាយមាសចំនួន៥៦មេដាយ ដែលកំពុងឈរនៅក្នុងចំណាត់ថ្នាក់លេខរៀងទី៣៕

“កម្ពុជាជាប់ក្នុងការបោះឆ្នោតជាសមាជិកនៃស្ថាប័នចំណុះចំនួនពីររបស់អង្គការសហប្រជាជាតិ”

ដោយ៖មុនីរ័ត្ន/ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអ ន្តរជាតិ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នេះ បានចេញ សេចក្តី ប្រកាសព័ត៌មានថា នៅក្នុងសម័យប្រជុំរបស់ខ្លួន កាលពីខែមេសា ឆ្នាំ២០២៣...

គណៈគិលានុបដ្ឋាកកម្ពុជា ប្រារព្ធពិធីអបអរសាទរ ទិវាគណៈ គិលានុបដ្ឋាកអន្តរជាតិនៅខេត្តសៀមរាប

ដោយ:បាយ័ន/សៀមរាប៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ គណៈ គិលានុបដ្ឋាកកម្ពុជា បានប្រារព្ធពិធីអបអរសាទរ ទិវាគណៈ គិលានុបដ្ឋាកអន្តរជាតិនៅខេត្តសៀមរាប ក្រោមប្រធានបទ”វឌ្ឍនភាព របស់គិលានុបដ្ឋាកជាផ្នែកមួយនៃការអភិវឌ្ឍវិស័យសុខាភិបាល “ នៅសាលមហោស្រពមន្ទីពេទ្យជ័យវរ័្មនទី៧ ក្រុងសៀមរាប។ ពិធីនេះមានការចូលរួមពីលោកវេជ្ជបណ្ឌិត...

សម្ដេចតេជោ ហ៊ុន សែន រំលឹកពីប្រវត្តិនាឡិកាដៃមួយគ្រឿងដែលបានឃើញត្រឹមតែរូបថត

ដោយៈស្រីនាថ,តារារិទ្ធ/ភ្នំពេញ៖”បានត្រឹមរូបថត!” គឺជាចំណងជើងអត្ថបទដែលបានបង្ហោះលើបណ្ដាញសង្គមតេលេក្រាមផ្លូវ ការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានារាត្រីថ្ងៃទី១២ ខែឧសភាឆ្នាំ២០២៣។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា “បានត្រឹមរូបថត!”ខ្ញុំបានខិតខំស្វែងរកនាឡិកាដែលខ្ញុំពាក់តាំងពីមុនសង្គ្រាម ឆ្នាំ១៩៧០ហើយមកដូរជាមួយបងជា ស៊ីម ក្នុងឆ្នាំ១៩៨២”។...

ក្រុមការងារសម្អាតបរិស្ថានសំណូមពកុំចោលសំរាមតាមដងផ្លូវក្នុងរមណីយដ្ឋានអង្គរ

ដោយៈបាយ័ន/សៀមរាប៖ ការងារសម្អាតបរិស្ថាននៅក្នុង រមណីយដ្ឋាន អង្គរ មិនចំពោះតែនៅបរិវេណប្រាសាទប៉ុណ្ណោះទេ ការងារនេះក៏ផ្តោតនៅតាមដងផ្លូវនានាដែរ។ អាជ្ញាធរជាតិអប្សរាបានសរសេរលើបណ្ដាញសង្គមនៅរសៀលថ្ងៃទី១២ ខែឧសភានេះថា ការយកចិត្តទុកដាក់សម្អាតជាប្រចាំរបស់ ក្រុម ការងារបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ដូចជាសំរាមស្លឹកឈើ ថង់ប្លា ស្ទីក ដប...

សម្តេចពិជ័យសេនា : សម្តេចតេជោនៅតែដឹងគុណជានិច្ច មិនអាច បំភ្លេចបានចំពោះយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុង បុព្វហេតុ រំដោះជាតិ មាតុភូមិ ពីរបបប្រល័យពូជសាសន៍ប៉ុល ពត

ដោយៈមុនីរ័ត្ន/ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុង ពិធី រំលឹកខួបទី៤៥ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះ ជាតិកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នេះ...

ភ្លៀងធ្លាក់រាយប៉ាយច្រើន មានរហូតដល់ក្រោយថ្ងៃទី១៦ ខែឧសភា

ដោយៈ ប.ខុន / ភ្នំពេញៈ ព្យុះស៊ីក្លូនមួយ ដែលកំពុងមានសកម្មភាព នៅក្នុងសមុទ្រឥណ្ឌា ដោយមានដំណើរទៅឡើងគោក លើប្រទេសភូមា នាថ្ងៃទី១៥ ខែឧសភា   បានបង្កឱកាសឱ្យជ្រលងសម្ពាធទាប រុញចុះខ្លាំង មកពីភាគឦសាន ជាមួយនឹងទឹកភ្លៀង...